រាជធានីភ្នំពេញ ៖ កាលពីម្សិលមិញ អតីតគូស្នេហ៍របស់តារាចម្រៀងនាយ ចឺម គឺអ្នកនាង សេង សុឃីម បានបង្ហោះនូវវីដេអូមួយ ដែលបង្ហាញពីសកម្មភាពរូបនាងច្រៀងឆ្លងឆ្លើយជាមួយគ្នាដោយភាពផ្អែមល្ហែមជាថ្មីម្តងទៀតនៅលើបណ្តាញសង្គម ខណៈពេលដែលរូបភាពនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលពីបណ្តាអ្នកលេងហ្វេសប៊ុក។
តាមរយៈរូបភាពវីដេអូខាងលើ ត្រូវបានគេចាត់ទុកថា នាយ ចឺម និងនាង សេង សុឃីម ទំនងជាចាប់ផ្តើមកសាងទំនាក់ទំនងស្នេហាជាមួយគ្នាជាថ្មីឡើងវិញហើយ បន្ទាប់ពីបែកបា.ក់គ្នាអស់រយៈពេលប្រមាណជិត២ឆ្នាំមកនេះ ។
តាមរយៈរូបភាពខាងលើនេះ ត្រូវបានមហាជនចូលទៅធ្វើការខំមិន ដោយអ្នកខ្លះសម្តែងការត្រេកអរនៅពេលឃើញពួកគេចាប់ផ្តើមទំនាក់ទំនងគ្នាជាថ្មីឡើងវិញ ខណៈមហាជនខ្លះទៀតក៏នាំគ្នារិះគន់យ៉ាងចាស់ដៃមកលើនាយ ចឺម ផងដែរ បន្ទាប់ពីរូបភាពនេះ ត្រូវគេចែកចាយបន្តគ្នា។
យ៉ាងណាម៉ិញ តាមរយៈរូបភាពវីដេអូខាងលើនេះផងដែរ ក្នុងនាមជាម្តាយមីង តារាកំប្លែងនាង អ៊ីត បានចេញមុខបញ្ជាក់ដោយការពារនាយ ចឺម ពីការភាន់ច្រឡំរបស់មហាជនមួយចំនួន ដែលនាំគ្នាចេញមុខរិះគន់មិនសំចៃមាត់មកលើនាយ ចឺម បែបនេះ។
តាមរយៈបណ្តាញសង្គម តារាកំប្លែងនាង អ៊ីត បានបង្ហោះសារថា «ថ្ងៃនេះ ខ្ញុំសុំនិយាយបន្ដតិច ហើយក៏សុំទោសទុកជាមុន ខ្ញុំឆ្ងល់ រឿងអ្នកបង្ហោះរូបភាពទាំងនេះ ហេតុអ្វីចូលចិត្តយករូបភាព ឬវីដេអូរអតីតកាល យកមកផុសធ្វើអោយបងប្អូនយល់ច្រឡំចឹង? បងប្អូនមួយចំនួនគាត់មិនដឹង ច្បាស់ជាគាត់មកដៀ.លជេរក្មួយខ្ញុំទៀត និយាយរួមទៅខ្ញុំមិនចូលចិត្ត ចឹងទេ សូមអរគុណ (សូមបញ្ជាក់រូបចាស់ តែអ្នកផុសថ្មីៗៗ)»។
គួរបញ្ជាក់ថា តារាចម្រៀងនាយ ចឺម និងអតីតគូស្នេហ៍នាង សេង សុឃីម បានភ្ជាប់ទំនាក់ទំនងស្នេហាជាមួយគ្នាយ៉ាងផ្អែមល្ហែមអស់រយៈពេលប្រមាណជាង១ឆ្នាំប៉ុណ្ណោះក៏បានបែកបា.ក់គ្នាទៅវិញ ។
ក្រោយបែកបា.ក់ជាមួយគូស្នេហ៍នាយ ចឺម ហើយនោះ អ្នកមេម៉ាយសាច់ស.ខ្ចី អ្នកនាង សេង សុឃីម បានសរសេររៀបរាប់ថា ៖ «នាងខ្ញុំសុំប្រកាសជាសាធារណៈថា នាងខ្ញុំ សេង សុឃីម ជាមួយលោក ចឺម បានបែកគ្នាហើយ អ៊ីចឹងសុំបងប្អូនដែលជួបនាងខ្ញុំនៅខាងក្រៅ ឬក្នុង FB ទាំងអស់ សូមកុំសួរអំពីលោកចឺម ពីនាងខ្ញុំទៀត ខ្ញុំពិតជាមិនដឹង។ សុំចិត្តពុកម៉ែបងប្អូនទាំងអស់គ្នា កុំថាអីឱ្យនាងខ្ញុំ បែកគ្នាក៏ប្រកាសដែរ ព្រោះពេលស្រឡាញ់គ្នាក៏ផុសជាសាធារណៈឱ្យពុកម៉ែបងប្អូនបានដឹង អ៊ីចឹងបែកគ្នាក៏ផុសជាសាធារណៈឱ្យបងប្អូនដឹងដែរ!»។
នាងបញ្ជាក់ថា «ស្នេហាជាង១ឆ្នាំត្រូវបានបញ្ចប់ មិនឈ្លោះគ្នា តែគេសុខៗចង់បែកតែម្ដង រួចលើកហេតុផលចាស់ៗមកនិយាយដដែល ឃាត់ក៏គេមិនស្តាប់ មានតែបណ្តោយឱ្យទៅ ៤ខែក្រោយនេះ ថ្ងៃណាក៏ខ្ញុំយំដែរ បានហើយ (24/8/2022 end)»៕









ចែករំលែកព័តមាននេះ