ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពអ៊ីរ៉ង់ធ្វើកូដកម្មអត់អាហារ
ប្រទេសអ៊ីរ៉ង់ ៖ សកម្មជនអ៊ីរ៉ង់លោកស្រី NARGES MOHAMMADI ជ័យលាភីពានរង្វាន់ណូបែល
ប្រទេសអ៊ីរ៉ង់ ៖ សកម្មជនអ៊ីរ៉ង់លោកស្រី NARGES MOHAMMADI ជ័យលាភីពានរង្វាន់ណូបែល
ប្រទេសអ៊ីរ៉ង់ ៖ សកម្មជនអ៊ីរ៉ង់លោកស្រី NARGES MOHAMMADI ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៣ ចាប់ផ្ដើមធ្វើកូដកម្មអត់អាហារក្នុងពន្ធនាគារក្រុងតេហេរ៉ង់ ដើម្បីតវ៉ាប្រឆាំងការខ្វះការព្យាបាលពេទ្យសម្រាប់ពួកអ្នកទោស និងការតម្រូវឲ្យប្រើស្បៃអ៊ិស្លាមសម្រាប់នារីអ៊ីរ៉ង់គ្រប់រូប ។ នេះជាសេចក្ដីរាយការណ៍កាលពីថ្ងៃទី៦ វិច្ឆិកា របស់គ្រួសារនាង ។
លោកស្រី NARGES MOHAMMADI បានប្រាប់ដល់គ្រួសារគាត់ថា គាត់ចាប់ផ្ដើមធ្វើកូដកម្មអត់អាហារ ចាប់តាំងពីច្រើនម៉ោងមកហើយ ។ សាច់ញាតិរបស់លោកស្រីក្នុងសេចក្ដីថ្លែងការណ៍មួយនិយាយថា យើងមានការព្រួយបារម្ភចំពោះស្ថានភាពសុខភាពរបស់គេ ។ លោកស្រី NARGES MOHAMMADI អាយុ៥១ឆ្នាំធ្លាប់ត្រូវចាប់ខ្លួននិងជាប់ឃុំឃាំងជាច្រើនលើកដែលគាត់ស្ថិតក្នុងពន្ធនាគារ EVIN ក្រុងតេហេរ៉ង់ចាប់តាំងពីឆ្នាំ២០២១មក ៕
ចែករំលែកព័តមាននេះ