ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន ចេញ​មុខ​ឆ្លើយ​តប​យ៉ាង​ខ្លី ក្រោយ​ផ្ទុះ​រឿង​មាន​ស្នេហា​ជាមួយ​បុរស​មួយ​រូប

6 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង និង​ជា​ពិធី​ការិនី នាង ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន បាន​ចេញ​មុខ​ឆ្លើយ​តប​ខ្លី​មួយ ក្រោយ​មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​បណ្តាសារ​ព័ត៌មាន​ក្នុងស្រុក​នានា បាន​ចុះ​ផ្សាយ​ពី​រូប​នាង​ពាក់ព័ន្ធ​ទៅ​នឹង​រឿងរ៉ាវ​ស្នេហា​ជាមួយ​បុរស​មួយ​រូប បន្ទាប់​ពី​ធ្លាយ​រូប​អ្នក​ទាំង​ពីរ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជា​ពិធី​ការិនី នាង ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន បាន​ចេញ​មុខ​ឆ្លើយ​តប​ខ្លី​មួយ ក្រោយ​មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​បណ្តាសារ​ព័ត៌មាន​ក្នុងស្រុក​នានា បាន​ចុះ​ផ្សាយ​ពី​រូប​នាង​ពាក់ព័ន្ធ​ទៅ​នឹង​រឿងរ៉ាវ​ស្នេហា​ជាមួយ​បុរស​មួយ​រូប បន្ទាប់​ពី​ធ្លាយ​រូប​អ្នក​ទាំង​ពីរ​ស្និទ្ធស្នាល​ជា​បន្តបន្ទាប់​នៅ​លើ​បណ្តាញ​សង្គម ។

ពាក់ព័ន្ធ​រឿងរ៉ាវ​ខាងលើ​នេះ ស្រី​ស្អាត ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន នៅ​មិន​ទាន់​ចេញ​មុខ​បកស្រាយ​ឲ្យ​បាន​ច្បាស់លាស់​ថា តើ​រឿង​មួយ​នេះ​ជា​ការ​ពិត ឬ​យ៉ាងណា​នោះ​ឡើយ? ប៉ុន្តែ​តារា​ស្រី​រូប​នេះ គ្រាន់តែ​បញ្ចេញ​សារ​ខ្លី​មួយ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម ដោយ​បញ្ជាក់​ថា «​ព័ត៌មាន page មួយ​ចំនួន​ចុះ​ផ្សាយ​គ្មាន​ការ​ពិត​»​។

តាម​រយៈ​សារ​ខាងលើ​នេះ គេ​ដឹង​បាន​ថា ស្រី​ស្អាត ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន ចង់​សំដៅ​ទៅ​លើ​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​អំពី​រូប​នាង ពាក់ព័ន្ធ​ជាមួយ​បុរស​ម្នាក់​ដែល​គេ​សង្ស័យ​ជា​គូស្នេហ៍​នោះ​ថា ជា​ព័ត៌មាន​មិន​ពិត​។

យ៉ាងណា បើ​ទោះបីជា​ស្រី​ស្អាត ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន បាន​ចេញ​មុខ​បកស្រាយ​ខ្លី​ខាងលើ​នេះ​ក៏​ដោយ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​អស់​ការ​សង្ស័យ​នៅឡើយ​ទេ ខណៈ​ពេល​ដែល​មហាជន ជា​ពិសេស​បណ្តា​មិត្តភក្តិ​របស់​នាង​ចង់​ឲ្យ​នាង​ចេញ​មុខ​បកស្រាយ​អំពី​រឿង​នេះ​ឲ្យ​បាន​ច្បាស់លាស់​ជាង​នេះ ។

ជា​ការ​កត់សម្គាល់ កាលពី​ពេល​ថ្មី​ៗ​នេះ មហាជន​សម្តែង​ការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​ឃើញ​តារា​សម្តែង​នាង ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន បាន​បង្ហាញមុខ​គូស្នេហ៍​ថ្មី​ជាមួយ​បុរស​ម្នាក់ ដែល​មាន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ថា «​ដាយ​មិន ឌី​» ទៅ​វិញ​។ តាម​រយៈ​ការ​បែកធ្លាយ​រូបភាព ក្រោយ​ពី​នាង​ទទួល​គ្រឿង​ឥស្សរិយយស ថ្នាក់​មហា​សេរី​វឌ្ឍន៍ កាលពី​ថ្ងៃ​ទី​១០ ខែតុលា បន្ទាប់​ពី​ថត​ចប់​រឿង «​កូនប្រុស​ក្រោម​ពន្លឺព្រះច័ន្ទ​ពេញ​បូ​ណ័​មី​» ក្នុង​ពេល​ដែល​លោក ដាយ​មិន ឌី ក៏​បាន​ចេញ​សារ​ខ​មិន​សាទរ​នាង ហើយ​នាង​ក៏​ហៅ​បុរស​រូប​នោះ​ថា ជា «Huni»​ទៀត​ផង ។

តែ​ក្រោយមក សារ​ឆ្លើយឆ្លង​ទាំងនោះ ត្រូវ​បាន​លុប​ចេញ​វិញ ប៉ុន្ដែ​នៅ​អាក់​ខោ​ន​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ឌី​» នោះ មាន​រូបថត​ផ្អែមល្ហែម​ជា​ច្រើន​ជាមួយ​ស្រី​ស្អាត ច័ន្ទ​នី​រ័​ត្ន ជា​ពិសេស​គឺ​រូបភាព​ដែល​ពួក​គេ​ទើបតែ​ទៅ​ដើរ​លេង​កម្សាន្ដ​ជាមួយ​គ្នា​នៅ​អា​មេ​រិ​ក​កាលពី​ពេល​ថ្មី​ៗ​នេះ ។

តាម​រយៈ​រូបភាព​ទាំង​អស់នោះ ត្រូវ​បាន​គេ​គិត​ថា ស្រី​ស្អាត ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន និង​បុរស​រូប​នោះ ទំនងជា​មាន​ទំនាក់ទំនង​គ្នា​យូរ​ដែរ​ហើយ ព្រោះ​មើលទៅ​នាង និង​បុរស​រូប​នោះ មាន​ភាព​ស្និទ្ធស្នាល កៀក​កើយ​​គ្នា​យ៉ាង​ខ្លាំង​។

ពាក់ព័ន្ធ​ទៅ​នឹង​រឿងរ៉ាវ​ស្នេហា​របស់​តារា​ស្រី​រូប​នេះ​ផង​ដែរ កាលពីដើម​ឆ្នាំ​២០២២ ស្រី​ស្អាត ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន ក៏​ធ្លាប់​បញ្ចេញ​រូបភាព​នាង​ស្និទ្ធស្នេហ៍​នឹង​គ្រូពេទ្យ​មួយ​រូប​ឈ្មោះ «​សុ​វ​ណ្ណា​រិ​ទ្ធ​» នៅ​តាម Tik Tok ដោយ​អ្នក​ទាំង​២​ថែម​ទាំង​ដើរ​លេង​កម្សាន្ដ​ជាមួយ​គ្នា​នៅ​អឺរ៉ុប និង​ទៅ​ជិះទូក​ទេសចរណ៍​រួម​គ្នា​នៅ​កោះ​​មួយ ក្នុង​ប្រទេស​ថៃ​ទៀត​ផង​។ រូបភាព​ខ្លះ​បង្ហាញ​ថា លោក​សុ​វ​ណ្ណា​រិ​ទ្ធ ថែម​ទាំង​បាន​ធ្វើ​ខួបកំណើត និង​ញ៉ាំ​អាហារ​យ៉ាង​រ៉ូ​មែន​ទិ​ក​ជាមួយ​នាង​ថែម​ទៀត​ផង​។ យ៉ាងណា​ម៉ិ​ញ មិន​ទាន់​បាន​ប៉ុន្មាន​​ផង​នោះ នៅ​ចុងឆ្នាំ​២០២៣ នេះ ស្រាប់តែ​តារា​វ័យ​៣២​ឆ្នាំ​រូប​នេះ បង្ហាញមុខ​គូស្នេហ៍​ថ្មី​ដែល​ជា​បុរស​ម្នាក់​ខាងលើ​នេះ​ទៅ​វិញ​។

ទោះជា​យ៉ាងណា មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន បាន​បង្ហាញ​ការ​សាទរ ប្រសិនបើ​បុរស​ខាងលើ​នេះ ពិតជា​គូស្នេហ៍​របស់​នាង​ពិតប្រាកដ​មែន​នោះ ព្រោះ​រហូត​មក​ទល់​នា​ពេល​នេះ នាង​​ក៏​មាន​វ័យ​កាន់តែ​ច្រើន​ដែល​សាក​សម​នឹង​មាន​គូរ​ជីវិត ខណៈ​ពេល​ដែល​អ្នកសិល្បៈ​រួម​ជំនាន់​នាង​ខ្លះ​មាន​គូរ និង​កូន​រួច​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ