ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ផ្លូវចិត្ត​តារា​ស្រី Vill ពេល​ឃើញ​នាង​បង្ហោះ​ចម្រៀងកំសត់​​១​បទ

7 ខែ មុន

ប៉ុន្មាន​ថ្ងៃ​មកនេះ អ្នកគាំទ្រ​កំពុង​តែ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​ផ្លូវចិត្ត​របស់​កំពូល​តារា​សម្ដែង​ស្រី Vill Wannarot បន្ទាប់​ពី​តារា​ប្រុស​រូបរាង​ស្រស់​សង្ហា គឺ​លោក

ប្រទេស​ថៃ ៖ ប៉ុន្មាន​ថ្ងៃ​មកនេះ អ្នកគាំទ្រ​កំពុង​តែ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​ផ្លូវចិត្ត​របស់​កំពូល​តារា​សម្ដែង​ស្រី Vill Wannarot បន្ទាប់​ពី​តារា​ប្រុស​រូបរាង​ស្រស់​សង្ហា គឺ​លោក Jes pipat ដែល​ត្រូវជា​គូស្នេហ៍​របស់​នាង បាន​ចេញ​មុខ​មក​ប្រកាស​បែកបាក់​គ្នា​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​។

ក្រោយ​ពី​អតីត​គូស្នេហ៍​និយាយ​នៅ​ក្នុង​បទ​សម្ភាស៍​ថា បែកបាក់​គ្នា​រួច​មក មិន​ទាន់​បាន​ប៉ុន្មាន​ផង ភ្លាម​ៗ​នោះ តារា​ស្រី Vill Wannarot ក៏​ចេញ​មុខ​មក​បង្ហោះ​ចម្រៀង​ដ៏​កំសត់​មួយ​បទ​ទាក់ទង​ទៅ​នឹង​ចំណង​ស្នេហ៍​រយៈពេល​៤​ឆ្នាំ​ជាមួយ​តារា​ប្រុស Jes pipat ដែល​បាន​បញ្ចប់​ទៅ​ដោយ​ប្រើ​ពាក្យ​ថា «​រស់នៅ​មិន​ចុះសម្រុង​គ្នា​» ហើយ​លោក​ក៏​និយាយ​ថា «​លោក​នៅ​តែ​ស្រលាញ់​នាង​»​។ ហើយ​តារា​ស្រី​រូប​នេះ ក៏​បាន​បង្ហោះ​សារ​ដ៏​សោកសៅ​ផង​ដែរ នៅ​ក្នុង​គណនី Instagram របស់​នាង​ជា​បន្តបន្ទាប់ មិន​ដែល​ដាច់ ឬ​លួស​មួយ​ថ្ងៃ​ណា​ទេ​។

យ៉ាងណាមិញ បើ​យើង​នាំ​គ្នា​ក្រឡេក​មក​មើលឃើញ​ថា សម្រាប់​តួឯក​ស្រី​វ័យក្មេង មាន​សមត្ថភាព ទេព​កោសល្យ​ពេញ​ខ្លួន កញ្ញា Vill Wannarot ដែល​ទើបតែ​បញ្ចប់​ទំនាក់ទំនង​ស្នេហា​រយៈពេល​៤​ឆ្នាំ​ជាមួយ​តារា​សម្ដែង​ប្រុស​វ័យក្មេង​ប្រចាំ​ប៉ុស្តិ៍ One HD គឺ​លោក Jes Jetpipat ក្រោយ​ពី​មាន​ជម្លោះ​ជាមួយ​គ្នា​ជា​យូរណាស់​មក​ហើយ​។

នៅ​ក្នុង​បទ​សម្ភាស៍​មួយ​នោះ តារា​ប្រុស​លោក Jes ក៏​បាន​បង្ហើប​ថា «​វា​ដល់​ចំណុច​មួយ​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា បើ​ខ្ញុំ​កែខ្លួន​លើស​ពី​នេះ វា​នឹង​ទាញ​យក​ប្រយោជន៍​ពី​ភាគី​ម្ខាង​ទៀត​។ បញ្ជាក់​ថា មិន​មាន​បញ្ហា​ភាគី​ទី​៣​នោះ​ទេ ដោយ​ទទួលស្គាល់​ថា ជា​រឿង​មិន​ចុះសម្រុង​គ្នា រហូត​ឈាន​ដល់​ដំណាក់​កាលដែល​ត្រូវ​បែក​គ្នា ទោះបីជា​នៅ​ស្រលាញ់​គ្នា​យ៉ាងណា​ក៏​ដោយ​។ ប៉ុន្តែ​បញ្ហា​ពិតជា ធ្វើ​ឱ្យ​វា​មិន​អាច​បន្ត​ទៅ​មុខ​បាន គ្មាន​អ្នក​ណា​ត្រូវ ឬ​ខុស​នោះ​ទេ ប៉ុន្តែ​ពួក​យើង​មិន​អាច​រក​ឃើញ​ចំណុចកណ្តាល​នោះ​ទេ​។ ខ្ញុំ​សូមទោស​អ្នកគាំទ្រ​ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​មក​ត្រូវ​ខកចិត្ត​»​។

ក្រោយ​ពី​ឃើញ​តារា​ប្រុស លោក Jes Pipat បើក​ចិត្ត​ទទួលស្គាល់​ថា ពួក​គេ​ពិតជា​បែក​គ្នា​មែន​និង​មើលឃើញ​អំពី​ការ​ផ្លាស់​ប្ដូរ​តាម​រយៈ​រឿងរ៉ាវ​មួយ​ចំនួន​នៅ​ក្នុង​គណនី Instagram ដោយ​បង្ហោះ​ស្លៀក​ឈុត​ហាត់ប្រាណ អម​ដោយ​ពាក្យ​ថា «DONE FOR TODAY» (​សម្រាប់​ថ្ងៃនេះ វា​គ្រប់គ្រាន់​ហើយ / អ្វី​គ្រប់យ៉ាង​គឺ​គ្រប់គ្រាន់ / អ្វី​ៗ​ត្រូវ​បាន​បញ្ចប់​) អម​ដោយ​រូប Emoji លើក​មេដៃ​ពីរ និង​និមិត្តសញ្ញា តំណាង​ឱ្យ​អារម្មណ៍​ញញឹម​។

ហើយ​ថ្មី​ៗ​នេះ តារា​ស្រី Vill Wannarot ក៏​បាន​ផ្លាស់​ប្តូរ​តាម​រយៈ​គណនី Instagram Stories របស់​ខ្លួន​ម្តងទៀត ដោយ​ការ​ចែករំលែក​បទ​ចម្រៀង​មួយ​ដ៏​កំសត់​បំផុត មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «​មនុស្ស​ដែល​មាន​អារម្មណ៍​ជាមួយ​គ្នា​រួច​ហើយ ពិបាកធ្វើ​ចិត្ត​ណាស់​» «​វា​ឈឺ​ណាស់​ក្នុង​ការ​ដកថយ​។ ទោះ​បង​នៅ​តែ​ស្រលាញ់​អូន វា​ឈឺចាប់​ណាស់​ដែល​ដឹង​ថា ខ្ញុំ​មិន​ដែល​សំខាន់​។ មនុស្ស​ដែល​គាត់​មាន​អារម្មណ៍​រួច​ហើយ​» (​ច្រៀង​ដោយ Sarah Salola) ដែល​ជា​អ្នក​ច្រៀង​នៅ​ក្នុង​បទ​ចម្រៀង​មួយ​នេះ រួម​ជាមួយនឹង​សញ្ញា​អារម្មណ៍​បេះដូង​ពណ៌​ក្រហម​។

ខ្លឹមសារ​នៃ​វគ្គ​នេះ ស្រ​ដៀង​ទៅ​នឹង​រឿងរ៉ាវ​ស្នេហា​របស់​ខ្លួន ដែល​ប្រៀបធៀប​ដូច​ទៅ​បទ​ចម្រៀង​បែប​នេះ​ថា «​ពេល​នេះ​លោក​នៅ​តែ​រំភើបចិត្ត​ខ្លាំង ចំពោះ​ស្នេហា​៤​ឆ្នាំ​ដែល​ត្រូវ​បាន​បញ្ចប់ បើ​ទោះបីជា​ពេល​នេះ ពួក​គេ​នៅ​តែ​ស្រលាញ់​គ្នា​ខ្លាំង​យ៉ាងណា​ក៏​ដោយ​»៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ