ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ជា វិបុល សន្យា​ធ្វើ​រឿង​ពិសេស​មួយ​សម្រាប់​អ្នក​នាង គង់ សុ​ជាតិ និង​គ្រួសារ​ក្នុង​ថ្ងៃ​ដ៏​ពិសេស

5 ខែ មុន
  • ភ្នំពេញ

គិត​មក​ទល់​នា​ពេល​នេះ ចំណងអាពាហ៍ពិពាហ៍​រវាង​លោក ជា វិបុល និង​អ្នក​នាង គង់ សុ​ជាតិ បាន​អូស​បន្លាយ​រយៈពេល​១០​ឆ្នាំ​មក​ហើយ ខណៈ​ពេល​ចំណង​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ​បាន​ចំណងដៃ​កូនស្រី​ម្នាក់​ហើយ​ដែរ​

រាជធានី​ភ្នំពេញ ៖ គិត​មក​ទល់​នា​ពេល​នេះ ចំណងអាពាហ៍ពិពាហ៍​រវាង​លោក ជា វិបុល និង​អ្នក​នាង គង់ សុ​ជាតិ បាន​អូស​បន្លាយ​រយៈពេល​១០​ឆ្នាំ​មក​ហើយ ខណៈ​ពេល​ចំណង​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ​បាន​ចំណងដៃ​កូនស្រី​ម្នាក់​ហើយ​ដែរ​។

នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ ពិធីករ​លោក ជា វិបុល បាន​ប្រកាស​ជា​ថ្ងៃ​ខួបអាពាហ៍ពិពាហ៍​របស់​លោក​ជាមួយ​ភរិយា​អ្នក​នាង គង់ សុ​ជាតិ បាន​ចំនួន​១០​ឆ្នាំ ហើយ​លោក​ក៏​បាន​រៀបចំ​ការ​ញ៉ាំ​អាហារ​ពិសេស​មួយ​លក្ខណៈ​គ្រួសារ​ទៀត​ផង​។

អ្វី​ជា​ការ​កត់សម្គាល់ នៅ​ក្នុង​ថ្ងៃ​ដ៏​ពិសេស​នោះ លោក ជា វិបុល បាន​សន្យា​ធ្វើ​រឿង​ពិសេស​មួយ​សម្រាប់​អ្នក​នាង គង់ សុ​ជាតិ និង​គ្រួសារ នោះ​គឺ​លោក​នឹង​ខិតខំ​ថែរក្សា​គ្រួសារ​តូច​មួយ​នេះ​អោយ​បាន​ល្អ​ប្រសើរ បើ​ទោះបីជា​លោក​មិនមែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ​។

លោក ជា វិបុល បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ថា «៩ វិច្ឆិកា ២០១៣- ៩ វិច្ឆិកា ២០២៣ ខួបអាពាហ៍ពិពាហ៍​១០​ឆ្នាំ​»​។ លោក​បញ្ជាក់​ថា «​ថ្វី​ត្បិត​តែ​បង​មិនមែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ប៉ុន្តែ​បង​នឹង​ខិតខំ​មើលថែ​ក្រុម​គ្រួសារ​តូច​យើង​មួយ​នេះ​អោយ​បាន​ល្អ​»​។

ដោយឡែក​នៅ​ក្នុង​ថ្ងៃ​ដ៏​ពិសេស​នេះ​ដែរ ពិធី​ការិនី​ចាស់វស្សា អ្នក​នាង គង់ សុ​ជាតិ ក៏​បាន​បញ្ចេញ​សា​រលើ​បណ្តាញ​សង្គម​ទៅ​កាន់​ស្វាមី​លោក ជា វិបុល ដែរ​ថា «​ពេលវេលា​បណ្តាល​អោយ​យើង​ជួប​គ្នា ពេលវេលា​មិនយូរ​មិនឆាប់ យើង​បាន​ចាប់ដៃ​គ្នា​អស់​រយៈពេល​១០​ឆ្នាំ​ហើយ​ក៏​អរគុណ​សម្រាប់​ក្តី​ស្រលាញ់​ដ៏​ធំធេងរ​បស់បង​ចំពោះ​អូន និង​គ្រួសារ ធ្វើ​អោយ​ស្នេហា​មួយ​នេះ វា​កាន់តែ​មាន​ន័យ​ខ្លាំងក្លា និង​ពោរពេញ​ដោយ​សុភមង្គល !! Happy 10th Year Anniversary»​។

ជា​ការ​កត់សម្គាល់ ក្រោយ​ពី​ឃើញ​លោក ជា វិបុល និង​អ្នក​នាង គង់ សុ​ជាតិ បង្ហោះ​សារ​ខាងលើ ដោយ​អម​ជាមួយនឹង​រូបភាព​ជុំ​គ្រួសារ​ដ៏​ផ្អែមល្ហែម​នោះ គេ​ក៏​ឃើញ​មាន​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​បាន​ចូល​ទៅ​ធ្វើការ​ខំ​មិន ដោយ​ម្នាក់​ៗ​បាន​សម្តែង​ការ​រីករាយ អបអរ និង​ជូនពរ​ពួក​គេ​អោយ​មាន​សុភមង្គល​ក្នុង​រង្វង់​គ្រួសារ​។

យ៉ាងណា កន្លង​មក លោក ជា វិបុល និង​អ្នក​នាង គង់ សុ​ជាតិ ក៏​ធ្លាប់​ជួប​រឿង​ប្រេះស្រាំ​ក្នុង​គ្រួសារ​ផង​ដែរ បន្ទាប់​ពី​លោក ជា វិបុល បាន​ផ្ទុះ​រឿង​អា​ស្រូ​.​វ​ស្នេហា​ជាមួយនឹង​ពិធី​ការិនី​រួម​ទ្រនំ​មួយ​រូប​។

ទោះជា​យ៉ាងណា ក្រោយ​រលក​កំ​ដៅ​នូវ​រឿង​អា​ស្រូ​.​វ​ខាងលើ បាន​ស្ងប់ស្ងាត់ លោក ជា វិបុល បាន​ព្យា​យាម​ដោះស្រាយ​កែប្រែ និង​រឹតចំណង​ស្នេហ៍​រវាង​លោក និង​អ្នក​នាង គង់ សុ​ជាតិ ឡើង​វិញ​។ ដោយ​មួយ​រយៈ​ចុង​ក្រោយ​នេះ លោក​តែងតែ​បញ្ចេញ​រូបភាព​តាម​បណ្តាញ​សង្គម​យ៉ាង​ផ្អែមល្ហែម​ជាមួយ​ភរិយា និង​គ្រួសារ ក្នុង​ពេល​ដែល​ពួក​គេ​ដើរ​លេង​កម្សាន្ត​នៅ​ទីកន្លែង​នានា ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក ជា វិបុល និង​អ្នក​នាង គង់ សុ​ជាតិ បាន​សម្រេចចិត្ត​រៀប​ការ​ជាមួយ​គ្នា​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៣ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​មើលចិត្ត​ថ្លើម​គ្នា​អស់​ជា​ច្រើន​ឆ្នាំ ។ មុន​ចូល​រោងការ អ្នក​នាង គង់ សុ​ជាតិ បាន​បញ្ជាក់​នូវ​ហេតុផល​មួយ​ថា «​លោក ជា វិបុល ជា​បុរស​មានការ​ទទួលខុសត្រូវ​ខ្ពស់ មានទឹក​ចិត្តល្អ​ចំពោះ​អ្នក​នាង និង​គ្រួសារ ហើយ​បណ្ដាល​មក​ពី​ការ​សេពគប់​គ្នា ធ្វើ​ឲ្យ​អ្នក​នាង​រីក​ចម្រើន​ផ្នែក​ជំនួញ ដែល​អាច​និយាយ​បាន​ថា មាន​ហុងស៊ុយ​ត្រូវ​គ្នា ទើប​ចំណងអាពាហ៍ពិពាហ៍​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ