ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិលាចារឹក​ចំណាស់​ជាងគេ​នៅ​កម្ពុជា តើ​មាន​ប្រភព​នៅ​ទីណា?

1 ឆ្នាំ មុន
  • ភ្នំពេញ

តើ​ការ​យល់​ដឹង​ពី​អារ្យ ធម៌​ខ្មែរ​ផ្អែក​ទៅ​លើ​ប្រភព​អ្វីខ្លះ ?
បើ​តាម​សារមន្ទីរ​ជាតិ គេ​ពឹង​ទៅ​លើ​ប្រភព​សំខាន់​ៗ​ចំនួន​៣ ។ ប្រភព​ចំនួន​៣​នេះ មាន​សិលាចារឹក​ផង​ដែរ ក្នុង​នោះ​មាន​សិលាចារឹក​មួយ​ចំណាស់​ជាងគេ​នៅ​កម្ពុជា​៖

រាជធានី​ភ្នំពេញ​ ៖ ​តើ​ការ​យល់​ដឹង​ពី​អារ្យ ធម៌​ខ្មែរ​ផ្អែក​ទៅ​លើ​ប្រភព​អ្វីខ្លះ ?
បើ​តាម​សារមន្ទីរ​ជាតិ គេ​ពឹង​ទៅ​លើ​ប្រភព​សំខាន់​ៗ​ចំនួន​៣ ។ ប្រភព​ចំនួន​៣​នេះ មាន​សិលាចារឹក​ផង​ដែរ ក្នុង​នោះ​មាន​សិលាចារឹក​មួយ​ចំណាស់​ជាងគេ​នៅ​កម្ពុជា​៖

១. សិលាចារឹក
២. កំណត់ហេតុ​របស់​បេស​ក​ទូត​ចិន
៣. សំណល់​បុរាណវិទ្យា

ក្នុង​បរិបទ​នៃ​សិលាចារឹក យើង​មាន​ប្រហែល​១៥៧៦ ដែល​អាច​ប្រើប្រាស់​សម្រាប់​សិក្សា​ពី​បរិបទ​នៃ​សង្គម​ខ្មែរ​សម័យ​បុរាណ​។ សិលាចារឹក​មួយ​ដែល​សំខាន់​ជាងគេ គឺ​សិលាចារឹក​ក​.៦០០ មាន​ប្រភព​មក​ពី​ទួល​វត្ត​គំនូរ ក្នុងស្រុក​អង្គរបុរី ខេត្តតាកែវ ព្រោះ​សិលាចារឹក​នេះ​មាន​ចារឹក​កាលបរិច្ឆេទ​ចាស់​ជាងគេ ពោល​គឺ​នៅ​ឆ្នាំ​៦១១​គ​.​ស​. ។ ក្រោយ​ប្រទះ​ឃើញ លោក George Coedès បាន​សិក្សា​បោះផ្សាយ​នៅ​ឆ្នាំ​១៩៤២​ជា​ភាសា​បារាំង ដែល​កាលនោះ​លោក​គ្រាន់តែ​បកប្រែ​ខ្លឹមសារ​ទូទៅ​ប៉ុណ្ណោះ ពុំ​បាន​លម្អិត​ដល់​ឈ្មោះ​របស់​ខ្ញុំបម្រើ​ឡើយ ។

បច្ចុប្បន្ន​សិលាចារឹក​នេះ តម្កល់​ទុក​នៅ​សារមន្ទីរ​ជាតិ បាន​រៀបចំ​ដំឡើង​បង្ហាញ​ជូន​សារ​ធារ​ណ​ជន​ក្នុង​សាល​តាំង​នា​អំឡុង​ចុងឆ្នាំ​២០២២ ៕ ដោយ ៖ សំ សុភារិទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ