ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី​ស្រស់​មួយ​ដួង​ធ្វើ​ចិត្ត​មិន​ទាន់​បាន ក្រោយ​សុនខ​ជាទី​ស្រលាញ់​ត្រូវ​បាត់បង់

8 ខែ មុន

ថ្មី​ៗ​នេះ អ្នក​និយម​លេង​បណ្ដាញ​សង្គម Internet ហាក់​មានការ​អាណិត​តារា​ស្រី Aum patchrapa ជា​ខ្លាំង នៅ​ពេល​នាង​បង្ហាញ​សកម្មភាព​ដ៏​ឈឺចាប់​ដែល​មិន​អាច​ពិពណ៌នា​បាន​។ ដោយ​កំពូល​តារា​សម្ដែង​ស្រី​ប្រចាំ​ប៉ុស្ដិ៍​លេខ​៧

ប្រទេស​ថៃ ៖ ថ្មី​ៗ​នេះ អ្នក​និយម​លេង​បណ្ដាញ​សង្គម Internet ហាក់​មានការ​អាណិត​តារា​ស្រី Aum patchrapa ជា​ខ្លាំង នៅ​ពេល​នាង​បង្ហាញ​សកម្មភាព​ដ៏​ឈឺចាប់​ដែល​មិន​អាច​ពិពណ៌នា​បាន​។ ដោយ​កំពូល​តារា​សម្ដែង​ស្រី​ប្រចាំ​ប៉ុស្ដិ៍​លេខ​៧ របស់​ថៃ Aum Patchrapa បាន​ចេញ​មុខ​មក​បង្ហោះ​រូប​ជា​ច្រើន​សន្លឹក ក្នុង​គណនី Instagram របស់​ខ្លួន រួច​និយាយ​រៀបរាប់​ទាំង​ទឹកភ្នែក និង​ទាំង​អួល​ដើម​.​ក​អំពី​សត្វ​សុនខ (​ឆ្កែ​) ដ៏​គួរ​ឱ្យ​ស្រលាញ់​របស់​នាង​ត្រូវ​បាត់បង់​ទៅ ដោយ​គ្មាន​ថ្ងៃ​វិល​ត្រឡប់​មក​វិញ​នោះ​ឡើយ​។ នេះ​បើ​យោង​ទៅ​តាម​នៃ​សេចក្ដីជូនដំណឹង​ដ៏​សោកស្តាយ​នៃ​ការ​បាត់បង់ «Pom Pom» ត្រូវជា​សត្វ​សុនខ​របស់​តារា​សម្ដែង​ស្រី​តួឯក​រូប​នេះ​។

ដោយនៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៣ ម្សិល​ម៉ិ​ញ​នេះ តារា​សម្ដែង​ស្រី​ដ៏​មាន​ស្នាដៃ និង​ទេព​កោសល្យ​ដ៏​អស្ចារ្យ គឺ Aum Patchrapa បាន​បង្ហោះ​សារ​នៅ​លើ​គណនី Instagram ជា​សាធារណៈ ដើម្បី​ជូនដំណឹង​ដ៏​សោកសៅ​ដែល​មិន​អាច​កាត់ថ្លៃ​បាន ខណៈ​នាង​ត្រូវ​មក​បាត់បង់​សត្វ​សុនខ​ជាទី​ស្រឡាញ់​របស់​នាង​ដូច្នេះ​ទៅ​វិញ ក្នុង​នោះ Aum patchrrapa បាន​និយាយ​ថា «​គេង​លក់​អោយ​ស្រួល​ទៅ​ណា ខ្ញុំ​ស្រលាញ់ Pom Pom ខ្លាំង​ណាស់​។ អរគុណ​គ្រប់យ៉ាង​ដែល​នាំ​អោយ​ពួក​យើង​ជួប​គ្នា បើ​ទោះបីជា​វា​មាន​រយៈពេល​ខ្លី​ក៏​ដោយ​។ ហើយ​ក៏​អរគុណ​ដែល​អូន​ធ្វើ​ជា​ក្មេង​ល្អ​សម្រាប់​ខ្ញុំ​មករ​ហូត មិន​ដែល​ធ្វើ​អោយ​ខ្ញុំ​ពិបាកចិត្ត សូ​ម្បី​តែ​បន្តិច​នោះ​ទេ​។ ខ្ញុំ​ពិតជា​នឹក​អ្នក​ខ្លាំង​ណាស់ ខ្ញុំ​នឹក​អ្នក​ខ្លាំង​ណាស់ 10/8/2023 ព្រឹក​វេលា​ម៉ោង 3:35​នាទី​»​។

ក្រោយ​ពី​តារា​សម្ដែង​ស្រី​រូបរាង​តូច​ច្រឡឹង កាន់តែ​ក្មេង​ជាង​វ័យ មិន​ខ្ចី​ចាស់ Aum patchrapa បង្ហោះ​និយាយ​ទាំង​ទុក្ខ​សោកសៅ បន្ទាប់​ពី​សត្វ​សុនខ​របស់​ខ្លួន​បាន​ងា​.​ប់​រួច​មក ក៏​ឃើញ​ថា ក្នុង​ចំណោម​មិត្ត​ភ័ក្តិ​ដែល​ស្ថិត​នៅ​ក្នុង​វិស័យ​សិល្បៈ​ទាំងប្រុស​ទាំងស្រី ក៏​ដូច​ជា​អ្នកគាំទ្រ​ជា​ច្រើន​នាក់ នាំ​គ្នា​ចូល​ទៅ​ខ​មិន​បញ្ចេញមតិ​ចូលរួម​រំលែក​ទុក្ខ​គ្រប់​ៗ​គ្នា​ផង​ដែរ ខណៈ​ពេល​ឃើញ​នៅ​ដំណឹង​មួយ​នេះ ពួក​គេ​ក៏​បាន​និយាយ​លើកទឹកចិត្ត​អោយ Aum រឹង​មាំ កុំ​សូវ​ពិបាកចិត្ត​ច្រើន​ពេក ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ហ្វេ​ន​ៗ​ក៏​បាន​និយាយ​ទៅ​កាន់​នាង​ថា «​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ផង​ទៅ​ចុះ​»​។ ចំណែក​មួយ​ចំនួន​ទៀត​ក៏​បាន​ប្រាប់​ថា «​វា​ទៅ​បាន​សុខ​ហើយ​អាយ​ដល កុំ​យំ​អី តែ​បន្តិចទៀត​អ្វី​ៗ​នឹង​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ​»​។

យ៉ាងណាមិញ នេះ​អាច​និយាយ​បាន​ថា មនុស្ស​យើង​ម្នាក់​ៗ​គ្មាន​នរណា​ម្នាក់​កាត់​ចិត្តបាន​ភ្លាម​ៗ​នោះ​ឡើយ ស្រប​ពេល​ដែល​ខ្លួន​ត្រូវ​បាន​បាត់បង់​សមាជិក​ម្នាក់ ដែល​ស្រលាញ់​ស្មើនឹង​ជីវិត ប្រៀប​បីដូច​ជា​កូន​ទៅ​ហើយ ដូច្នេះ​ហើយ​វា​មិន​ងាយ​នឹង​បំភ្លេច​បាន​ដោយ​ងាយស្រួល​ៗ​ដូច​ជា​ការ​និយាយ​នោះ​ទេ ព្រោះ​វា​ត្រូវការ​ពេលវេលា​។ មិនតែប៉ុណ្ណោះ អ្វី​ដែល​ធ្វើ​អោយ​ហ្វេ​ន​ៗ​ទន្ទឹងរង់ចាំ​យ៉ាង​អ​ន្ទា​ស់​សារ​ជាង​នេះ​ទៅ​ទៀត​នោះ Aum patchrapa គឺជា​តួឯក​ស្រី​មួយ​រូប​នៅ​ក្នុង​រឿង​ភាគ​ថ្មី មាន​ចំណងជើង​ថា «Lom Pad Parn Dao» ដែល​ត្រៀម​នឹង​ចាក់​បញ្ចាំង​នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ​៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ