ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លងកាត់​បទ​ពិសោធន៍​វិស័យ​បវរកញ្ញា​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ តែ​កញ្ញា ម៉ៅ នី​ង ទទួល​តំណែង​លំដាប់​រង​ទី​១

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អបអរសាទរ កញ្ញា ម៉ៅ នី​ង ជា​បវរកញ្ញា​ម្នាក់​ដែល​លេចធ្លោ​ផង​នោះ ពិតជា​ធ្វើ​បាន​ល្អ កាលពី​រាត្រី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៣ ដោយ​កញ្ញា​ទទួល​បាន​លំដាប់​រង​ទី​១ First Runner up។

ប្រាកដ​ណាស់ កញ្ញា ម៉ៅ នី​ង ពិតជា​ទទួល​បានការ​គាំទ្រ​ខ្លាំង​តាម​រយៈ​ការ​បង្ហាញ​សមត្ថភាព​របស់​កញ្ញា បូក​រួម​ជាមួយ​ចំណេះដឹង ក៏​ដូច​ជា​ការ​ដើរ​កាច់រាង អែនអន នៅ​លើ​ឆាក​ដ៏​ធំ​របស់​កម្មវិធី​បវរកញ្ញា​មួយ​។

កញ្ញា ត្រូវ​បាន​គេ​ដឹង​ថា គឺជា​បេ​ក្ខ​នារី​មក​ពី​ខេត្តបាត់ដំបង ដែល​ពោរពេញ​ទៅ​ដោយ​សមត្ថភាព និង​ទេព​កោសល្យ​ពី​ធម្មជាតិ​។ កញ្ញា​ក៏​ជា​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​ចូល​ចិត្ត​ធម្មជាតិ និង​តែងតែមាន​ក្តី​ស្រឡាញ់​ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន ក៏​ដូច​ជា បវរកញ្ញា​ផ្សេង​ទៀត​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កញ្ញា ម៉ៅ នី​ង គឺជា​កូនសិស្ស​របស់​កញ្ញា ស្លឹកឈើ ហើយ​ស្រស់​ស្រី​រូប​នេះ ទើបតែ​ហាត់រៀន និង​ស្វែង​យល់​ពី​វិស័យ​បវរកញ្ញា​បាន​មួយ​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ តែ​លទ្ធផល​ដែល​ទទួល​បាន​លើស​ពី​ការ​រំពឹង​ទុក គឺ First Runner up នៅ​ក្នុង​កម្មវិធី Miss Glamour Look Cambodia ដែល​ទើបតែ​បិទ​បញ្ចប់​នេះ​។

តាម​រយៈ​បទ​សម្ភាសន៍​មួយ​សារព័ត៌មាន​កោះសន្តិភាព កញ្ញា ម៉ៅ នី​ង បាន​ប្រាប់​អោយ​ដឹង​ថា «​កញ្ញា​ពិតជា​រំភើប​ជា​ខ្លាំង ក្រោយ​កញ្ញា​ទទួល​បាន​លំដាប់​រង​ទី​១ ពោល​គឺ​វា​អាច​ថា ជា​ក្តី​ស្រ​ម៉ៃ​របស់​កញ្ញា​ផ្ទាល់ ដែល​ទទួល​បាន​វា ហើយ​កញ្ញា​រំពឹង​ថា នា​ពេល​អនាគត​កញ្ញា​ធ្វើ​វា​កាន់តែ​ល្អ​ជាង​នេះ​បន្ថែម​ទៀត​»​។

កញ្ញា ម៉ោង នី​ង ដែល​មក​ខេត្តបាត់ដំបង​រូប​នេះ បាន​បន្ត​ថា «​កញ្ញា ទើបតែ​ហ្វឹកហាត់​នៅ​លើ​វិស័យ​បវរកញ្ញា​នេះ​បាន​៥​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​លទ្ធផល​ដែល​ទទួល​បាន​លើស​ពី​ការ​រំពឹង​ទុក ព្រោះ​កញ្ញា​មានបទពិសោធន៍​នៅ​ក្មេងខ្ចី តែ​កញ្ញា​អាច​ធ្វើ​វា​បាន ពោល​គឺ​កញ្ញា​រក​ពាក្យ​អ្វី​មក​ថ្លែង​ពុំ​បាន​ឡើយ​»​។

ក្នុង​នោះ​ផង​ដែរ កញ្ញា​ក៏​បាន​បន្ត​ទៀត​ថា «​កម្មវិធី​បវរកញ្ញា​មួយ​នេះ ពិតជា​បាន​បង្រៀន​កញ្ញា​ច្រើន អោយ​កញ្ញា​បាន​ស្គាល់​បវរកញ្ញា​មក​ពី​ខេត្ត​ផ្សេង​ៗ និង​ធ្វើ​អោយ​កញ្ញា​ចេះ​ដឹកនាំ មានបទពិសោធន៍​បន្ថែម​ក្នុង​វិស័យ​មួយ​នេះ​»​។

ជា​ចុង​ក្រោយ កញ្ញា ម៉ៅ នី​ង ជា​បេ​ក្ខ​នារី​ម្នាក់​ដែល​លេចធ្លោ​នោះ ពិតជា​អរគុណ​ខ្លាំង​ណាស់ ចំពោះ​ការ​គាំទ្រ​របស់​បងប្អូន​មហាជន ដោយ​កញ្ញា​មាន​តែ​ពាក្យ​ថា «​អរគុណ​» ហើយ​កញ្ញា​ក៏​អរគុណ​ដល់​កញ្ញា ស្លឹកឈើ ដូច​គ្នា ដែល​ជា​គ្រូបង្វឹក​តែងតែ​បង្ហាត់បង្រៀន​កញ្ញា​ដោយ​យកចិត្ត​ទុក និង​ធ្វើ​អោយ​កញ្ញា​មាន​ថ្ងៃនេះ​៕ ដោយ ៖ លី​ហួ គី​ម​ឆាយ