ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​កម្ពុជា​សហការ​ជាមួយ​អូស្ត្រាលី និង​ជប៉ុន​ ស្រាវជ្រាវ​រក​បុរាណ​ដ្ឋា​ន

2 អាទិត្យ មុន
  • កណ្តាល

​ក្រុមការងារ​នាយកដ្ឋាន​បុរាណវិទ្យា និង​បុរេប្រវត្ដិ​វិទ្យា បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ​ហ្ល្វី​ន​ដឺ នៃ​ប្រទេស​អូស្ត្រាលី វិទ្យាស្ថាន​ស្រាវជ្រាវ​ជាតិ​ណា​រ៉ា ​ដើម្បី​សម្បត្តិ​វប្បធម៌​នៃ​ប្រទេស​ជប៉ុន និង​ក្រុមការងារ​មន្ទីរ​វប្បធម៌

ខេត្តកណ្ដាល​ ៖ ​ក្រុមការងារ​នាយកដ្ឋាន​បុរាណវិទ្យា និង​បុរេប្រវត្ដិ​វិទ្យា បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ​ហ្ល្វី​ន​ដឺ នៃ​ប្រទេស​អូស្ត្រាលី វិទ្យាស្ថាន​ស្រាវជ្រាវ​ជាតិ​ណា​រ៉ា ​ដើម្បី​សម្បត្តិ​វប្បធម៌​នៃ​ប្រទេស​ជប៉ុន និង​ក្រុមការងារ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកណ្ដាល បាន​សិក្សា​ស្រាវជ្រាវ និង​អង្កេត​បុរាណ​ដ្ឋា​ន ដែល​ស្ថិត​នៅ​ឃុំ​ស្វាយ​រមៀត ឃុំ​កោះ​ចូ​រ៉ា​ម ឃុំ​ជ័យ​ធំ ឃុំ​រកា​ជ​ន្លឹ​ង ឃុំ​ព្រះ​ប្រសប់ និង​ឃុំ​ពុក​ឫស្សី ស្ថិត​ក្នុងភូមិ​សាស្ដ្រ​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

បើ​តាម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ថា គិត​ចាប់ពី​ថ្ងៃ​ទី​៣០ ខែសីហា រហូត​មក​ដល់​ពេល​នេះ ក្រុមការងារ​សិក្សា​ស្រាវជ្រាវ ចំនួន​៦៣​បុរាណ​ដ្ឋា​ន ដោយ​ទទួល​បាន​ទិន្នន័យ​ថ្មី​ៗ ទាក់ទង​នឹង​ការ​គោរព​បូជា សកម្មភាព​របស់​មនុស្ស តាម​រយៈ​សំណល់​ឧបករណ៍​ប្រើ​ប្រាស់​របស់​មនុស្ស​នា​សម័យ​នោះ ។

ចំពោះ​ទិន្នន័យ​ដែល​ទទួល​បាន​នា​ពេល​នេះ មាន​សារសំខាន់​សម្រាប់​អ្នក​ស្រាវជ្រាវ ក្រោយ​ៗ​ទៀត ហើយ​​ក៏​ជា​ផ្នែក​មួយ​ជួយ​សម្រួល​ដល់​ការ​សិក្សា​ស្រាវជ្រាវ និង​ចុះចូល​បញ្ជី​ស្ថានីយ​បុរាណ​ដែល​ត្រូវ​ការពារ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នា​ពេល​ខាង​មុខ ៕