មកដល់ថ្ងៃទី៣១នៃសង្គ្រាមនៅហ្គាហ្សា ជនប៉ាឡេស្ទីនស្លា.ប់ឡើងដល់ជាង១ម៉ឺននាក់
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ ទីភ្នាក់ងារព័ត៌មានAFP រាយការណ៍នាថ្ងៃទី៧ វិច្ឆិកាថា សង្គ្រាមរវាង
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ ទីភ្នាក់ងារព័ត៌មានAFP រាយការណ៍នាថ្ងៃទី៧ វិច្ឆិកាថា សង្គ្រាមរវាង
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ ទីភ្នាក់ងារព័ត៌មានAFP រាយការណ៍នាថ្ងៃទី៧ វិច្ឆិកាថា សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ប៉ាឡេស្ទីន មកដល់ថ្ងៃទី៦ វិច្ឆិកាចូលដល់ថ្ងៃទី៣១ ។ យោងតាមតុល្យការចុងក្រោយរបស់ក្រសួងសុខាភិបាលហាម៉ាស់ថា មនុស្ស១០.០២២នាក់ ភាគច្រើនជាជនស៊ីវិល ក្នុងនោះមានកុមារដល់ជាង៤០០០នាក់ បានត្រូវស្លាប់នៅជ្រោយហ្គាហ្សាចាប់តាំងពីថ្ងៃទី៧តុលាមក ក្នុងការទម្លាក់គ្រាប់បែកនិងការវាយលុករបស់កងទ័ពអ៊ីស្រាអែល ។
ចំណែកអាជ្ញាធរអ៊ីស្រាអែលវិញអះអាងពីមនុស្សស្លាប់ជាង១៤០០នាក់ភាគច្រើនជាជនអ៊ីវិល ក្នុងដែនដីអ៊ីស្រាអែល។ ចំណែកទាហានអ៊ីស្រាអែលយ៉ាងតិច៣០នាក់ស្លា.ប់ តាំងពីចាប់ផ្ដើមប្រតិបត្តិការតាមជើងគោកចូលហ្គាហ្សាមក។ កាលពីថ្ងៃទី៦វិច្ឆិកាអគ្គលេខាធិការ អ.ស.ប លោកអានតូនីញ៉ូហ្គូទ័ររេស លើកឡើងដោយចាត់ទុកជ្រោយហ្គាហ្សាថា ជាកន្លែងបញ្ចុះស.ពសម្រាប់កុមារដោយលោកថា គ្រោះមហន្តរាយបណ្ដាលមកពីសង្គ្រាមនាំឲ្យមានភាពចាំបាច់នៃបទឈប់បាញ់គ្នាមនុស្សធម៌ជាបន្ទាន់មួយ ៕
ចែករំលែកព័តមាននេះ