ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនជនសង្ស័យ​០៧​នាក់ ពាក់ព័ន្ធ​បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់​តាម​អន​ឡាញ

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ បង្ក្រាប​កន្លែង​លេងល្បែង​ស៊ីសង​ខុសច្បាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៧​នាក់ ពាក់ព័ន្ធ​បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ចាក់​ភ្នាល់ JOKER តាម​ប្រព័ន្ធ​អន​ឡាញ​) ។…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ បង្ក្រាប​កន្លែង​លេងល្បែង​ស៊ីសង​ខុសច្បាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៧​នាក់ ពាក់ព័ន្ធ​បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ចាក់​ភ្នាល់ JOKER តាម​ប្រព័ន្ធ​អន​ឡាញ​) ។

បើ​តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ​ថា ដោយ​បានការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​១៤​និង​២៥​នាទី ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​លោក​ឧត្តមសេនីយ៍ត្រី លី ប៊ុ​ន​អេ​ង ស្នងការ​រង ទទួល​ដឹកនាំ​ការិយាល័យ ចុះ​បង្ក្រាប​ទីតាំង​បើក​កន្លែង​លេងល្បែង​ស៊ីសង​ខុសច្បាប់ និង​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ចាក់​ភ្នាល់ JOKER តាម​ប្រព័ន្ធ​អន​ឡាញ​) និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៧​នាក់ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

វត្ថុ​តាង​ចាប់​យក ៖ សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន​០៦ កញ្ចប់​តូច​មាន ទម្ងន់ ០,៣៤​ក្រាម​, កុំព្យូទ័រ ឡេ​ប​ថប ម៉ាក​ហ្វុ​យ​ជី​ត​ស៊ុ​យ ពណ៌​ខ្មៅ​, ដុំ​វ៉ា​យ​ហ្វា​យ ពណ៌​ស​, ទូរ​សព្ទ​ចំនួន​០៧​គ្រឿង​, ប្រាក់​រៀល​ចំនួន ១០០,០០០​រៀល​, សៀវភៅ​កត់ត្រា ចំនួន​ទឹកប្រាក់​មួយ​ចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ កម្លាំង​ការិយាល័យ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ