ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វីកម្ពុជា ​ឱ្យ​ខ្ចី​វត្ថុ​បុរាណ​ទៅ​តាំងនៅ​បរទេស?

7 ខែ មុន
  • ភ្នំពេញ

កន្លង​មក ​តែងតែ​មានការ​ស្នើ​សុំ​ខ្ចី​វត្ថុ​បុរាណ​ពី​កម្ពុជា យក​ទៅ​ដាក់​តាំង​បង្ហាញ​ក្នុង​ពិធី​តាំងពិព័រណ៍​នៅ​បរទេស ។ តើ​ហេតុ​អ្វី​ទើប​មានការ​អនុញ្ញាត​ឲ្យ​ខ្ចី​រូបចម្លាក់ ឬ​វត្ថុ​បុរាណ​ទៅ​តាំងនៅ​បរទេស​បែប​នេះ ?

រាជធានី​ភ្នំពេញ​ ​៖ ​កន្លង​មក ​តែងតែ​មានការ​ស្នើ​សុំ​ខ្ចី​វត្ថុ​បុរាណ​ពី​កម្ពុជា យក​ទៅ​ដាក់​តាំង​បង្ហាញ​ក្នុង​ពិធី​តាំងពិព័រណ៍​នៅ​បរទេស ។ តើ​ហេតុ​អ្វី​ទើប​មានការ​អនុញ្ញាត​ឲ្យ​ខ្ចី​រូបចម្លាក់ ឬ​វត្ថុ​បុរាណ​ទៅ​តាំងនៅ​បរទេស​បែប​នេះ ?

កម្ពុជា​ឱ្យ​បរទេស​ខ្ចី​រូបចម្លាក់​ទៅ​ដាក់​តាំង​បង្ហាញ បើ​តាម​សារមន្ទីរ​ជាតិ គឺ​មាន​មូលហេតុ ឬ​ក៏​ផលប្រយោជន៍​ចំនួន​៣ ។

ទី​១- កាត់​បន្ថយ​ការ​លួច​ជីក​កកាយ និង​ការ​ជួញដូរ​វត្ថុ​បុរាណ​ខ្មែរ​ខុសច្បាប់ ដ្បិត​បរទេស​អាច​ខ្ចី​រូបចម្លាក់​ដើម​ពី​កម្ពុជា​ទៅ​ដាក់​តាំង​ស្របច្បាប់​បាន ។

២- ចូលរួម​ផ្សព្វផ្សាយ​ពី​ភាព​ប្រណីត​នៃ​ស្នាដៃ​សិល្បៈ​បុរាណ​ខ្មែរ​ដល់​សាកលលោក ប្រយោជន៍​ដើម្បី​ស្រូប​ទាញ​ទេសចរ​មក​ទស្សនា​កម្ពុជា​ផ្ទាល់ ។

៣- អន្ទង​ចិត្ត​ដល់​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ទាមទារ​រូបចម្លាក់​ខ្មែរ​ដែល​បាត់បង់​នា​ពេល​កន្លង​មក​ត្រឡប់​មក​កម្ពុជា​វិញ ៕ ដោយ ៖ ស​.​ភ​.​រ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ