ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​​២​នាក់​ប្តី​ប្រពន្ធ​មកពី​​​ថៃ​ ដល់​អូរ​ព្រំដែន​​កំពុងមានទឹកជំនន់ ស្រាប់តែឈឺពោះ​សម្រាលកូន​

7 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ពលករ​២​នាក់​ប្តី​ប្រពន្ធ​ត្រឡប់​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ​ មក​ដល់​អូរ​ព្រំដែន​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ពលករ​២​នាក់​ប្តី​ប្រពន្ធ​ត្រឡប់​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ​ មក​ដល់​អូរ​ព្រំដែន​បាន​សម្រាលកូន​ ត្រូវ​បាន​កម្លាំង​ជួយ​អន្តរាគមន៍​ជួយ​សង្គ្រោះ​​ឆ្លង​​ទឹកជំនន់​​កាលពី​​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២៣ ​នៅ​ចំណុច​ភូមិ​បឹងបេង ​ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ​ ​ខេត្ត​បន្ទាយមានជ័យ ។

លោក​វរៈសេនីយ៍ត្រី សុខ ច​ន្ថា ជំនួយការ​សេនាធិការ​វរៈ​សេនា​តូច​ថ្មើ​ជើង​លេខ​៥១១​បាន​​ឱ្យ​ដឹង​ថា​​ពលករ​ដែល​ត្រឡប់​ពី​ថៃ​២​នាក់​ប្តីប្រពន្ធ​ខាងលើ ប្តី​ឈ្មោះ វ៉ា​ន់ ដេ​ត អាយុ​២៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ណា វិ​ន អាយុ​២៤​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ភូមិ​ទួល​ឃ្លាំង ឃុំ​ព្រៈ​ធាតុ ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​ ។

លោក​បាន​បញ្ជាក់​ថា​ ​ពលករ​ខ្មែរ​២​នាក់​ប្តី​ប្រពន្ធ​និង​កូនប្រុស​ម្នាក់​ត្រឡប់​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ​តាម​ច្រករបៀង​ខុសច្បាប់​ ស្រាប់តែ​ប្រពន្ធ​ឈឺពោះ​សម្រាលកូន​ក្នុង​ទឹកដី​ថៃ​ជាប់​ព្រំដែន​ ត្រូវ​បាន​កម្លាំង​ជួយ​អន្តរាគមន៍​យក​ធុង​លាយ​ស៊ីម៉ង់​ដាក់​ឆ្លង​អូរ​ព្រំ​ដែន ខណៈទឹក​កំពុង​ជន់ ​និង​ហូរ​ខ្លាំង​​។ បន្ទាប់មក​​កូនប្រុស​ម្នាក់​ និង​​ស្ត្រី​សម្រាលកូន​ត្រូវ​បាន​ដឹក​តាម​ម៉ូតូ​កង​បី​ទៅ​កាន់​មណ្ឌល​សុខភាព​បឹង​បេង​ ស្រុក​ម៉ា​ឡៃ​ ។

លោក​វរៈសេនីយ៍ត្រី សុខ ច​ន្ថា បាន​បញ្ជាក់​ថា​ ​ក្រោយ​ពេល​ដែល​ជួយ​សង្គ្រោះ​ពលករ​ខ្មែរ​១​គ្រួសារ​ដែល​មាន​ប្រពន្ធ​មាន​ផ្ទៃពោះ​ហើយ​សម្រាលកូន​នៅ​ក្បែរ​អូរ​ព្រំដែន​ថៃ-​កម្ពុជា​នោះ​ត្រូវ​បាន​ជួយ​អន្តរាគមន៍​ទាន់​ពេលវេលា​ និង​​មាន​សុ​វត្ថិ​ភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ