កងទ័ពអ៊ីស្រាអែលថា ពេលនេះលុកចូលដល់កណ្ដាលក្រុងហ្គាហ្សាហើយ
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ នេះជាការរុលទៅមុខចម្បងមួយដោយកាលពីថ្ងៃទី៧វិច្ឆិកា កងទ័ព
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ នេះជាការរុលទៅមុខចម្បងមួយដោយកាលពីថ្ងៃទី៧វិច្ឆិកា កងទ័ព
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ នេះជាការរុលទៅមុខចម្បងមួយដោយកាលពីថ្ងៃទី៧វិច្ឆិកា កងទ័ពអ៊ីស្រាអែលអះអាងថា ពេលនេះបានវាយចូលដល់កណ្ដាលក្រុងហ្គាហ្សាហើយ ១ខែក្រោយចាប់ផ្ដើមសង្គ្រាម។
អ៊ីស្រាអែលដែលសច្ចាកម្ទេចចលនាហាម៉ាស់ប៉ាឡេស្ទីននោះ បានធ្វើការវាយលុកតាមជើងគោក ក្រោមការជួយគាំពារតាមជើងអាកាស និងកំពុងបន្តវាយរុលទៅមុខ នៅជ្រោយហ្គាហ្សា ហើយកាលពីយប់ថ្ងៃទី៧ វិច្ឆិកា រដ្ឋមន្ត្រីការពារប្រទេសអ៊ីស្រាអែល លោកយូអាវហ្គាល់ឡង់អះងាងថា កងទ័ពលោកកំពុងស្ថិតនៅកណ្ដាលក្រុងហ្គាហ្សា ដែលក្នុងពេលធម្មតាទីក្រុងនោះមានប្រជាជនជាង៦៣០.០០០នាក់។
ការប៉ះទង្គិចគ្នាខ្លាំងក្លានៅលើដីកើតមាននៅភាគខាងជើងជ្រោយហ្គាហ្សា ដែលនៅទីនោះមានទីក្រុងហ្គាហ្សាដែលតាមអ៊ីស្រាអែលថា ជាមជ្ឈមណ្ឌលរបស់ក្រុមហាម៉ាស់។ កងទ័ពអ៊ីស្រាអែលនិយាយថា រយៈពេល២៤ម៉ោងចុងក្រោយនេះកងទ័ពយើងបានការពារសន្តិសុខនៅទីតាំងយោធារបស់ហាម៉ាស់ ដោយនៅទីនោះរឹបអូសបានបណ្ដាគ្រាប់មីស៊ីល មីស៊ីលប្រឆាំងរថក្រោះ អាវុធនិងសម្ភារស៊ើបការណ៍ផ្សេងៗ។ កងយន្តហោះអ៊ីស្រាអែលក៏កម្ទេចបណ្ដារូងក្រោមដីរបស់ហាម៉ាស់ផងដែរ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនចាមីននេតាន់យ៉ាហ៊ូអះអាងជាថ្មីថា នឹងមិនមានបទឈប់បាញ់គ្នាឬការបញ្ជូនប្រេងឥន្ធនៈចូលហ្គាហ្សាឡើយ បើដរាបណាពុំមានការដោះលែងចំណាប់ខ្មាំងទេនោះ។ ចំណែកកាកបាទក្រហមអន្តរជាតិវិញអះអាងថា ក្បួនរថយន្តដឹកជំនួយមនុស្សធម៌ចូលហ្គាហ្សា រងការវាយប្រហារកាលពីថ្ងៃទី៧វិច្ឆិកាតែថាមិនដឹកមកពីខាងក្រុមណា។
យោងតាមតុល្យការចុងក្រោយរបស់ក្រសួងសុខាភិបាលហាម៉ាស់ថា មកដល់ថ្ងៃទី៧វិច្ឆិកាជនប៉ាឡេស្ទីនស្លាប់កើនដល់ ជាង១០.៣០០នាក់ ហើយ ភាគច្រើនជាជនស៊ីវិលក្នុងនោះមានកុមារ៤២៣៧នាក់ ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល៕
ចែករំលែកព័តមាននេះ