ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច​ន ច័ន្ទ​ល​ក្ខិ​ណា ស្នើ​មហាជន​បញ្ឈប់​ការ​រិះគន់​ស្រី​ស្អាត ភឹ​ម ស្រី​នោ ដែល​កំពុង​ប្រឹងប្រែង​ប្រកួត

6 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ចេញ​មុខ​ស្នើ​ដល់​មហាជន​មួយ​ចំនួន​ឲ្យ​បញ្ឈប់​ការ​រិះគន់​ណាមួយ​មក​លើ​កញ្ញាឯក ភឹ​ម ស្រី​នោ ក្នុង​ពេល​ដែល​នាង​កំពុង​ស្ថិត​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ប្រកួតប្រជែង​ក្នុង​កម្មវិធី

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ចេញ​មុខ​ស្នើ​ដល់​មហាជន​មួយ​ចំនួន​ឲ្យ​បញ្ឈប់​ការ​រិះគន់​ណាមួយ​មក​លើ​កញ្ញាឯក ភឹ​ម ស្រី​នោ ក្នុង​ពេល​ដែល​នាង​កំពុង​ស្ថិត​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ប្រកួតប្រជែង​ក្នុង​កម្មវិធី «Miss Grand International 2023» ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​វៀតណាម ។

តារា​សម្តែង​ជើង​ចាស់​ខាងលើ​នេះ បាន​លើក​ឡើង​តាម​រយៈ​សំ​ណេ​រដែ​ល​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ថា «​ក្នុង​ដំណាក់កាល​នេះ មិន​ថា​ប្អូនស្រី​ធ្វើ​បាន​ល្អ ឬ​មិនសូវ​បាន​ល្អ ទោះ​ក្នុង​ចំណុច​ណា ឬ​កាលៈទេសៈ​ណា ក្នុង​នាម​យើង​ជា​ប្រជាជន​ខ្មែរ ត្រូវ​តែ​លើកទឹកចិត្ត​គាត់ ផ្តល់​កម្លាំងចិត្ត​គាត់ ដើម្បី​ឱ្យ​គាត់​មាន​ថាមពល​ក្នុង​ការ​តស៊ូ​ប្រឹងប្រែង​ក្នុង​ការ​លេង​ហ្គេ​ម​អន្តរជាតិ​នេះ​ឱ្យ​បាន​ទទួល​ភាព​ជោគជ័យ ឬ​កិត្តិយស​ដ៏​អស្ចារ្យ​សម្រាប់​ប្រទេស​យើង​»​។

អ្នក​នាង​បញ្ជាក់​ថា «​សូម​មេត្តា​កុំ​រិះគន់​គាត់ ទោះ​ក្នុង​ន័យ​ស្ថាបនា​ក៏​ដោយ ក៏​មិនមែន​ជា​ពេល​នេះ​ដែរ ព្រោះ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន គឺ​គាត់​មិន​មាន​ពេល​មើល​ការ​ខម​មិន​ស្ថាបនា​របស់​យើង​នោះ​ទេ គឺជា​ពេល​ដែល​គាត់​ត្រូវ​ផ្តោតអារម្មណ៍​ប្រឹងប្រែង​ត្រងត្រាប់ មើល​គ្រប់​សកម្មភាព​របស់​ការ​ប្រកួត​មួយ​នេះ​»​។

អ្នក​នាង​បន្ត​ថា «​ពួក​យើង​ត្រូវ​ជឿជាក់​លើ​គាត់ ក្នុង​សមរភូមិ​ត្រជាក់​មួយ​នេះ គាត់​ដឹង​ច្បាស់​ជាង​យើង​ទៅ​ទៀត ព្រោះ​គាត់​ជា​អ្នក​ឈរ​ផ្ទាល់​នៅ​ចំណុច​សមរភូមិ​មុខ ឯ​យើង​វិញ​នៅ​ចំណុច​សមរភូមិ​ក្រោយ បើ​យក​គាត់​មក​ដាក់​ក្នុង​ខ្លួន​យើង គឺ​គាត់​ចង់​ឈ្នះ​ការ​ប្រកួត​នេះ ជាង​យើង​ទៅ​ទៀត​។ ហើយ​កុំ​ភ្លេច​ថា ការ​ខម​មិន​ទាំងឡាយ គឺ​សុទ្ធតែ​ជា​ពិន្ទុ​សម្រាប់​គាត់ ហើយ​ចំពោះ​អ្នក​ដែល​មិនមែន​ជា​ហ្វេ​ន​របស់​គាត់ សូម​គិត​ថា ពេល​នេះ​គឺ​យើង​គាំទ្រ​គាត់ ដើម្បី​កិត្តិយស​ប្រទេស​យើង ស៊ូ​ស៊ូ​ប្អូនស្រី ពួក​យើង​ជឿជាក់​លើ​ប្អូន បង​ជឿជាក់​ថា ប្អូន​ពិតជា​ធ្វើ​បាន​ល្អ​គ្រប់​សកម្មភាព និង​គ្រប់​វិញ្ញាសារ​»​។

ជា​ការ​កត់សម្គាល់ កញ្ញាឯក​អស្ចារ្យ​កម្ពុជា ស្រី​ស្អាត ភឹ​ម ស្រី​នោ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៣ តាម​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ឆ្ពោះទៅ​កាន់​ប្រទេស​វៀតណាម ដើម្បី​ចូលរួម​ប្រកួតប្រជែង​កម្មវិធី «Miss Grand International» ដែល​មាន​បេ​ក្ខ​នារី​មក​ពី​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក ។

ក្រោយ​គ្រង​មកុដ «Miss Grand Cambodia 2023» កញ្ញា ភឹ​ម ស្រី​នោ បាន​ប្តេជ្ញា​ត្រៀមខ្លួន​នឹង​ធ្វើ​រឿង​មួយ​សម្រាប់​ជាតិ ក្នុង​ពេល​ដែល​នាង​មានឱកាស​បង្ហាញ​វត្ត​មាននៅ​លើ​ឆាក​អន្តរជាតិ ។ ហើយ​អ្វី​ដែល​​នាង​នឹង​ធ្វើ​នោះ គឺ​ការ​នាំ​ប្រទេស​កម្ពុជា​ដ៏​ល្អ​មួយ​នេះ ទៅ​កាន់​ឆាក​អន្តរជាតិ ដើម្បី​ឲ្យ​បរទេស​ស្គាល់​កាន់តែ​ច្បាស់ ក្នុង​នាម​តំណាង​ប្រទេស​ចូលរួម​ប្រកួត «Miss Grand international 2023» ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​វៀតណាម​។

ស្រី​ស្អាត ភឹ​ម ស្រី​នោ បាន​លើ​ឡើង​តាម​រយៈ​សំ​ណេ​រដែ​ល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា «​ជាដំបូង នាង​ខ្ញុំ​សូម​អរគុណ​ដល់​អ្នក​មានគុណ​របស់ខ្ញុំ​ទាំង​ពីរ ដែល​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន បង្រៀន​កូន​ឲ្យ​ក្លាយជា​មនុស្ស​រឹង​មាំ មានការ​តស៊ូ​តាំងពី​តូច​មក ទោះបីជា​លោក​ទាំង​ពីរ​លំបាក​យ៉ាងណា ក៏​លោក​ទាំង​ពីរ​តែងតែ​ប្រាប់​ឲ្យ​កូន​ក្លាយជា​មនុស្ស​ល្អ​នៅ​ក្នុង​សង្គម​។ នាង​ខ្ញុំ​ក៏​សូម​អរគុណ​ចំពោះ​ក្តី​ស្រលាញ់​របស់​ប្រជាជន​ខ្មែរ និង​អ្នកគាំទ្រ​ដែល​តែងតែ​ផ្តល់​កម្លាំងចិត្ត និង​ការ​ចូល​ចិត្ត​មក​លើ​រូប​នាង​ខ្ញុំ សូម​សន្យា​ថា នាង​ខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​នាំ​ប្រទេស​កម្ពុជា​ដ៏​ល្អ​មួយ​នេះ ទៅ​កាន់​ឆាក​អន្តរជាតិ​នៃ Miss Grand International 2023»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ