ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត បេ​ប៊ី បង្ហាញ​តម្រុយ​វិល​រក​អាជីព​ចម្រៀង​​ជា​ថ្មី ក្រោយ​បាត់​មុខ​មួយ​រយៈ

6 ខែ មុន
  • ភ្នំពេញ

តារា​ស្រី​ស្រស់ បេ​ប៊ី បាន​បង្ហាញ​តម្រុយ​វិល​រក​អាជីព​សិល្បៈ​ចម្រៀង​ជា​ថ្មី​ឡើង​វិញ បន្ទាប់​ពី​នាង​ខកខាន និង​បាត់​មុខ​ពី​វិស័យ​សិល្បៈ​មួយ​នេះ​អស់​រយៈពេល​ប្រមាណ​ជា

រាជធានី​ភ្នំពេញ ៖ តារា​ស្រី​ស្រស់ បេ​ប៊ី បាន​បង្ហាញ​តម្រុយ​វិល​រក​អាជីព​សិល្បៈ​ចម្រៀង​ជា​ថ្មី​ឡើង​វិញ បន្ទាប់​ពី​នាង​ខកខាន និង​បាត់​មុខ​ពី​វិស័យ​សិល្បៈ​មួយ​នេះ​អស់​រយៈពេល​ប្រមាណ​ជា​៣​ឆ្នាំ​ចុង​ក្រោយ ដោយសារ​តែ​នាង​ងាក​មក​ចាប់​ជំនួញ​ផ្ទាល់ខ្លួន​មួយ ។

តារា​ស្រី​ស្រស់​រូប​នេះ បាន​បង្ហោះ​សារ​ខ្លី​មួយ​នៅ​លើ​បណ្តាញ​សង្គម ដោយ​នាង​បញ្ជាក់​ថា «​ទំព័រ​ដំបូង បាន​ចាប់ផ្ដើម សុំ​កម្លាំងចិត្ត​ពី​បងប្អូន​ផង​ណា​»​។ ខណៈ​ពេល​ដែល​ម្ចាស់​ហាង​សា​ឡាន​មួយ ដែល​នាង​ធ្លាប់​ផាត់មុខ​ឲ្យ​ស្រី​ស្អាត ប៊េ​បី នោះ ក៏​បាន​សរសេរ​សារ​អម​ជាមួយនឹង​រូបភាព​របស់​តារា​រូប​នេះ រួច​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​បង្ហាញ​ពី​ការ​ស្វាគមន៍​ចំពោះ​ការ​វិល​ត្រឡប់​របស់ ប៊េ​បី នា​ពេល​នេះ​ផង​ដែរ​។

តាម​រយៈ​សារ​ដែល​បង្ហោះ​ខាងលើ​នេះ បាន​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​ស្រី​ស្អាត បេ​ប៊ី មួយ​ចំនួន នាំ​គ្នា​ធ្វើការ​សន្និដ្ឋាន​ដូច​ៗ​គ្នា​ថា «​តារា​តូច​ច្រឡឹង​សាច់​.​សខ្ចី​រូប​នេះ​ប្រាកដជា​វិល​មក​អាជីព​សិល្បៈ​ជា​ថ្មី​ឡើង​វិញ ហើយ​នោះ​គឺជា​ដំណឹង​ល្អ​មួយ​សម្រាប់​បណ្តា​អ្នកគាំទ្រ​រូប​នាង​ផង​ដែរ​»​។

ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ ស្រី​ស្អាត បេ​ប៊ី បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា «​រូប​នាង​ពិតជា​កំពុង​ត្រៀមខ្លួន​វិល​មក​អាជីព​សិល្បៈ​ជា​ថ្មី​ឡើង​វិញ​ប្រាកដ​មែន ខណៈ​ពេល​ដែល​ការ​វិល​ត្រឡប់​របស់​នាង​នា​ពេល​នេះ គឺ​សម្រាប់​តែ​ការងារ​ច្រៀង​តែ​ប៉ុណ្ណោះ​»​។

នាង​បញ្ជាក់​ថា «​ការ​ចេញ​មក​ចាប់​អាជីព​ចម្រៀង​នា​ពេល​នេះ គឺ​នាង​មិន​បាន​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​ណាមួយ​ឡើយ ក្រោយ​ផ្តាច់​កុងត្រា​ជាមួយ​ផលិត​ថោ​ន​នោះ​មក​»​។ នាង​បន្ថែម​ថា «​នាង​នឹង​រៀបចំ​ការ​ចេញ​បទ​ចម្រៀង​ដោយ​ខ្លួនឯង​ផ្ទាល់ ដោយសារ​តែ​នាង​ចង់​ក្លាយជា​តារាចម្រៀង​ឯករាជ្យ និង​ចង់​ឲ្យ​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​មើលឃើញ​ពី​ការ​វិល​មក​វិញ​របស់​នាង​ក្នុង​រូបភាព​ថ្មី ប្លែក​ពី​មុន ព្រោះតែ​នាង​សម្រុក​តែ​ការ​ថត​បទ​ចម្រៀង ជាមួយនឹង​ក្រុម​រាំ​តែ​ប៉ុណ្ណោះ​»​។

យ៉ាងណា បើ​តាម បេ​ប៊ី បន្ត​ទៀត​ថា «​ការ​វិល​ត្រឡប់​មក​រក​អាជីព​ចម្រៀង​ជា​ថ្មី​របស់​នាង​នា​ពេល​នេះ នាង​រំពឹង​ថា នឹង​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន ខណៈ​ពេល​ដែល​នាង​នឹង​ព្យាយាម​រក​អ្វី​ដែល​ថ្មី ប្លែក និង​ទាក់ទាញ​»​។

គួរ​បញ្ជាក់​ថា ស្រី​ស្អាត បេ​ប៊ី បាន​វិវឌ្ឍន៍​ខ្លួន​ពី​ពិធី​ការិនី និង​តារា​សម្តែង មក​ជា​តារាចម្រៀង​មួយ​ផ្សេង​ទៀត ដោយ​នាង​ធ្លាប់​ចូល​ក្នុង​ផលិតកម្ម​ថោ​ន និង​បាន​ចេញ​បទ​ចម្រៀង​ជា​បន្តបន្ទាប់ នៅ​ក្នុង​នោះ​បទ​ចម្រៀង​ញាក់​កន្ត្រាក់​អារម្មណ៍ ជាមួយនឹង​ក្បាច់​រាំ​ប្លែក​ៗ​របស់​នាង​មួយ​ចំនួន ក៏​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​ផង​ដែរ​។

ទោះបីជា​យ៉ាងណា ក្រោយ​ការ​ចាប់​អាជីព​ចម្រៀង​មិន​ទាន់​បាន​ប៉ុន្មាន​ឆ្នាំ​ផង​នោះ ស្រី​ស្អាត បេ​ប៊ី ក៏​សម្រេច​ផ្អាក​ការងារ​សិល្បៈ​នេះ​ទាំង​កណ្តាល​ទី ក្រោម​ហេតុផល​ងាក​ទៅ​ពង្រឹង​មុខរបរ​ផ្ទាល់ខ្លួន ដែល​រហូត​មក​ទល់​នា​ពេល​នេះ ហាង​កាហ្វេ​របស់​នាង​បាន​ពង្រីក​សាខា​ជា​ច្រើន​កន្លែង​ហើយ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ