ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ច​ន សុទី​ម៉ា ត្រូវ​អ្នក​រៀបចំ​កម្មវិធី «Miss Universe» ជ្រើសរើស​ថត​វី​ដេ​អូ​ពិសេស​ចំនួន​២

5 ខែ មុន
  • ភ្នំពេញ

អាច​និយាយ​បាន​ថា ពិតជា​មិនធម្មតា​ដែល​បវរកញ្ញា​ចក្រវា​ទ្ប​កម្ពុជា ច​ន សុទី​ម៉ា ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី «Miss Universe 2023» ជ្រើសរើស​យក​ជា​បេក្ខភាព​បវរកញ្ញា​ចំនួន​តែ​៨​ប្រទេស​តែ​ប៉ុណ្ណោះ សម្រាប់​ការ​ថតរូប​ជាមួយនឹង

រាជធានី​ភ្នំពេញ ៖ អាច​និយាយ​បាន​ថា ពិតជា​មិនធម្មតា​ដែល​បវរកញ្ញា​ចក្រវា​ទ្ប​កម្ពុជា ច​ន សុទី​ម៉ា ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី «Miss Universe 2023» ជ្រើសរើស​យក​ជា​បេក្ខភាព​បវរកញ្ញា​ចំនួន​តែ​៨​ប្រទេស​តែ​ប៉ុណ្ណោះ សម្រាប់​ការ​ថតរូប​ជាមួយនឹង Concept របស់ Miss Universe នោះ គឺ​ថតរូប​ដោយ​ជិះ​ជាមួយ helicopter និង​ការ​ជិះសេះ ។ នេះ​បើ​តាម​ការ Live លើ IG របស់​ស្រី​ស្អាត ច​ន សុទី​ម៉ា នៅ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ​។

ការ​ជ្រើសរើស​ថត​វី​ដេ​អូ​ពិសេស​នេះ ត្រូវ​បាន​គេ​គិត​ថា នេះ​អាច​ជា​ចំណុច​ចាប់ផ្ដើម​ដ៏​ល្អ​មួយ​សម្រាប់​ស្រី​ស្អាត ច​ន សុទី​ម៉ា ដែល​ធ្វើ​ឱ្យ​ស្ថាប័ន​បវរកញ្ញា​ដ៏​ធំ​លំដាប់​ពិភពលោក​មួយ​នេះ កាន់តែ​ឃើញច្បាស់​ពី​សម្រស់ និង​សមត្ថភាព​របស់​បវរកញ្ញា​កម្ពុជា​។

តាម​រយៈ​សកម្មភាព​ទាំង​អស់នេះ ជាមួយនឹង​ការ​ថតរូប​ភាព​ជាមួយ​សម្រស់​ដ៏​ទាក់ទាញ​បង្ហាញ​ជា​បន្តបន្ទាប់​នៅ​លើ​បណ្តាញ​សង្គម បាន​ធ្វើ​ឱ្យ​បណ្តា​អ្នកគាំទ្រ និង​អ្នក​ស្នេហា​វិស័យ​បវរកញ្ញា​នៅ​កម្ពុជា បង្ហាញ​សុទិដ្ឋិនិយម និង​ក្តី​រំពឹង​ខ្ពស់​ថា ស្រី​ស្អាត ច​ន សុទី​ម៉ា នឹង​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ក្នុង​ការ​ប្រកួតប្រជែង​កម្មវិធី​មួយ​នេះ ព្រោះ​នាង​ហាក់​មាន​ចំណុច​វិជ្ជមាន​ច្រើន ដែល​អាច​មាន​ភាព​ប្រដំ​ប្រសង​​គ្នា​ជាមួយ​បវរកញ្ញា​ដែល​មក​ពី​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក​។

ជា​ការ​កត់សម្គាល់ បវរកញ្ញា​តំណាង​កម្ពុជា កញ្ញា ច​ន សុទី​ម៉ា បាន​ចេញដំណើរ​ពី​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​កម្មវិធី​ប្រកួត​សម្រស់ «Miss Universe» លើក​ទី​៧២ នៅ​ឯ​ប្រទេស El Salvador កាលពី​ល្ងាច​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៣ ខណៈ​ពេល​នៃ​ការ​ចេញដំណើរ​នោះ គេ​ឃើញ​មានការ​លើកទឹកចិត្ត និង​ការ​ជូន​ដំណើរ​ពី​សំណាក់​អ្នកគាំទ្រ មិត្តភក្តិ និង​ក្រុម​គ្រួសារ​របស់​នាង​ផង​ដែរ​។

ស្រី​ស្អាត ច​ន សុទី​ម៉ា បង្ហាញ​ស្នាមញញឹម​ប្រកបដោយ​ទំនុកចិត្ត និង​ភាព​មុះ​មុត​ក្នុង​ការ​លើក​ទង់​ប្រទេស​កម្ពុជា​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​នេះ​។ បវរកញ្ញា​កម្ពុជា​រូប​នេះ បាន​សម្តែង​ការ​ត្រេកអរ និង​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ប្រកួតប្រជែង​ដណ្តើម​យក​ភាព​ជោគជ័យ​មក​កម្ពុជា​វិញ​។ នាង​នឹង​បញ្ចេញ​អស់ពី​សមត្ថភាព​ដែល​មាន ដើម្បី​សាង​ស្នាដៃ​លើ​ឆាក​ចក្កវាឡ​ដ៏​ធំ​អស្ចារ្យ​នេះ​។

ហើយ​មុន​នឹង​ការ​ចាកចេញ​ទៅ​ប្រកួត​ខាងលើ​នេះ ស្រី​ស្អាត ច​ន សុទី​ម៉ា បាន​លើក​ឡើង​ថា «​នាង​បាន​ត្រៀមខ្លួន​ជា​ច្រើន​មក​ហើយ​សម្រាប់​ការ​ប្រកួត​ដ៏​អស្ចារ្យ​នេះ និង​ត្រៀម​នាំ​វប្បធម៌ អរិយធម៌​ដ៏​ផូរផង់​របស់​ខ្មែរ​យើង ទៅ​បង្ហាញ​ឱ្យ​ពិភពលោក​បាន​ស្គាល់​កម្ពុជា​កាន់តែ​ច្បាស់​ឡើង​»​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ តាម​ការ​លេចលឺ​សម្រាប់​ការ​ប្រកួត​នេះ អ្នកដឹកនាំ​បាន​ត្រៀម​ឈុត​សម្រាប់​ស្រី​ស្អាត ច​ន សុទី​ម៉ា រហូត​ដល់ ១៥៥ ឈុត ដែល​ក្នុង​នោះ​មាន​ទាំង​ឈុត​ច្នៃ​ឡើង​ពី​អ្នក​ច្នៃ​ម៉ូ​ដ​ក្នុងស្រុក និង​ឈុត​ពី​ប្រេ​ន​ល្បី​ៗ​ធំ​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ