ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងស្រី​ពរ​ប្អូនស្រី​ឆ្លង​ទឹក​ក៏រអិល​ជើង​ធ្លាក់​​ក្លាយ​ជា​សោកនាដកម្មដ៏សោកសៅ

1 ឆ្នាំ មុន

ខេត្តបាត់ដំបង​ ៖ ក្មេង​ស្រី​០២​នាក់​បងប្អូនបាន​រអិល​ធ្លាក់​ចូល​ទឹកស្រះ​បណ្ដាល​ឲ្យ​លង់​ស្លាប់​ទាំង​០២​​នាក់​យ៉ាង​រន្ធត់ ពេល​ពរ​ប្អូន​ឆ្លង​ទឹក​ដែល​កំពុង​ហូរ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៧ តុលា នៅ​ចំណុច​ប្រឡាយ​តា​សេក ស្ថិត​ក្នុងភូមិ​ស្រះ​គុយ ឃុំ​មុខរា​ហ៍ ស្រុក​រុក្ខ​គិរី​…

ខេត្តបាត់ដំបង​ ៖ ក្មេង​ស្រី​០២​នាក់​បងប្អូនបាន​រអិល​ធ្លាក់​ចូល​ទឹកស្រះ​បណ្ដាល​ឲ្យ​លង់​ស្លាប់​ទាំង​០២​​នាក់​យ៉ាង​រន្ធត់ ពេល​ពរ​ប្អូន​ឆ្លង​ទឹក​ដែល​កំពុង​ហូរ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៧ តុលា នៅ​ចំណុច​ប្រឡាយ​តា​សេក ស្ថិត​ក្នុងភូមិ​ស្រះ​គុយ ឃុំ​មុខរា​ហ៍ ស្រុក​រុក្ខ​គិរី​ ។

​សេចក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ទាំង​០២​នាក់ ម្នាក់​ឈ្មោះ សា​ម៉េ​ត រក្សា អាយុ​១២​ឆ្នាំ (​បង​) និង ម្នាក់​ទៀត​ឈ្មោះ សា​ម៉េ​ត ចាន់​ណា អាយុ​០៣​ឆ្នាំ (​ប្អូន​) រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​ ។ ជន​រង​គ្រោះ​ទាំង​០២​នាក់​បងប្អូន បាន​លង់ទឹក​ស្រះ​បណ្ដាល​ឲ្យ​ស្លាប់ នៅ​ពេល​ដើរទៅ​តាម​ឪពុក​ម្ដាយ ដែល​ទៅ​បូ​ប​ទឹក​ដាក់​ស្រែ តែ​ពួក​នាង​ជួប​គ្រោះថ្នាក់ ពេល​ម្ដាយ​នាង​ប្រាប់​ឲ្យ​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

នាយ​ប៉ុ​ស្ដិ៍​រដ្ឋបាល មុខរា​ហ៍ លោក ឆែម ឆើត បាន​ប្រាប់​កោះសន្តិភាពតាម​ទូរស័ព្ទ​ថា ហេតុ​ការ​ណ៏​ដ៏​សោកសៅ​នេះ ពុំ​មាន​អ្នក​ឃើញ​ផ្ទាល់​ភ្នែក​ទេ​។ ក្មេង​ស្រី​០២​នាក់​បងប្អូន​នេះ បាន​ជួប​គ្រោះថ្នាក់​ពេល​នាំ​គ្នា​ត្រឡប់​ពី​ស្រែ​ទៅ​ផ្ទះ​វិញ​។

លោក​មេ​ប៉ុ​ស្ដិ៍​បាន​ប្រាប់​ថា បើ​តាម​ព័​ត៌​មាន​ដែល​លោក​បាន​សារ​នាំ​ក្មេង​ស្រី​ទាំង​០២​នាក់​បងប្អូន បាន​ដើរទៅ​តាម​ឪពុក​ម្ដាយ ដែល​ទៅ​បូមទឹក​នៅ​ស្រែ​ ។ ប៉ុន្តែ​ពេល​ទៅ​ដល់​ម្ដាយ​បាន​ប្រាប់​ឲ្យ​កូនស្រី​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ពួក​គេ​ក៏​នាំ​គ្នា​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ លោក ឆែម ឆើត បាន​ស្រង់​សំដី​អាណាព្យាបាល​ក្មេង​ស្រី​ទៀត​ថា ពេល​កូន​គាត់​ដើរ​ត្រ​ឡប់​មក​ផ្ទះ​បាន​ប្រហែល​កន្លះ​ម៉ោង គាត់​ហាក់​មិន​ស្រួល​ក្នុង​ចិត្ត ក៏​ដើរទៅ​តាម​មើល​កូន តែ​មិនឃើញ​នៅផ្ទះ ក៏​ដើរ​ត្រឡប់​មក​វិញ ស្រាប់តែ​ឃើញ​ស្បែកជើង​កូន​នៅ​មាត់​ស្រះ ត្រង់​កន្លែង​មានទឹក​ហូរ​ចូល​ស្រះ​ក៏​ប្រទះ​ឃើញ​សាក​សព្វ​កូន​ទាំង​០២​យ៉ាង​រន្ធត់​នៅ​ក្នុង​ទឹកស្រះ ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។

នៅ​កន្លែង​កើតហេតុ ជា​កន្លែង​ទឹក​ហូរ​ដាច់​ចេញពី​ប្រឡាយ ហើយ​ហូរ​ចូល​ក្នុង​ស្រះ ហើយ​គេ​សង្ស័យ​​ក្មេង​ស្រី​រង​គ្រោះ នាំ​គ្នា​ដើរ​ឆ្លង​កន្លែង​ទឹក​ហូរ​ទើប​រអិល​ចូល​ស្រះ​។ បើ​តាម​អាណាព្យាបាល​ក៏​បាន​សន្និដ្ឋាន​ដែរ​ថា កូនស្រី​គាត់​ទំនង​ពរ​ប្អូន​ដើរ​ឆ្លង​ទឹក ហើយ​ក៏​រ​អុល​ជើង​ចូល​ក្នុង​ស្រះ​បណ្ដាល​ឲ្យ​លង់​ស្លាប់​តែ​ម្ដង​។ ពេល​គាត់​ដើរ​រក ក៏​ឃើញ​ស្បែកជើង​កូន​គាត់​នៅ​ទីនោះ ហើយ​សង្ស័យ​ក៏​ចុះ​រាវ​ក្នុង​ស្រះ ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​នាង​ទាំង​០២​នៅ​ក្បែរ​គ្នា​។

គាត់​ស្លុតចិត្ត​យ៉ាង​ខ្លាំង ពេល​ប្រទះ​ឃើញ​សព​កូនស្រី​នៅ​ក្នុង​ទឹក ហើយ​ក៏​ស្រង់​សព​កូនស្រី​ទាំង​០២​នាក់​បី​យក​ទៅ​ផ្ទះ​ទាំង​សោក​ស្រេង​បំផុត​ ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ