ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​នេ​តាន់​យ៉ា​ហ៊ូ​ ថា​ អ៊ី​ស្រា​អែ​ល​នឹង​ការពារ​សន្តិសុខ​នៅ​ហ្គា​ហ្សា​ ក្រោយ​សង្គ្រាម

5 ខែ មុន

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​ថ្លែង​កាលពី​ថ្ងៃ​ទី​៦​វិច្ឆិកា​ថា ប្រទេស​របស់​

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​ថ្លែង​កាលពី​ថ្ងៃ​ទី​៦​វិច្ឆិកា​ថា ប្រទេស​របស់​លោក​នឹង​ទទួលខុស​ត្រូវជា​សាកល​លើ​សន្តិសុខ​នៅ​ជ្រោយ​ហ្គា​ហ្សា សម្រាប់​រយៈពេល​មួយ​មិន​កំណត់ បន្ទាប់​ពី​សង្គ្រាម​ជាមួយ​ក្រុម​ហា​ម៉ាស់​ត្រូវ​បញ្ចប់ ហើយ​លោក​បដិសេធ​ជា​ថ្មី​លទ្ធភាព​នៃ​បទ​ឈប់ បាញ់​គ្នា​។

ឆ្លើយ​តប​សំនួរ​របស់​ទូរទស្សន៍​ABC NEWS ស្ដី​ពី​ថា តើ​នរណា​ជា​អ្នកដឹកនាំ​ហ្គា​ហ្សា​ក្រោយ​សង្គ្រាម លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​ឆ្លើយ​ថា យើង​ចង់បាន​ពួក​អ្នក​ដែល​មិន​បន្ត​ដើរ​តាម​ផ្លូវ​របស់​ក្រុម​ហា​ម៉ាស់​។ អ៊ី​​ស្រា​អែ​ល​នឹង​រ៉ាប់រង​ក្នុង​រយៈពេល​មិន​កំណត់​មួយ ការ​ទទួលខុសត្រូវ​ទូទៅ​លើ​សន្តិសុខ​នៅ​ហ្គា​ហ្សា​។ បែប​នេះ​ព្រោះតែ​យើង​មើលឃើញ​អ្វី​ដែល​នឹង​កើត​មាន ពេល​ដែល​យើង​មិន​គ្រប់គ្រង​សន្តិសុខ​នោះ​។ ពេល​យើង​មិន​ទទួលខុសត្រូវ​ខាង​សន្តិសុខ​នេះ នោះ​យើង​នឹង​ជួប​ជា​ថ្មី​ការ​លេច​ចេញ​នៃ​វិបត្តិ​ភ័យ​មួយ​របស់​ក្រុម​ហា​ម៉ាស់ ក្នុង​កម្រិត​មួយ​ដែល​យើង​នឹក​ស្មាន​មិន​ដល់​។

ក្នុង​បទ​សម្ភា​ន៍​ជាមួយ​ទូរទស្សន៍​នោះ​លោក​នេ​តាន់​យ៉ា​ហ៊ូ​បាន​បដិសេធ​ជា​ថ្មី គំនិត​នៃ​បទ​ឈប់​បាញ់​គ្នា​មួយ​នៅ​ជ្រោយ​ហ្គា​ហ្សា ដោយ​គ្មាន​ការ​ដោះ​លែង​បណ្ដា​ចំណាប់ខ្មាំង​ដែល​ចាប់​ដោយ​ពួក​ហា​ម៉ាស់ ពេល​វាយលុក​ចូល​អ៊ី​​ស្រា​អែ​ល​កាលពី​ថ្ងៃ​ទី​៧​តុលា​ដែល​នាំ​ឲ្យ​ផ្ទុះ​ជម្លោះ​។ លោក​និយាយ​ថា​នឹង​មិន​មាន​បទ​ឈប់​បាញ់​គ្នា​ជា​ទូទៅ​នៅ​ហ្គា​ហ្សា​ឡើយ​បើ​ដរាបណា​គ្មាន​ការ​ដោះ​លែង​ចំណាប់ខ្មាំង​ទេ​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ