ស្ទង់មតិបោះឆ្នោត! លោកត្រាំ នាំមុខលោកចូ បៃដិន ក្នុងរដ្ឋគន្លឹះ៥
សហរដ្ឋអាមេរិក ៖ នៅសល់ពេលតែ១ឆ្នាំទៀត ដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិក ដោយបើ
សហរដ្ឋអាមេរិក ៖ នៅសល់ពេលតែ១ឆ្នាំទៀត ដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិក ដោយបើ
សហរដ្ឋអាមេរិក ៖ នៅសល់ពេលតែ១ឆ្នាំទៀត ដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិក ដោយបើតាមការស្ទាបស្ទង់មតិសាធារណៈមួយចេញផ្សាយកាលពីថ្ងៃទី៥ វិច្ឆិកា ដោយកាសែតញូវយ៉កថែមថា លោកដូណាល់ ត្រាំ អាចជាអ្នកឈ្នះក្នុងរដ្ឋគន្លឹះ៥ ដែលជាកត្ដាកំណត់សម្រាប់អ្នកដែលអាចទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងឆ្នាំ២០២៤ខាងមុខនេះ ។
តាមការស្ទាបស្ទង់មតិនោះ លោកដូណាល់ ត្រាំ នឹងជាអ្នកឈ្នះនៅរដ្ឋចចជៀ អារីហ្សូណា ផេន
ស៊ីលវេនៀ មីជីហ្គេននិងណេវ៉ាដា ។ ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០ រដ្ឋចចជៀ និងនេវ៉ាដា ជា
កន្លែងសំខាន់ដែលនាំឲ្យលោកចូ បៃដិន ដណ្ដើមបានជ័យជម្នះ ។ សម្រាប់ពេលនេះក្នុងការស្ទាប
ស្តង់មតិ លោកដូណាល់ត្រាំមានអត្រាអ្នកគាំទ្រដល់៥២%ក្នុងរដ្ឋណេវ៉ាដា និង៤១%ក្នុងរដ្ឋចចជៀ ។
លោកចូ បៃដិន ក្នុងការសា្ទបស្ទង់មតិនេះ មានអត្រាអ្នកគាំទ្រ៤៨%នៅរដ្ឋវីស្កុនស៊ីនជារដ្ឋដែលលោកទទួលបានជ័យជម្នះកាលពី៣ឆ្នាំមុន តែក្នុងកម្រិតនាំមុខស្ដូចស្ដើងគឺ៤៨%ទល់នឹង៤៤% ។ ការស្ទាបស្ទង់មតិនេះធ្វើឡើងដោយSIENA COLLEGE លើពលរដ្ឋអាមេរិកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង៣៦០០នាក់ រវាងថ្ងៃទី២២តុលានិងថ្ងៃទី៣ វិច្ឆិកា ៕
ចែករំលែកព័តមាននេះ