ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរ​! ស្រី​ស្អាត ណូ ហ្វា​រី​ដា ជាប់​តំណែង​រង​ទី​៣ ក្នុង​ការ​ប្រកួត Miss Teen of the Universe 2023

5 ខែ មុន
  • ភ្នំពេញ

មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ សម្តែង​ការ​អបអរសាទរ​ក្នុង​ពេល​ដែល​បេក្ខភាព​តំណាង​កម្ពុជា គឺ​កញ្ញា ណូ ហ្វា​រី​ដា បាន​ជាប់​ចំណាត់ថ្នាក់​រង​ទី​៣ នៅ​ក្នុង​ការ​ប្រកួត «Miss Teen of the Universe 2023» ដែល​បាន​ធ្វើ​ឡើង​

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ សម្តែង​ការ​អបអរសាទរ​ក្នុង​ពេល​ដែល​បេក្ខភាព​តំណាង​កម្ពុជា គឺ​កញ្ញា ណូ ហ្វា​រី​ដា បាន​ជាប់​ចំណាត់ថ្នាក់​រង​ទី​៣ នៅ​ក្នុង​ការ​ប្រកួត «Miss Teen of the Universe 2023» ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ប្រទេស​ឥណ្ឌា​។

ក្នុង​នាម​តំណាង​បវរកញ្ញា​កម្ពុជា ស្រី​ស្អាត ណូ ហ្វា​រី​ដា បាន​ខិតខំ​ប្រឹង​បញ្ចេញ​សមត្ថភាព​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ ដើម្បី​ប្រកួតប្រជែង​ជាមួយ​បេក្ខភាព​បវរកញ្ញា​នានា​ដែល​មក​ពី​តាម​បណ្តា​ប្រទេស​ចំនួន​២០ រហូត​ទទួល​បាន​ជោគជ័យ​នា​ពេល​នេះ​។

ក្រោយ​ចប់​ការ​ប្រកួត ស្រី​ស្អាត ណូ ហ្វា​រី​ដា បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ថា «​នាង​ខ្ញុំ​ពិតជា​អរគុណ​ដល់​ប្រជាជន​របស់ខ្ញុំ​ទាំងអស់​គ្នា ដែល​ផ្តល់​កម្លាំងចិត្ត​ដល់​រូប​ខ្ញុំ​ក្នុង​ពេល​ប្រកួត​»​។

នាង​បញ្ជាក់​ថា «​នាង​ខ្ញុំ​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​របស់​នាង​ខ្ញុំ​ហើយ ដើម្បី​មាតុភូមិ និង​ប្រជាជន​របស់ខ្ញុំ នេះ​ជា​លទ្ធផល​ដែល​នាង​ខ្ញុំ​ទទួល​បានជា​ដំណែង 3rd runner up Miss teen of the universe international ។ អរគុណ​ដល់​ម៉ាក់​ប៉ា បងប្រុស និង​បង​ៗ មិត្តភក្តិ​ទាំងអស់​គ្នា ដែល​ជួយ​ខ្ញុំ មុន​ពេល​មក​ប្រកួត នឹង​ក្នុង​ពេល​ប្រកួត ជួប​គ្នា​ថ្ងៃស្អែក​ប្រទេស​កម្ពុជា​របស់ខ្ញុំ នាង​ខ្ញុំ​នឹង​ទៅ​ដល់​ប្រទេស​កម្ពុជា​នៅ​ម៉ោង 1:00PM នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​»​។

យ៉ាងណា​ម៉ិ​ញ ទស្ស​និក​បាន​ចូលរួម​សម្តែង​ការ​អប​សាទរ និង​កោតសរសើរ​ពី​សមត្ថភាព​របស់​ស្រី​ស្អាត ណូ ហ្វា​រី​ដា ដែល​អាច​ដណ្តើម​បាន​មកុដ​ក្នុង​តំណែង​លំដាប់​រង​ទី​៣ នា​ពេល​នេះ បើ​ទោះបីជា​កញ្ញា​មិន​បាន​គ្រង​មកុដ​កញ្ញាឯក​នៅ​ក្នុង​កម្មវិធី​ខាងលើ​នេះ​ក៏​ដោយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កញ្ញា ណូ ហ្វា​រី​ដា ធ្លាប់​កាន់កា​.​ប់​តំណែង​លំដាប់​រង​ទី​២ MTIC និង Miss Teen Charm Cambodia 2022 ។ កញ្ញា ណូ ហ្វា​រី​ដា ក៏​ធ្លាប់​មានឱកាស​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​នៅ​ឯ​ប្រទេស Colombia ក្នុង​កម្មវិធី «Miss Teen Charm 2022» ផង​ដែរ ។ ជាមួយ​គ្នា​នោះ ក្រោយ​ពី​គ្រង​តំណែង​ខាងលើ កញ្ញា ណូ ហ្វា​រី​ដា បាន​ខិតខំ​ពង្រឹងសមត្ថភាព និង​ហ្វឹកហាត់​ផ្នែក​ដើរ​ម៉ូ​ដ​ឲ្យ​កាន់តែ​ល្អ​ជាង​មុន​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ស្រី​ស្អាត ណូ ហ្វា​រី​ដា ក៏​ត្រូវ​បាន​គេ​លើក​សរសើរ​លើស​ពី​រូប​សម្ផស្ស​ថា «​នាង​ពិតជា​ស្រស់​ស្អាត ទាំង​មុខមាត់ និង​រូបរាង ខណៈ​ពេល​ចំណេះដឹង ព្រមទាំង​ទេព​កោសល្យ​នាង​ក៏​ល្អ​ដែរ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ