ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន់មើលសម្រស់ ឈុន កែវសូលីន ម្ចាស់ប្រេន THE BRAND CKSL

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មាន​វ័យ​ខ្ទង់​ម្ភៃ​ឆ្នាំ​ជាង ឈុ​ន កែវ​សូលី​ន (CHHUN KEOSOLIN) ហៅ ម៉ា​មី លី​ន…

រាជធានីភ្នំពេញ ៖ មាន​វ័យ​ខ្ទង់​ម្ភៃ​ឆ្នាំ​ជាង ឈុ​ន កែវ​សូលី​ន (CHHUN KEOSOLIN) ហៅ ម៉ា​មី លី​ន (MOMMY LIN) បាន​ក្លាយជា​សហគ្រិន​វ័យក្មេង និង​បុគ្គល​មហាជន​ដ៏​លេចធ្លោ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ត្រឹមតែ​មួយ​ប៉​ព្រិច​ភ្នែក ​។

ផ្អែក​លើ​គោល​ជំហរ​ដ៏​រឹង​មាំ គួបផ្សំ​នឹងទេព​កោសល្យ ភាព​វៃឆ្លាត និង ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ប្រកប​របរអាជីវកម្ម ឈុ​ន កែវ​សូលី​ន បាន​ពញ្ញា​ក់អារម្មណ៍​អ្នកគាំទ្រ ជាមួយនឹង​ការ​បោះទុនអុក​យកតារា​ជួរ​មុខ ​រួម​មាន ៖ កញ្ញា Nikki Nikki, លោក ថេ​ណា​, លោក KAI, កញ្ញា មន្នីនាថ ព្រមទាំង​តារា​ហ្វេ​ស​ប៊ុ​ក លោក Athika, លោក KingChi និង លោក សូលី ផេង ធ្វើ​ជាតា​រា​ផ្សព្វផ្សាយ​ផលិតផល​ថែរក្សា​សម្រស់ និង​គ្រឿងសម្អាង​របស់​ខ្លួន​ម៉ាក THE BRAND CKSL ។

ឈុ​ន កែវ​សូលី​ន បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែលអ្នក​នាង​បោះទុនរាប់​ម៉ឺន​ដុល្លារក្តោប​យក​សុទ្ធតែតារា​ប្រុស​ស្រី​ល្បីឈ្មោះ និង​មានកេរ្តិ៍ឈ្មោះ​ល្អ​ផូរផង់ ដោយសារ​តែ​ចង់​បង្កើន​ការ​ជឿជាក់​ឲ្យ​កាន់តែ​ខ្លាំង​ថា​ផលិតផល​ថែរក្សា​សម្រស់ និង​គ្រឿង Cosmetic ម៉ាក THE BRAND CKSL ដល់​អ្នក​ប្រើប្រាស់ ក៏​ដូច​ជា​អតិថិជន ថែម​មួយ​កម្រិត​ទៀត ពីលើ​ការ​ចុះបញ្ជី​ការស្តង់ដារ​គុណភាព ផលិតផល​នៅ​ក្រសួងសុខាភិបាល ក៏​ដូច​ជា​ក្រសួង​ពាក់ព័ន្ធ​នានា​ ។

ឈុ​ន កែវ​សូលី​ន បាន​បន្ថែម​ថា តារា​ដែល​កាន់​ប្រ​ម៉ូត​ផលិតផល THE BRAND CKSL គ្រប់​រូប សុទ្ធតែ​ឆ្លងកាត់​ការ​ធ្វើតេស្ត​ដឹង​ពី​គុណភាព​ស្តង់ដារ​ល្អជា​មុន​សិន ទើប​ពួក​គាត់​ធ្វើការ​ប្រ​ម៉ូត​ផ្សព្វផ្សាយ​ជូន​បងប្អូន​ប្រើប្រាស់ ដើម្បី​ជា​សក្ខីភាព​ជូន​ដល់​អតិថិជន និងអ្នក​ប្រើប្រាស់​ឲ្យ​កាន់តែ​មាន​ទំនុកចិត្ត​ ។

ធ្វើ​ឲ្យ​កក្រើក​ទីផ្សារ​អន​ឡាញ​នៅ​ស្រុក​ខ្មែរ​ប៉ុណ្ណឹង​ហើយ នៅ​មិន​ទាន់​អស់ចិត្ត​ទៀត ឈុ​ន កែវ​សូលី​ន ហៅ MOMMY LIN ម៉ា​មី លី​ន បាន​ឆ្លៀត​ងាក​មក​ចាប់​អាជីព​ជា​តួ​សម្តែង​ផង និង​ផលិត​វី​ដេ​អូ​ខ្លី​ប​ខ្លី​ៗ បង្ហោះ​លើ​បណ្តាញ​សង្គម​ផ្ទុះ​ការ​គាំទ្រសឹង​មិន​គួរ​ឲ្យ​ជឿ​ ។

ជាក់ស្តែង​បើ​ក្រឡេក​មក​មើល ​TikTok របស់ ឈុ​​ន កែវ​សូលី​ន ដែល​មានឈ្មោះ​ថា ceo.brand.cksl (MOMMY LIN ម៉ា​មី លី​ន​) មាន​អ្នក​ចុច​តាមដាន​រហូត​ដល់ 1M Followers និងចុច​ឡា​ច 21.9M ចំណែកឯ​ហ្វេ​ស​ប៊ុ​ក​វិញ​ឈ្មោះ Chhun Keosolin (Ceo Brand Cksl) មាន​អ្នក​ចុច​តាមដាន​រហូត​ដល់ 177K ដែល​នេះ​គឺជា​ចំនួន​ដ៏​ច្រើន​លើសលប់ ​។

សូម​រំលឹក​ផង​ដែរ​ថា ឈុ​ន កែវ​សូលី​ន (CHHUN KEOSOLIN) ហៅ MOMMY LIN ម៉ា​មី លី​ន មិន​ត្រឹមតែ​មាន​សមត្ថភាព​ជម្រុញ​ឲ្យ​មុខ​ជំនួញ​របស់​ខ្លួន​បាន​ជោគជ័យ​ផ្តល់​ឱកាស​ការងារ​ដល់​ប្រជាជន​កម្ពុជា​រាប់​ពាន់​នាក់​ប៉ុណ្ណោះ ថែម​ទាំង​សកម្ម​ក្នុង​កិច្ច​ការងារ​សប្បុរសធម៌ ថែម​ទៀត​ផង​ ៕ អត្ថបទសហការ