ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប​.​ស​.​ស​.​ នៃ​ក្រសួង​ការងារ ដាក់​ចេញ​យុទ្ធនាការ​ផ្សព្វផ្សាយ​ ៣០​ ថ្ងៃ​ ដើម្បី​បង្ហាញ​ភាព​ទាក់ទាញ ​នៃ​របប​ថែទាំ​សុខភាព ​ដោយ​ភាគទាន​ស្ម័គ្រចិត្ត​របស់​រដ្ឋាភិបាល

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ បេឡា​ជាតិ​សន្តិសុខ​សង្គម​ ( ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​ ៣០​ ថ្ងៃ​ ដើម្បី​ផ្សព្វផ្សាយ​អំពី​អត្ថប្រយោជន៍​ នៃ​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​…

រាជធានីភ្នំពេញ៖ បេឡា​ជាតិ​សន្តិសុខ​សង្គម​ ( ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​ ៣០​ ថ្ងៃ​ ដើម្បី​ផ្សព្វផ្សាយ​អំពី​អត្ថប្រយោជន៍​ នៃ​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត ជូន​ដល់​បងប្អូន​ពលរដ្ឋ​ទូទៅ និង បុគ្គល​ស្វ័​យ​និ​យោជន៍ និង អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. ។

ឯកឧត្តម ហេង សុ​ផា​ន់​ណា​រិ​ទ្ធ អគ្គនាយករង ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​គូសបញ្ជាក់​ថា ការ​ផ្សព្វផ្សាយ គឺជា​រឿង​សំខាន់​ណាស់ ដែល​អាច​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​សមាជិក ប​.​ស​.​ស​. បាន​យល់​ដឹង​កាន់តែ​ច្បាស់​ស្តី​ពី​របប​សន្តិសុខ​សង្គម ។

ឯកឧត្តម​បាន​លើក​ឡើង​ថា នៅ​ក្នុង​យុទ្ធនាការ ៣០ ​ថ្ងៃ​ នៃ​ការ​ផ្សព្វផ្សាយ​ ស្តី​ពី​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម ​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​ នេះ​ទៀត​សោត គឺ​កាន់តែ​សំខាន់ និង​ចាំបាច់​បំផុត ដែល​ថ្នាក់ដឹកនាំ ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ទាំងអស់ ទាំង​ថ្នាក់​កណ្តាល និង​តាម​បណ្តា​សាខា​ ខេត្ត​-​ខណ្ឌ ត្រូវ​យកចិត្តទុកដាក់ និង​ពង្រីក​ការ​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត គឺ​ត្រូវ​ផ្សព្វផ្សាយ​ឱ្យ​បាន​គ្រប់​ទម្រង់ គ្រប់​រូបភាព និង​គ្រប់​ទីកន្លែង ធ្វើ​យ៉ាងណា​ឱ្យ​ការ​ផ្សព្វផ្សាយ​នេះ បាន​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​បងប្អូន​ដែល​ប្រកប​របរ​ផ្ទាល់ខ្លួន (​បុគ្គល​ស្វ័​យ​និ​យោជន៍​) ក៏​ដូច​ជា​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​.​។

យោង​តាម​របាយការណ៍​របស់ ប​.​ស​.​ស បានឱ្យដឹង​ថា ត្រឹមតែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​គឺ​ នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា​ឆ្នាំ២០២៣ នេះ មាន​បងប្អូន​អាជីវករ និង​បងប្អូន​កម្មករនិយោជិត​សរុប​ប្រមាណ​ជា ៣១ ០៧៩​ នាក់ ទទួល​បានការ​ផ្សព្វផ្សាយ ​ពោល​គឺ​សរុប ៥​ថ្ងៃ​ពី ១៥-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ប​.​ស​.​ស​. ចុះ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​បាន​ជិត​ ២៣​ ម៉ឺន​នាក់ ​។

សូម​ជម្រាប​ថា ការ​ចុះ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​រយៈពេល ៣០ ​ថ្ងៃនេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ ​នូវ​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន ​ដោយ​ស្ម័គ្រចិត្ត កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ ដែល​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​ថ្មី​នេះ បងប្អូន​អ្នក​ប្រកប​របរ​ផ្ទាល់ខ្លួន ដូច​ជា​អ្នក់​លក់ដូរ អ្នក​រត់​ម៉ូតូឌុប ម៉ូតូ​កង់​បី ពិសេស​អ្នក​ក្នុង​បន្ទុក​អ្នក​ដែល​មាន​បណ្ណ ប​.​ស​.​ស​. រួច​ហើយ ដូច​ជា​ប្តី ឬ​ប្រពន្ធ និង​កូន​ក្នុង​បន្ទុក ក៏​អាច​មាន​សិទ្ធិ​ទៅ​ស្នើ​សុំ​ធ្វើ​បណ្ណ ប​.​ស​.​ស​. បាន​ដែរ​ ៕ អត្ថបទសហការ