ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​គ្រប់​គ្រង​តារា​ប្រុស Mario ចេញ​មុខ​បកស្រាយ ក្រោយ​ធ្លាយ​រូប និង​សារ​ថា លោក​ត្រូវ​​​ប៉ូលិស​​ចាប់

7 ខែ មុន

គេ​បាន​រក​ឃើញ​ព័ត៌មាន​ក្លែងក្លាយ​មួយ​ចំនួន ដែល​និយាយ​មិន​ពិត​ទៅ​កាន់​តារា​សម្ដែង​ប្រុស​ថៃ គឺ​លោក Mario Maurer​។ ដោយ​បាន​ផុស​ប្រឌិត​ថា «​តារា​ប្រុស​រូប​នេះ លោក​ត្រូវ​បាន​ចាប់ខ្លួន​ហើយ នៅ​ចំពោះ​មុខ​ហ្វូង​មនុស្ស​ជា​ច្រើន​» រហូត​ធ្វើ​ឱ្យ​រឿង​មួយ​នេះ កាន់តែ​រីក​រាលដាល​ខ្លាំង​ឡើង​ៗ​នៅ​លើ​បណ្ដាញ​សង្គម

ប្រទេស​ថៃ ៖ បើ​យោង​ទៅ​តាម​រយៈ​សារព័ត៌មាន​ដ៏​ល្បី​របស់​ថៃ «Nine Entertainment» ក៏​ដូច​ជា​បណ្ដា​សារព័ត៌មាន​ជា​ច្រើន​ទៀត បាន​ផ្សព្វផ្សាយ​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៣ គេ​បាន​រក​ឃើញ​ព័ត៌មាន​ក្លែងក្លាយ​មួយ​ចំនួន ដែល​និយាយ​មិន​ពិត​ទៅ​កាន់​តារា​សម្ដែង​ប្រុស​ថៃ គឺ​លោក Mario Maurer​។ ដោយ​បាន​ផុស​ប្រឌិត​ថា «​តារា​ប្រុស​រូប​នេះ លោក​ត្រូវ​បាន​ចាប់ខ្លួន​ហើយ នៅ​ចំពោះ​មុខ​ហ្វូង​មនុស្ស​ជា​ច្រើន​» រហូត​ធ្វើ​ឱ្យ​រឿង​មួយ​នេះ កាន់តែ​រីក​រាលដាល​ខ្លាំង​ឡើង​ៗ​នៅ​លើ​បណ្ដាញ​សង្គម Internet តែ​ម្ដង​។

នៅ​ពេល​ឃើញ​ដូចនេះ​ភ្លាម មិន​នៅ​ស្ងៀម​តទៅ​ទៀត អ្នកគ្រប់គ្រង​ផ្ទាល់ខ្លួន​របស់​លោក Mario maurer ក៏​បាន​និយាយ​ប្រាប់​ថា «​ចំពោះ​ព័ត៌មាន​ដែល​បាន​ចេញផ្សាយ​នេះ គឺ​មិន​ពិត​ដូចដែល​គ្រប់​គ្នា​បានឃើញ​នោះ​ទេ សូមកុំ​យល់​ច្រឡំ​អី​»​។

បន្ទាប់​ពី​ផ្ទុះ​រឿង​ខាងលើ​នេះ​កាន់តែ​ខ្លាំង គេ​ក៏​បាន​រក​ឃើញ​មាន​គណនី​របស់​មនុស្ស​ម្នាក់ បាន​ព្យាយាម​បង្កើត​ខ្លឹមសារ​បំផុស​និយាយ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​បង្កើត​ឱ្យ​មាន​ភាព​វឹកវរ​ទៅ​ដល់​តារា​ប្រុស​ថៃ​រូប​នេះ​ជា​ខ្លាំង ហើយ​វា​ក៏​ក្លាយទៅជា​ប្រធានបទ​មួយ​ដ៏​ក្ដៅ​គគុក​ទៀត​ផង​សម្រាប់​អ្នកគាំទ្រ​។

ក្រោយ​ធ្លាយ​ចេញ​នូវ​រូបភាព​១​សន្លឹក​បង្ហោះ​ចែករំលែក​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម Internet ដោយ​ក្នុង​រូបភាព​នោះ មាន​រូប​លោក Mario ឈរ​ក្បែរ​ជាមួយនឹង​ប៉ូលិស ថែម​ទាំង​ភ្ជាប់​ជាមួយ​សារ​បែប​នេះ​ថា «​លោក​ត្រូវ​បាន​គេ​ចាប់ខ្លួន​ហើយ​»​។

យ៉ាងណាមិញ នេះ​បើ​តាម​រយៈ​រូបភាព​១​សន្លឹក​ដែល​បាន​លេច​ចេញ​នេះ​ដែរ វាស្រ​ដៀង​ទៅ​នឹង​រូបថត​ព័ត៌មាន​ដែល​បញ្ជាក់​ថា «​រឿងអាស្រូវ​ដែល​ធ្វើ​ឲ្យ​ផ្អើល​ពាសពេញ​ប្រទេស​ថៃ លោក​Mario Maurer ដោយ​តារា​ថៃ​រូប​នេះ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ចំពោះ​មុខ​ហ្វូង​មនុស្ស​»​។ ហើយ​គេ​ក៏​សង្កេត​ថា «​ចំពោះ​រឿង​នេះ បញ្ហា​គឺ​មក​ពី​តារា​សម្ដែង​ប្រុស​លោក Mario Maurer បាន​និយាយ​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​»​។

ហើយ​សម្រាប់​វីរបុរស​ថ្ពាល់ខួច លោក Mario Maurer បន្ទាប់​ពី​ផ្អើល​កក្រើក​នៅ​ក្នុង​ពិភព​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម ដោយ​មានការ​ចែករំលែក​រូបថត គេ​ឃើញ Mario ត្រូវ​បាន​ប្រឈម​មុខ​ដោយ​ប៉ូលិស​រុំ​ជិត រួម​ជាមួយនឹង​ការ​សរសេរ​សារ​អម​នឹង​រូបភាព​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ថា «​រឿងអាស្រូវ​ដែល​ធ្វើ​ឲ្យ​ផ្អើល​ពេញ​ប្រទេស​ថៃ​។ Mario Maurer តារា​ថៃ ត្រូវ​ចាប់ខ្លួន​នៅ​ចំពោះ​មុខ​មហាជន​»​។

ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ខាងលើ​នេះ ដោយ​មិន​ឱ្យ​មានការ​សង្ស័យ និង​យល់​ច្រឡំ​តទៅ​ទៀត ស្រាប់តែ​ថ្មី​ៗ​នេះ អ្នកគ្រប់គ្រង​ផ្ទាល់ខ្លួន​របស់​លោក Mario Maurer ក៏​បាន​ចេញ​មុខ​មក​បកស្រាយ​និយាយ​ខ្ទេច​គ្មាន​សល់​នៅ​ចំពោះ​មុខ​មហាជន ក៏​ដូច​ជា​អ្នកគាំទ្រ​ឱ្យ​បានដឹង​គ្រប់​ៗ​គ្នា​ថា «​ចំពោះ​រូបថត​នោះ វា​គឺជា​ព័ត៌មាន​ក្លែងក្លាយ​តែ​ប៉ុណ្ណោះ​។ វា​មិន​ពិត​ដូចដែល​គ្រប់​គ្នា​បានឃើញ​នោះ​ទេ សូម​ឈប់​យល់​ច្រឡំ​តទៅ​ទៀត​ទៅ​»​។

ស្រប​ពេល​ដែល​អ្នកគ្រប់គ្រង​របស់​ខ្លួន​ចេញ​មុខ​មក​បញ្ជាក់​ហើយ តារា​សម្ដែង​ប្រុស​ដ៏​មាន​ស្នាដៃ ទេព​កោសល្យ​ពេញ​ខ្លួន គឺ​លោក Mario Maurer ក៏​បាន​ចែករំលែក​នូវ​អ្វី​ដែល​អ្នកគ្រប់គ្រង​ផ្ទាល់​របស់​លោក​បាន​បំភ្លឺ​ផង​ដែរ តាម​រយៈ​នៅ​ក្នុង​គណនី Instagram ផ្ទាល់ខ្លួន​របស់​លោក​តែ​ម្ដង​។

ហើយ​បន្ថែម​ពី​ការ​ត្រួតពិនិត្យ គេ​ក៏​បាន​រក​ឃើញ​ថា រូបភាព​ព័ត៌មាន​ក្លែងក្លាយ​នោះ គឺជា​ការ​ផ្សាយពាណិជ្ជកម្ម​តាម​រយៈ Facebook​។ ដោយ​ជនល្មើស​មាន​បំណង​ប្រើប្រាស់​ព័ត៌មាន​ក្លែងក្លាយ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​នេះ គឺ​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ឱ្យ​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ចុច Like ខ​មិន ក៏​ដូច​ជា Follow ផង​ដែរ ទៅ​លើ​គណនី​របស់​ខ្លួន​។ ហើយ​វា​ក៏​ជា​ល្បិ​.​ច​មួយទៀត ដែល​ឧ​ក្រិ​.​ដ្ឋ​ជន​ធ្វើ ដើម្បី​កេង​ចំណេញ​សម្រាប់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ