ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​បើក​គេច​គ្នា​ធ្លាក់​ផ្ងារជើង បន្ទោស​និង​ចោទ​​អាជ្ញាធរមិន​ព្រម​ធ្វើ​ផ្លូវ​ឱ្យ​​ហើយ

5 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​បែន​ដឹក​ដី១គ្រឿង ដោយសារ​គេច​គ្នា​ឯង​ក៏​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​ផ្ងារជើង​ឡើង​លើ ហើយ​ចោទ​ថា​ មក​ពី​អាជ្ញាធរ​មិន​ព្រម​ធ្វើ​ផ្លូវ​ឱ្យ​ហើយ ដែល​នៅ​សល់​តែ​ជាង​១០០​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ ។ ឧប្បត្តិហេតុគ្រោះថ្នាក់​នេះ កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣១…

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​បែន​ដឹក​ដី១គ្រឿង ដោយសារ​គេច​គ្នា​ឯង​ក៏​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​ផ្ងារជើង​ឡើង​លើ ហើយ​ចោទ​ថា​ មក​ពី​អាជ្ញាធរ​មិន​ព្រម​ធ្វើ​ផ្លូវ​ឱ្យ​ហើយ ដែល​នៅ​សល់​តែ​ជាង​១០០​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ ។ ឧប្បត្តិហេតុគ្រោះថ្នាក់​នេះ កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៣​កន្លង​ទៅ នៅ​ភូមិ​សាលា​ក្រៅ សង្កាត់​ភ្នៀ​ត ក្រុង​សិរី​សោភ័ណ ។

អ្នក​ឃើញ​ហេតុការណ៍​និយាយ​ថា នា​រសៀលថ្ងៃ​នោះ​រថយន្ត​បែន​១​គ្រឿង​ដឹក​ដី​ចាក់​ក្នុងភូមិ
ហើយ​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​ទៀត​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ពី​ខាងជើង​ទៅ​ខាងត្បូង ។ លុះ​ទៅ​ដល់​ចំណុច​ខាងលើ​ដែល​ផ្លូវ​ខូច ក៏​បាន​គេច​គ្នា​បណ្ដាល​ឲ្យ​ធ្លាក់​ចូល​ប្រឡាយ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​តែ​ម្ដង តែ​ពុំ​មាន​រង​បួស​ទេ ។

ក្រោយ​ពី​មាន​គ្រោះថ្នាក់​កើតឡើង ម្ចាស់​រថយន្ត​បាន​ហៅ​អេ​ស្កា​វ៉ា​ទ័​រម​ក​ទាញ​បញ្ឈរ​ឡើង​វិញ ហើយ​​ទាញ​ពី​ទឹក​មក​លើ​ផ្លូវ​រួច​អូស​យក​ទៅឱ្យ​ជាង​ជួសជុល ។ ម្ចាស់​រថយន្ត​និយាយ​ថា ផ្លូវ​ពី​ភូមិ​កសាង​រួចរាល់​ហើយ គ្រោង​ចាក់​ផ្លូវ​កៅស៊ូ តែ​នៅ​ប្រវែង​ជាង​១០០​ម៉ែត្រ អាជ្ញាធរ​មិន​ព្រម​កសាង​ឱ្យ​រួចរាល់​ទេ ទុក​ឱ្យ​រថយន្ត​គេច​គ្នា​ក្រឡាប់​ចូល​ប្រឡាយ​ទឹក​បែប​នេះ ។

ប្រជាពលរដ្ឋ​និយាយ​ថា មូលហេតុ​ដែល​ផ្លូវប្រវែង​ជាង​១០០​ម៉ែត្រ​ត​ភ្ជាប់​ពី​សង្កាត់​ភ្នៀ​ត ខូច​នេះ ព្រោះតែ​រថយន្ត​បែន​ដឹក​ដី​លក់​ចេញចូល​ខួបប្រាំងខួបវស្សា ។ ព្រោះតែ​ប្រយោជន៍​ខ្លួនឯង រក​លុយ​ដាក់​ហៅ​ប៉ៅ បែរជា​មក​ចោទប្រកាន់​អាជ្ញា​ធរ​ទៅ​វិញ ដូច​ជា​មិន​ត្រឹមត្រូវ​ឡើយ ៕

អត្ថបទសរសេរ ដោយ