ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ត​.​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ទៅ​ឃុំ​សំបួរ កំពុង​តែ​ខូចខាត និង​ជួប​ការ​លំបាក​២​ឆ្នាំ​មក​ហើយ​(​វី​ដេ​អូ)

5 ខែ មុន
  • បន្ទាយមានជ័យ

ផ្លូវ​ប្រវែង​ជាង​២០​គីឡូម៉ែត្រ ដែល​ត​.​ភ្ជាប់​ចាប់ពី​ផ្លូវជាតិ​លេខ​៥ ទៅ​ដល់​ឃុំ​សំបួរ កំពុង​តែ​រង​ការ​ខូចខាត និង​ជួប​ការ​លំបាក​រយៈពេល​២​ឆ្នាំ​មក​ហើយ នៅ​ស្រុក​មង្គល​បូ​រី ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​លំបាក​ក្នុង​ការ​ធ្វើការ​ដំណើរ​ទៅ​មក និង​ដឹក​កសិផល​ជាដើម ព្រោះតែ

ខេត្តបន្ទាយមានជ័យ ៖ ផ្លូវ​ប្រវែង​ជាង​២០​គីឡូម៉ែត្រ ដែល​ត​.​ភ្ជាប់​ចាប់ពី​ផ្លូវជាតិ​លេខ​៥ ទៅ​ដល់​ឃុំ​សំបួរ កំពុង​តែ​រង​ការ​ខូចខាត និង​ជួប​ការ​លំបាក​រយៈពេល​២​ឆ្នាំ​មក​ហើយ នៅ​ស្រុក​មង្គល​បូ​រី ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​លំបាក​ក្នុង​ការ​ធ្វើការ​ដំណើរ​ទៅ​មក និង​ដឹក​កសិផល​ជាដើម ព្រោះតែ​រថយន្ត​ឈ្មួញ​ដឹកស្រូវ និង​រថយន្ត​ដឹក​ដី​លក់​។

បើ​តាម​ប្រជាពលរដ្ឋ បាន​ប្រាប់​ឱ្យ​ដឹង​ថា «​ផ្លូវ​ដែល​ត​.​ភ្ជាប់​ចាប់ពី​ផ្លូវជាតិ​លេខ​៥ រហូត​ដល់​ឃុំ​សំបួរ ស្រុក​មង្គល​បូ​រី មាន​ប្រវែង​ជាង​២០​គីឡូម៉ែត្រ កំពុង​តែ​រង​ការ​ខូចខាត និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក ព្រមទាំង​ដឹក​កសិផល​មាន​រយៈពេល​២​ឆ្នាំ​មក​ហើយ នៅ​អំឡុង​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣​នេះ​។ ហើយ​ការ​ខូចខាត​ផ្លូវ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នេះ គឺ​ដោយសារ​តែ​រថយន្ត​ឈ្មួញ​ដឹកស្រូវ និង​រថយន្ត​ដឹក​ដី​លក់​»​។

ប្រជាពលរដ្ឋ​ស្នើ​សុំ​ឱ្យ​អភិបាល​ខេត្តបន្ទាយមានជ័យ និង​មន្ទីរ​ជំនាញ​ដែល​ពាក់ព័ន្ធ ជួយ​ពិនិត្យ​មើល និង​សម្រួល​ផ្លូវ​នេះ​ជូន​ប្រជាពលរដ្ឋ​ឱ្យធ្វើ​ដំណើរ​ទៅ​មក​បាន​ស្រួល​ផង ព្រោះ​ផ្លូវ​នេះ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ចាប់ពី​ឃុំ​គោ​កប​ល្ល័​ង្គ រហូត​ដល់​ឃុំ​សំបួរ ដែល​មាន​ផ្លូវ​កៅស៊ូ​មួយ​កំណាត់ និង​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​កំណាត់​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ហើយ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ និង​សិស្សានុសិស្ស​ទៅ​សាលារៀន​ផង​ដែរ​។

ចំណែក​លោក រ័​ត្ន ដា​ស៊ី​ណ​ង់ អភិបាលស្រុក​មង្គល​បូ​រី ក៏​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា «​ផ្លូវ​១​ខ្សែ​ប្រវែង​ជាង​២០​គីឡូម៉ែត្រ ត​.​ភ្ជាប់​ចាប់ពី​ផ្លូវជាតិ​លេខ​៥ ឃុំ​បន្ទាយ​នាង ឆ្លងកាត់​ឃុំ​គោ​កប​ល្ល័​ង្គ និង​ឃុំ​សំបួរ​នេះ គឺជា​ផ្លូវ​សម្រាប់​ប្រជាពលរដ្ឋ​ដឹក​កសិផល និង​សិស្សានុសិស្ស​ទៅ​សិក្សា​នៅ​សាលារៀន​ដែល​កំពុង​រង​ការ​ខូចខាត​រយៈពេល​២​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅ​ឆ្នាំ​២០២៣​នេះ គឺ​ខូចខាត​ធ្ងន់ធ្ងរ និង​ជួប​ការ​លំបាក​ចាប់ពី​ចំណុច​ឃុំ​គោ​កប​ល្ល័​ង្គ រហូត​ដល់​ឃុំ​សំបួរ​តែ​ម្ដង​»​។

លោក​បាន​បញ្ជាក់​ថា «​ផ្លួ​វ​១​ខ្សែ​ដែល​រង​ការ​ខូចខាត​នេះ មួយ​កំណាត់​ជា​ផ្លូវ​ចាក់​កៅស៊ូ គ្រប់គ្រង​ថែទាំ​ដោយ​មន្ទីរ​អភិវឌ្ឍន៍ និង​ជនបទ​ខេត្ត ចំណែក​ផ្លូវ​មួយ​កំណាត់​ទៀត គឺ​ផ្លូវ​ក្រាល​ក្រួស​ក្រហម ថែទាំ​ដោយ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​។ ក្រោយ​រង​ការ​ខូចខាត រដ្ឋបាល​ស្រុក​មង្គល​បូ​រី ក៏​បាន​រាយការណ៍​ទៅ​រដ្ឋបាល​ខេត្ត និង​ស្នើ​សុំ​ទៅ​មន្ទីរ​ពាក់ព័ន្ធ​ខាងលើ ដើម្បី​ជួយ​សម្រួល និង​ជួសជុល​ឡើង​វិញ​ដែរ ប៉ុន្តែ​មិន​ទាន់​មាន​ឆ្លើយ​តប​នៅឡើយ​ទេ ដូច្នេះ​ទ្រាំ​លំបាក​សិន​ទៅ​បងប្អូន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ