ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លា.ក់​គ្រាប់​ផ្លោង​ចំ​ផ្សារ​មួយកន្លែង​​ជិត​រដ្ឋធានី​ស៊ូ​ដង់​ ស្លា.ប់​ជន​ស៊ី​វិល​ជាង​២០​នាក់

1 ឆ្នាំ មុន

ប្រទេស​ស៊ូ​ដង់ ៖ សង្គ្រាម​រវាង​ឧត្ដមសេនីយ២​រូប​ដើម្បី​អំណាច​គ្នា កំពុង​បន្ត​ហែកហួរ​ប្រទេស

ប្រទេស​ស៊ូ​ដង់ ៖ សង្គ្រាម​រវាង​ឧត្ដមសេនីយ២​រូប​ដើម្បី​អំណាច​គ្នា កំពុង​បន្ត​ហែកហួរ​ប្រទេស
ស៊ូ​ដង់ ។ ជន​ស៊ី​វិល​ដល់​ជាង​២០​នាក់​ស្លា.ប់​កាលពីយប់​ថ្ងៃ​ទី​៥ វិច្ឆិកា ដោយសារ​ការ​ធ្លាក់​គ្រាប់​ផ្លោង
ចំ​ផ្សារ​មួយ​នៅ​អ៊ូ​ម​ឌូ​រ​ម៉ា​ន់ ជា​តំបន់​ជាយក្រុង​មួយស្ថិត​នៅ​ក្បែរ​រដ្ឋធានី​ខា​ទុម ។ នេះ​បើ​តាម​សេចក្ដី
រាយការណ៍​មួយ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ACIED ។

តាម​សេចក្ដី​ប្រកាស​មួយ​អង្គការ​នេះ​ដែល​ជា​អ្នក​ចាត់ចែង​រៀបចំ​ឯកសារ​ពី​ជន​រង​គ្រោះ​ស៊ី​វិល​ និង​ការ​រំលោ.ភ​បំពា.ន​សិ​ទ្ធិ​មនុស្ស​ក្នុង​ជម្លោះ លើកឡើង​ថា ពេល​មានការ​បាញ់​តតាំង​គ្នា​ខ្លាំងក្លា​រវាង
កងកម្លាំង​ដែល​ប្រយុទ្ធ​គ្នា បណ្ដា​គ្រាប់​ផ្លោង​បាន​ធ្លាក់​ចំ​ផ្សារ​មួយ​នៅ​អ៊ូ​ម​ឌូ​រ​ម៉ា​ន ដែល​ក្រៅពី​អ្នក​ស្លា.ប់ មនុស្ស​ច្រើន​នាក់​ក៏​រង​របួស​ដែរ ។ មុន​នេះ​បន្តិច​ជន​ស៊ី​វិល​យ៉ាងតិច​១៥​នាក់​បាន​ត្រូវ​ស្លា.ប់​ដោយសារ​គ្រាប់​ផ្លោង​ធ្លាក់​ចំ​ផ្ទះ​របស់​ពួក​គេ​នៅ​ក្រុង​ខា​ទុម​ រដ្ឋធានី​ស៊ូ​ដង់ ។

ការ​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​របស់​ឧត្ដមសេនីយ​ទាំង​២​នាក់​នោះ បណ្ដាល​ឲ្យ​មនុស្ស​ជាង៩០០០​នាក់​ហើយ​ស្លាប់ ចាប់តាំងពី​ថ្ងៃ​ទី​១៥ មេ​សា មក ។ ចំណែក​មនុស្ស​ដល់​ជាង​៦​លាន​នាក់បាន​រត់​ភៀសខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ