ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ថ្មី​ ចូលកាន់​តំណែង​

6 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ថ្មី​ដោយ​

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ថ្មី​ដោយ​ប្រធាន​ចាស់​ផ្ទេរ​ភារកិច្ច​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​​កាលពី​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៣ ​នៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​។

ក្នុង​ពិធី​ប្រកាស​តែងតាំង​លោក សេង លាង ជា​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ជំនួស​លោក ងួ​ន ណា​រ៉ា ផ្ទេ​ភារកិច្ច​ទៅ​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​។

លោក ងួ​ន ណា​រ៉ា ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាស់​បាន​មាន​ប្រសាសន៍​ថា ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​រយៈពេល​កន្លង​មក​បាន​សហការ​គ្នា​ល្អ​ក្នុង​ស្ថាប័ន​សាលាដំបូង​បាន​ផ្តល់​សេវា​យុត្តិធម៌​ចំណាត់ការ​ដោះស្រាយ​សំណុំរឿង​និង​យក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​បាន​ឆាប់រហ័ស​ហើយ​អគុណ​ចំពោះ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្តបន្ទាយមានជ័យ​បាន​សហការ​ល្អ​ការ​យុត្តិធម៌​។

លោក សេង លាង ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ថ្មី​បាន​មាន​ប្រសាសន៍​ផ្តេ​ជ្ញា​ចិត្ត​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​សាលាដំបូង​និង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​និង​ត្រៀមលក្ខណៈ​សម្បត្តិ​អោយ​បាន​គ្រប់គ្រាន់​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ទទួល​បាន​ភាព​យុត្តិធម៌​និង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ឈ្លានពាន​ដោយ​អយុត្តិធម៌​ក្នុង​សង្គម​។

ឯកឧត្តម អ៊ុំ​ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​កោត​ស​សើរ​ចំពោះ​ប្រព័ន្ធ​តុលាការ​ខេត្តបន្ទាយមានជ័យ​រយៈពេល​កន្លង​មក​នៅ​ខេត្តបន្ទាយមានជ័យ​បាន​អនុវត្ត​ការងារ​ប្រព័ន្ធ​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​បាន​ល្អ​និង​ឆាប់រហ័ស ដោយឡែក​បន្ទាយ​មាន​ជ័យ​មានរឿង​ទំនាស់​ដីធ្លី​ដែល​ត្រូវ​បាន​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ដោយ​ឯកឧត្តម ប៉ាន់ ខែ​ម​ប៊ុ​ន​ថន នាយ​រង​ខុ​ទ្ធ​កាល័យ​សម្តេច​នាយក​រដ្ឋមន្ត្រី​នៃ​ព្រៈ​រាជាណាចក្រ​កម្ពុជា​មាន​ប្រសិទ្ធភាព​ទទួល​បាន​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​។

ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ​ដល់​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ថ្មី​ដូច​ជា​មន្ត្រី​ក្រោម​ឱ​វា​ធ​ត្រូវ​ចេះ​សហការ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​សាលាដំបូង​និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ដើម្បី​បម្រើ​វិស័យ​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ទទួល​បាន​ភាព​យុត្តិធម៌​ពង្រឹង​និង​ការ​លើកកម្ពស់​សមត្ថភាព​ស្ថាប័ន​តុលាការ​ផ្តល់​សេវា​យុត្តិធម៌​ចំណាត់ការ​ដោះស្រាយ​សំណុំរឿង​មាន​ភាព​ម៉ឺងម៉ាត់​ស្រប​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​ព​ន្លឿ​ន​ការ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ