ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ១ខ្សែរងការ​ខូចខាត និង​​បង្កការ​​លំបាក​ដល់​ពលរដ្ឋ​ និង​​សិស្សានុសិស្សធ្វើដំណើរ​

5 ខែ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ផ្លូវ​មួយខ្សែ​រង​ការ​ខូចខាត​ ដោយសារ​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​ និង​ដឹក​ដី​ ​​​​

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ផ្លូវ​មួយខ្សែ​រង​ការ​ខូចខាត​ ដោយសារ​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​ និង​ដឹក​ដី​ ​​​​និង​បង្កការ​លំបាក​ដល់​ប្រជាពលរដ្ឋ​ និង​សិស្សា​នុ​សិស្ស​​ធ្វើដំណើរ ​។

ផ្លូវ​មួយខ្សែខាងលើ​ស្ថិត​​ក្នុងភូមិ​ទួល​ប្រាសាទ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ត​បន្ទាយ​មានជ័យ ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា ​ផ្លូវ​១​ខ្សែ​ដែល​ប្រើប្រាស់​ក្នុង​ភូមិ​ទួល​ប្រាសាទ កំពុង​រង​ការ​ខូចខាត​បែក​ភក់​ បង្កការ​លំបាកដល់​ប្រជាពលរដ្ឋ​និង​​សិស្សានុសិស្សពេលធ្វើដំណើរ​​ ។ ​បើ​នៅ​រដូវវស្សា​វិញ គឺ​​បែក​ម៉ាំង​ តែ​បើ​នៅ​រដូវប្រាំង​អាច​ទៅ​មក​បាន ។ ផ្លូវ​​​ខាងលើ​បាន​​ខូចខាត​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​​មិនឃើញអាជ្ញាធរ​​ធ្វើការ​ជួសជុល ​និង​កសាងនៅ​ឡើយ​។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា​ ​ផ្លូវ​ដែល​ខូចខាត​ខាងលើ ​គឺ​បណ្តាល​មក​ពី​រថយន្ត​ដឹក​ដី​ និង​ក្រុមហ៊ុន​ក្រឡុក​ស៊ី​ម៉ុង​ត៍​នៅ​ក្បែរនោះ​បើក​ចេញ​-​ចូល ​។

លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​ថា​ ​ផ្លូវ​ឆ្លងកាត់​ភូមិ​ទួល​ប្រាសាទខាងលើ ​លោកក៏​​បានដឹង​ថាខូចខាត​ និង​​បង្កការ​​ការ​លំបាកដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ចេញ​-​ចូល​ ហើយ​រយៈពេល​កន្លង​បាន​ជួសជុល​១​ដង​ទៅ​២​កន្លង​មក​ហើយ​ តែ​មិន​ទាន់​កសាង​ឡើង​វិញ​ តែ​មាន​គម្រោង​ហើយ ​អាច​នៅ​រដូវប្រាំង​នេះ​ និង​កសាង​ជូន​ មិន​អោយ​ជួប​ការ​លំបាក​ទៀត​ឡើយ ​បើក​សាង​ហើយ​ មាន​រថយន្ត​ក្រុមហ៊ុន​ណាមួយ​បំផ្លាញ​ផ្លូវ​ នឹង​ចាត់ការ​តាម​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ