រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា និងទិសដៅគោលនយោបាយសំខាន់ៗបានបង្ហាញថា ក្នុងឆ្នាំ២០២៣ រំហូរវិនិយោគផ្ទាល់ពីបរទេស មានកំណើនខ្ពស់ ក្នុងអត្រាប្រមាណ៤១,៦% សម្រាប់ឆមាសទី១ ឆ្នាំ២០២៣ ធៀបនឹង០,៤% ឆ្នាំ២០២២ បើទោះបីស្ថានភាពហិរញ្ញវត្ថុសកល មានការរឹតបន្តឹងយ៉ាងក្តី ។

យោងតាមលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២០ កញ្ញា ក្នុងចំណុចទី៣ របាយការណ៍ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា និងទិសដៅគោលនយោបាយសំខាន់ៗ បានបញ្ជាក់ថា របាយការណ៍ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា និងទិសដៅគោលនយោបាយសំខាន់ៗ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញឲ្យឃើញពីនិន្នាការ និងដំណើរវិវត្តជារួមនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៣ ដើម្បីជាមូលដ្ឋានដល់ការដាក់ចេញវិធានការអន្តរាគមន៍ចាំបាច់របស់រាជរដ្ឋាភិបាល ។
របាយការណ៍ ដដែលបានបង្ហាញថា «ក្នុងឆ្នាំ២០២៣នេះរំហូរវិនិយោគផ្ទាល់ពីបរទេសមានកំណើនខ្ពស់ក្នុងអត្រាប្រមាណ៤១,៦% សម្រាប់ឆមាសទី១ ឆ្នាំ២០២៣ ធៀបនឹង០,៤% ឆ្នាំ២០២២ បើទោះបីស្ថានភាពហិរញ្ញវត្ថុសកល មានការរឹតបន្តឹងយ៉ាងក្តី ។

ជាមួយគ្នានេះ វិស័យកសិកម្ម ត្រូវបានវា.យតម្លៃថា សម្រេចបានកំណើន០,៩% ដូចការរំពឹងទុក ។ ចំពោះអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋានត្រូវបានវា.យតម្លៃថា ងើបឡើងវិញលឿនក្នុងអត្រា៤១,៥% ។

បន្ថែមពីនេះ របាយការណ៍លើកឡើងបន្តថា «ចំពោះអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនរឹងមាំ ក្នុងអត្រាប្រមាណ១១,៧% ដូចការរំពឹងទុកដែលគាំទ្រភាគច្រើនដោយការនាំចេញបន្ទះសូឡា ជាពិសេសទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ស្របពេលដែលរំហូរនៃការវិនិយោគផ្ទាល់ពីបរទេសក្នុងអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរ មានការកើនឡើងយ៉ាងគំហុកក្នុងអត្រា១៧២% ៕
ចែករំលែកព័តមាននេះ