ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ៖ ផ្លូវជាតិ​លេខ​៥ ជា​សរសៃឈាម​ធំ​ដ៏សំខាន់​មួយ សម្រាប់​ចិញ្ចឹម​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា ផ្លូវជាតិ​លេខ​៥ គឺជា​សរសៃឈាម​មួយ ដ៏​សំខាន់​ណាស់​សម្រាប់​ចិញ្ចឹម​ជីវភាព…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា ផ្លូវជាតិ​លេខ​៥ គឺជា​សរសៃឈាម​មួយ ដ៏​សំខាន់​ណាស់​សម្រាប់​ចិញ្ចឹម​ជីវភាព សេដ្ឋកិច្ច​ប្រជាពលរដ្ឋ និង​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​ព្រោះថា ផ្លូវ​នេះ​ត​ភ្ជាប់​ទៅ​កាន់​ខេត្ត​មួយ​ចំនួន ។

នា​ព្រឹក​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្នុង​ពិធី​សម្ពោធ​ដាក់​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ “​កំណាត់​ផ្លូវជាតិ​លេខ​៥ ចាប់ពី​ព្រែក​ក្តាម ទៅ​ដល់​ខេត្តបាត់ដំបង ប្រវែង​សរុប ២៤៦,១៥​គីឡូម៉ែត្រ និង​បើក​ការដ្ឋាន​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៥ ចាប់ពី​ក្រុង​សិរី​សោ​ភ័​ណ្ឌ ទៅ​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត ប្រវែង​សរុប ៣៥,១៤​គីឡូម៉ែត្រ​” សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា ៖ «​ទោះបីជា​មាន​ឡាន​ល្អ​យ៉ាងណា​ក៏​ដោយ បើ​គ្មាន​ផ្លូវ​ល្អ ឬ​អំណោយផល ទៅ​មិន​រួច​ទេ ទោះបី​យក​ឡាន ប្រ​ណាំ F1 យក​មក​បើក ដឹង​តែ​ខ្ទេច​ឡាន​តែ​ម្តង ទៅ​មុន​រួច​ទេ ដូច្នេះ​កត្តា​ផ្លូវ​នេះ សំខាន់​ណាស់​» ។

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ៖ «​ផ្លូវជាតិ​លេខ​៥ គឺជា​ផ្លូវ​សរ​សែ​ឈាម​សំខាន់​មួយ ដែល​ថ្ពក់​បណ្តា​ផ្លូវ​ផ្សេង​ៗ​ទៅ​ភ្ជាប់​ទី​ប្រជា​ជុំ​ជន នៅ​ក្នុង​ខេត្តកណ្តាល ខេត្ត​ពោធិ​សា​តិ៍ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង​ខេត្តកំពង់ស្ពឺ ។ អ៊ីចឹង ភ្ជាប់​ផ្លូវ​ច្រើន ដែល​ជា​មេ​សរសៃឈាម​មួយ មិន​ត្រឹមតែ​ភ្ជាប់​នៅ​កាន់​តំបន់ និង​ភូមិសាស្ត្រ​ទេ ប៉ុន្តែ​វា​ជា​សរសៃឈាម ដែល​ចិញ្ចឹម​ដល់​ជីវភាព​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ នៅ​ជាប់​ផ្លូវ​នោះ​» ។

សម្តេច​ធិ​បតី ក៏​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា​នេះ គឺជា​ខួប​៣​ខែ នៃ​ការ​បង្កើត​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ កាលពី​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៣ កន្លង​មក រដ្ឋសភា​បាន​អនុម័ត សមាសភាព​រាជរដ្ឋាភិបាល​ជា​ផ្លូវការ​។ អ៊ីចឹង​ការ​សម្ភោ​ធ​ផ្លូវ នៅ​ថ្ងៃនេះ គឺជា​ថ្ងៃ​ពិសេស ហើយ​ជា​និមិត្តរូប នៃ​ការ​បន្ត​ការ​អភិវឌ្ឍ ដែល​មាន​ស្រាប់​។ ជា​និមិត្តរូប នៃ​ការ​បន្ត​ពង្រឹង ប្រទេស​ជាតិ ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​រីក​ចម្រើន ដែល​បាន​កសាង​ពី​ពេល​មុន​ៗ​មក និង​ការ​បើក​ពង្រីក​អភិវឌ្ឍន៍​បន្ថែម​ទៀត ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​នាយក​រដ្ឋមន្ត្រី បាន​បន្ថែម​ថា ការ​ដាក់​សម្ភោ​ធ​ផ្លូវជាតិ​លេខ​៥​នេះ ដែល​ក៏​ជា​និមិត្តរូប នៃ​ការ​ធ្វើ​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត​របស់​យើង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ