អ.ស.ប បារម្ភលើការប្រយុ.ទ្ធគ្នាកាន់តែសាហា.វរវាងកងទ័ពមីយ៉ាន់ម៉ានិងពួកឧទ្ទាម
ប្រទេសមីយ៉ាន់ម៉ា ៖ អ.ស.ប ជាថ្មីម្ដងទៀតបានបញ្ចេញសញ្ញាអាសន្នលើសោកនាដកម្មនៅមីយ៉ាន់ម៉ា
ប្រទេសមីយ៉ាន់ម៉ា ៖ អ.ស.ប ជាថ្មីម្ដងទៀតបានបញ្ចេញសញ្ញាអាសន្នលើសោកនាដកម្មនៅមីយ៉ាន់ម៉ា
ប្រទេសមីយ៉ាន់ម៉ា ៖ អ.ស.ប ជាថ្មីម្ដងទៀតបានបញ្ចេញសញ្ញាអាសន្នលើសោកនាដកម្មនៅមីយ៉ាន់ម៉ា ។ អ.ស.ប កាលពីថ្ងៃទី៦ វិច្ឆិកា លើកឡើងជាថ្មី ពីការប្រយុទ្ធគ្នាដ៏សាហាវរវាងកងទ័ពនិងបណ្ដាក្រុមឧទ្ទាមជនជាតិភាគតិចនាភាគខាងជើងប្រទេស ។
តាមអ្នកនាំពាក្យរបស់អគ្គលេខាធិការ អ.ស.ប ថា ការប្រយុទ្ធគ្នាបណ្ដាលឲ្យមានជនរងគ្រោះស៊ីវិលច្រើននាក់និងជនភៀសខ្លួនជាង៣០.០០០នាក់ ។ អ្នកនាំពាក្យរូបនេះលោកស្ទេហ្វានឌូហ្សារិក ថ្លែងថា បណ្ដាព័ត៌មានរៀបរាប់ពីការបាញ់កាំភ្លើងធំតតាំងគ្នា និងការវាយប្រហារតាមអាកាស ដែលបណ្ដាលឲ្យជនស៊ីវិលច្រើននាក់ស្លាប់ ពិសេសក្នុងរដ្ឋសាន ។
ការប្រយុទ្ធគ្នាមានការកើនឡើងកាលពីសប្ដាហ៍មុនក្នុងបណ្ដាតំបន់ភាគខាងជើងរដ្ឋសានជិតព្រំដែនជាមួយចិន ។ ក្រុមឧទ្ទាមអះអាងនាថ្ងៃទី៤ វិច្ឆិកាថា ពួកគេវាយដណ្ដើមយកបានប៉ុស្តិ៍ជួរមុខជាច្រើនកន្លែង និងក្រុង៤ ហើយរាំងខ្ទប់ផ្លូវថ្នល់ពាណិជ្ជកម្មសំខាន់ៗទៅកាន់ប្រទេសចិន ។
ប៉ុន្មានថ្ងៃមុននេះអ្នកនាំពាក្យកងទ័ពអះអាងថា នោះជាការឃោសនារបស់ពួកឧទ្ទាម ដែលថាពួកគេដណ្ដើមកាន់កាប់ក្រុងជាច្រើននៅរដ្ឋសាន ៕
ចែករំលែកព័តមាននេះ