ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ពាក់​មី ប្រកាស​បញ្ចប់រឿង ក្រោយ​ទទួល​សំណង​ពី​ម្ចាស់​ហាង​កែស​ម្ជ​ស្ស «S88 Beauty»

8 ខែ មុន
  • ភ្នំពេញ

នៅ​ទីបំផុត តារា​កំប្លែង​នាយ ពាក់ មី បាន​សម្រេច​បញ្ចប់​រឿងរ៉ាវ និង​ដក​ពាក្យបណ្តឹង​វិញ​ហើយ បន្ទាប់​ពី​លោក​និង​ភរិយា​បាន​ទទួល​សំណង​ពី​ម្ចាស់​ហាង

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត តារា​កំប្លែង​នាយ ពាក់ មី បាន​សម្រេច​បញ្ចប់​រឿងរ៉ាវ និង​ដក​ពាក្យបណ្តឹង​វិញ​ហើយ បន្ទាប់​ពី​លោក​និង​ភរិយា​បាន​ទទួល​សំណង​ពី​ម្ចាស់​ហាង «S88 Beauty»​។

យ៉ាងណា នាយ ពាក់ មី មិន​បាន​ទម្លាយ​ចំនួន​ទឹក​លុយ​សំណង​ពី​ម្ចាស់​ហាង​កែ​សម្ផស្ស​ខាងលើ​នេះ​ឡើយ ខណៈ​ពេល​លោក​បាន​ស្នើ​អោយ​ភាគី​ពាក់ព័ន្ធ និង​ទស្សនិកជន​រក្សា​ភាព​ស្ងៀមស្ងាត់ ព្រោះ​រឿង​នេះ​បាន​បញ្ចប់​ហើយ​។

តារា​កំប្លែង​នាយ ពាក់ មី បាន​បញ្ជាក់​តាម​រយៈ​សំ​ណេ​រដែ​ល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា «​ខ្ញុំ​នឹង​ប្រពន្ធ​បាន​ទទួល​សំណង​ពី​ម្ចាស់ S88Beauty តាម​ពាក្យបណ្តឹង​របស់ខ្ញុំ​ហើយ អរគុណ​បងប្អូន​ទាំងអស់​គ្នា​ដែល​បារម្ភ និង​ជូនពរ​ប្រពន្ធ​ខ្ញុំ​»​។

ដោយឡែក​បន្ថែម​ពី​ការ​ទទួល​សំណង​ខាងលើ​នេះ នាយ ពាក់ មី ក៏​បាន​បញ្ជាក់​ពី​ស្ថានភាព​ភរិយា​លោក​នា​ពេល​នេះ​ដែរ​ថា «​ភរិយា​លោក​បាន​ធូរ​ច្រើន​ហើយ ហើយ​ប្រហែល​២​ឬ​៣​ថ្ងៃ​ទៀត ទើបបាន​ចេញពី​ពេទ្យ​»​។

គួរ​បញ្ជាក់​ថា ភរិយា​របស់​តារា​កំប្លែង នាយ ពាក់​មី បាន​ទៅ​ទទួល​សេវា​ម៉ាស្សា​មុខ និង​ព្យួរសេរ៉ូម​សាច់​ស្អាត​នៅ​ម​ជ្ឃ​មណ្ឌល​កែ​សម្ផស្ស S88 Beauty សាខា​ផ្សារ​ធំ​ថ្មី កាលពី​រសៀល​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២៣​កន្លង​ទៅ ក្រោយមក​ក៏​ស្រាប់តែ​មាន​អាកា​រៈ​វិលមុខ ថប់​ទ្រូង និង​រាគ ក្រោយ​ពី​ព្យួរសេរ៉ូម​រួច​។ ពេល​មាន​អាកា​រៈ​បែប​នេះ ក្រុម​គ្រួសារ​ក៏​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ហេតុការណ៍​នេះ​បាន​កើតឡើង នាយ ពាក់ មី បាន​ដាក់​ពាក្យបណ្តឹង​ដោយ​ទាមទារ​ឱ្យ​ម្ចាស់​ហាង​កែ​សម្ផស្ស​ខាងលើ ចេញ​មុខ​ដោះស្រាយ បន្ទាប់​ពី​លោក​បាន​ព្យាយាម​ទាក់ទង​ទៅ​ម្ចាស់​ហាង​ផ្ទាល់​មិន​មាន​លទ្ធផល​។ យ៉ាងណា ភ្លាម​ៗ​នោះ សមត្ថកិច្ច​ក៏​បាន​ចុះ​ត្រួតពិនិត្យ និង​សម្រេច​បិទ​ទីតាំង​ជា​បណ្តោះអាសន្ន​នូវ​ហាង​កែ​សម្ផស្ស​ហី​ហោ «S88 Beauty» សាខា​ផ្សារ​ធំ​ថ្មី​នោះ​ផង​ដែរ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ ក្រោយ​ហេតុការណ៍​នេះ ក្រសួងសុខាភិបាល ក៏​បាន​ចេញ​សេចក្តីសម្រេច​បិទ និង​ដកហូត​សេចក្តីសម្រេច​ឱ្យ​បើក​មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស «S88 Beauty» និង​សាខា​ទាំងអស់ ចាប់ពី​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៣ បន្ទាប់​ពី​រក​ឃើញ​ថា ម្ចាស់​មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​នេះ បាន​បើក​សាខា​ជា​ច្រើន​កន្លែង ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល និង​បង្ក​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជន​រង​គ្រោះ​។

គួរ​រំលឹក​ថាប្រពន្ធ​នាយ​ពាក់​មី​ចូល​មជ្ឈមណ្ឌល​កែស​ម្ជ​ស្ស ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ គួរ​រំលឹក​បន្ត​ថាមុន​នេះ នាយ​ពាក់​មី​ថា ស្គាល់​មុខ​ម្ចាស់​ហាង​ហើយ កុំ​គេចវេស មក​ដោះស្រាយ​ជាមួយ​សមត្ថកិច្ច​ភ្លាម​!!គួរ​រំលឹក​ទៀត​ថាពេល​នេះ ប្រពន្ធ​របស់​តារា​កំប្លែង​នាយ​ពាក់​មី ចេញពី​បន្ទប់សង្គ្រោះបន្ទាន់ ICU ហើយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ