ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី និង​មី​យ៉ា​ន់​ម៉ា​នឹង​ធ្វើ​សមយុទ្ធ​ជើង​ទឹក​រួម​គ្នា​មួយ

5 ខែ មុន

រុ​ស្ស៊ី​​-​មី​យ៉ា​ន់​ម៉ា ៖ រុ​ស្ស៊ី​​និង​របប​យោធា​ដែល​កំពុង​កាន់​អំណាច​នៅ​មី​យ៉ា​ន់​ម៉ា នឹង​ធ្វើ​សមយុទ្ធ​យោធា​

រុ​ស្ស៊ី​​-​មី​យ៉ា​ន់​ម៉ា ៖ រុ​ស្ស៊ី​​និង​របប​យោធា​ដែល​កំពុង​កាន់​អំណាច​នៅ​មី​យ៉ា​ន់​ម៉ា នឹង​ធ្វើ​សមយុទ្ធ​យោធា​ជើង​ទឹក​រួម​មួយ ដែល​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួក​គេ​។

កាលពី​ថ្ងៃ​ទី​៣​វិច្ឆិកា​ឧត្ដមនាវី​នី​កូ​ឡៃ​ឡេវ​មេ​ណូ​វ អគ្គ​មេបញ្ជាការ​កង​ម៉ា​រី​ន​រុ​ស្ស៊ី​ ចាប់ផ្ដើម​បំពេញ​ទស្សនកិច្ច​ការងារ​មួយ​នៅ​មី​យ៉ា​ន់​ម៉ា​។ នេះ​ជា​ការ​ប្រកាស​របស់​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​។ កម្មវិធី​ទស្សនកិច្ច​នោះ​របស​ឧត្ដមនាវី​នី​កូ​ឡៃ​ឡេវ​មេ​ណូ​វ គ្រោង​ជា​ពិសេស​ចូលរួម​ក្នុង​ពិធី​បើក​សមយុទ្ធ​ជើង​ទឹក​ដំបូង​រុ​ស្ស៊ី​​-​មី​យ៉ា​ន់​ម៉ា​និង​ពិនិត្យ​បណ្ដា​នាវាចម្បាំង​ដែល​នឹង​ចូលរួម​ក្នុង​សមយុទ្ធ​នោះ​។ លោក​ក៏​ត្រូវ​ជួប​ផង​ដែរ​ជាមួយ​បណ្ដា​មេដឹកនាំ​មី​យ៉ា​ន់​ម៉ា ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ខាងជើង​ទឹក​រវាង​ប្រទេស​ទាំង​២​។

តាម​បណ្ដា​សារព័ត៌មាន​មី​យ៉ា​ន់​ម៉ា​ថា សមយុទ្ធ​យោធា​ជើង​ទឹក​នោះ​ចាប់ផ្ដើម​ហើយ​។ បណ្ដា​នាវាចម្បាំង​រុ​ស្ស៊ី​តាម​ពិត​មក​ដល់​មី​យ៉ា​ន់​ម៉ា​រួច​ហើយ ក្នុង​នោះ​មាន​នាវា​ពិឃា.ត​៣​គ្រឿង ជាមួយ​សមាជិក​ក្រុម​នាវិក​៨០០​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ