ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណូ​យ វ៉ា​ន់​ណេ​ត ស្នើ​ម្ចាស់​ហ្វេ​ស​ប៊ុ​កមួយ​ធ្វើការ​សុំ​ទោស ក្រោយ​បង្ហោះ​សារ​ប្រមា​.​ថ​ជី​វិ​.​ត​លោក​ (​វី​ដេ​អូ​)

5 ខែ មុន
  • ភ្នំពេញ

តារាចម្រៀង​លោក ណូ​យ វ៉ា​ន់​ណេ​ត ស្នើ​សុំ​ឲ្យ​ម្ចាស់​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​ធ្វើការ​សុំ​ទោស និង​លុប​រូប​លោក​ចេញ ក្រោយ​ពី​បាន​បង្ហោះ​សារ​ប្រមា​.​ថ​អាយុ​ជី​វិ​.​តរបស់​លោក​ទាំង​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​នាំ​ឲ្យ​មានការ​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក ណូ​យ វ៉ា​ន់​ណេ​ត ស្នើ​សុំ​ឲ្យ​ម្ចាស់​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​ធ្វើការ​សុំ​ទោស និង​លុប​រូប​លោក​ចេញ ក្រោយ​ពី​បាន​បង្ហោះ​សារ​ប្រមា​.​ថ​អាយុ​ជី​វិ​.​តរបស់​លោក​ទាំង​មិន​មាន​មូល​ដ្ឋាន​ច្បាស់លាស់​នាំ​ឲ្យ​មានការ​ភាន់ច្រឡំ​ពី​សំណាក់​មហាជន​។

តាម​រយៈ​វី​ដេ​អូ​ដែល​បាន Live លោក ណូ​យ វ​ណ្ណេ​ត បាន​លើក​ឡើង​ថា ថ្មី​ៗ​នេះ មាន​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​បាន​ធ្វើការ​បង្ហោះ​រូបភាព​របស់​លោក​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក ដោយ​អម​នឹង​សំ​ណេ​រថា «​ចូលរួម​រំលែក​ទុក្ខ​ផង តារាចម្រៀង​ជើង​ចាស់​លោក ណូ​យ វ៉ា​ន់​ណេ​ត ទទួលមរណភាព​ហើយ​»​។

លោក​បញ្ជាក់​ថា រូបភាព​ដែល​គេ​បាន​បង្ហោះ​នោះ គឺជា​រូបភាព​ដែល​លោក​បាន​ជួប​គ្រោះថ្នាក់​ចរា​ចរណ៍​នៅ​ស្ទឹង​ហាវ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​មក​ម្ល៉េះ មិនមែន​ទើបតែ​កើត​មាន​ថ្មី​ៗ​នោះ​ឡើយ​។ លោក​បន្ត​ថា លោក​មិនដឹង​ទេ​ថា តើ​ការ​ធ្វើ​បែប​នេះ​របស់​ម្ចាស់​ផេ​ក​គ្រាន់​ចង់បាន​ការ​ចូល​មើល​ច្រើន​ឬ​យ៉ាងណា​នោះ​ឡើយ? ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ គឺជា​ការ​ប្រមា​.​ថ​ជី​វិ​.​ត​លោក​យ៉ាងធ្ងន់ធ្ងរ ខណៈ​ពេល​ដែល​លោក​មិន​មាន​អ្វី​កើតឡើង​នោះ​ឡើយ​។

លោក​បន្ថែម​ថា លោក​ពិតជា​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​នា​ពេល​នេះ ហើយ​វា​អាច​ជា​ការ​បំ​ពុ​.​ល​សង្គម និង​នាំ​ឲ្យ​មានការ​យល់​ច្រឡំ​មក​លើ​រូប​លោក​ដែល​មិនដឹង​អ្វី​ទាំងអស់ ក្នុង​ពេល​ដែល​លោក​នៅ​មានជីវិត សុខភាព​ល្អ​ធម្មតា និង​កំពុង​បំពេញការងារ​តាម​ខេត្ត​ស្ទើរ​រាល់ថ្ងៃ​។

លោក​បន្ថែម​ទៀត​ថា ចេតនា​នៃ​ការ​បង្ហោះ​ប្រមា​.​ថ​មើល​ងា​.​យ​អាយុ​ជី​វិ​.​តរបស់​លោក​នា​ពេល​នេះ គឺ​មិនមែន​ជា​រឿង​មួយ​ល្អ​ឡើយ ដោយសារ​វា​នាំ​ឲ្យ​មហាជន​យល់​ច្រឡំ ហើយដោយ​សារ​តែ​រឿង​នេះ លោក​បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​ពី​បងប្អូន​ជា​ច្រើន​រយ​នាក់ ។

យ៉ាងណា​បើ​តាម​លោក ណូ​យ វ៉ា​ន់​ណេ​ត ថា លោក​ស្នើ​ឲ្យ​ម្ចាស់​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​នេះ ប្រញាប់​លុប​ចេញ​ជា​បន្ទាន់ ហើយ​បង្ហោះ​សារ​សុំ​ទោស​លោក​ជា​សាធារណៈ នៅ​ពេល​ដែល​លោក​មាន​វិធានការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ