ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​ នាយ​ពាក់​មី​ថា ស្គាល់​មុខ​ម្ចាស់​ហាង​ហើយ កុំ​គេចវេស មក​ដោះស្រាយ​ជាមួយ​សមត្ថកិច្ច​ភ្លាម​!!

9 ខែ មុន
  • ភ្នំពេញ

នៅ​មុន​នេះ​បន្តិច តារា​កំប្លែង​នាយ​ពាក់​មី​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក ដែល​មានឈ្មោះ​ថា «Chem Chanra ចែ​ម ចាន់​រ៉ា​» ដោយ​លោក​បាន​និយាយ​ថា

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច តារា​កំប្លែង​នាយ​ពាក់​មី​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក ដែល​មានឈ្មោះ​ថា «Chem Chanra ចែ​ម ចាន់​រ៉ា​» ដោយ​លោក​បាន​និយាយ​ថា «​ស្គាល់​មុខ ម្ចាស់​ហាង​ហើយ កុំ​គេចវេស មក​ដោះស្រាយ​ជាមួយ​សមត្ថកិច្ច​ភ្លាម​!!»​។

បើយោងតាម​នាយ​ពាក់​មីរៀប​រាប់​នៅ​ក្នុង​វីដេអូ​ឃ្លីប​ដែល​បាន​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះបន្តិច ខណៈ​​នាយ​ពាក់​មី​បាន​សួរ​នាំអំពី​អាការៈ​របស់​ប្រពន្ធ​របស់​លោក ដោយ​ប្រពន្ធ​លោក​បាន​រៀប​រាប់​ឱ្យ​ដឹង​ថា ​នៅ​ពេល​ដែល​គាត់​ក្អួត​នោះ គាត់​មាន​អាការៈ​ឈឺ​ដើម​ទ្រូង​ បន្ទាប់​មក​ក៏​តេ​ទៅមជ្ឈមណ្ឌល​កែ​សម្ភស្ស​ យីហោ «S​ 88 Beauty» នោះ ប៉ុន្តែ​មជ្ឈមណ្ឌល​នោះ​មិន​លើក​ទូរស័ព្ទ​នោះទេ។

ហើយ​អ្វីដែល​ធ្វើ​ឱ្យ​មហា​ជន ក៏​ដូចជា​អ្នក​គាំទ្រ​របស់​នាយ​ពាក់​មី​ស្ទើរតែ​ស្រក់​ទឹក​​ទៅទៀត​នោះ គឺ​នាយ​ពាក់​មី​បាន​ធ្វើ​ការ​បង្ហោះ​រូប​កូន​ប្រុស​មួយ​សន្លឹក​នៅ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​របស់​​លោក រួច​សរសេរ​សំណេង​ថា «😭 អាណិតកូន សួរ​រក​ម្តាយ 😭 តែ​ក្នុង​បន្ទប់ ICU កំពុង​សង្គ្រោះ​បន្ទាន់ មិន​អាច​ចូល​បាន​ទេ 🙏 អរគុណ​ក្រុម​គ្រូពេទ្យ​កាល់​ម៉ែត្រ ដែល​យកចិត្តទុកដាក់​ព្យាបាល​ប្រពន្ធ​ខ្ញំ 🙏»។

មិន​ត្រឹមតែ​ប៉ុណ្ណោះ កាលពី​​ជាង​១​ម៉ោង​មុន នាយ​ពាក់​មី ក៏​បាន​ធ្វើការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ​ថា «​ប្រពន្ធ​ខ្ញុំ​សង្គ្រោះ​បន្ទាន់​នៅ​បន្ទប់ ICU 2​ថ្ងៃ​ហើយ 😭 បន្ទាប់​ពី​គាត់​បាន​ព្យួរសេរ៉ូម​អោយ​សាច់​.​ស នៅ​មជ្ឈមណ្ឌល​កែ​សម្ផស្ស S88 Beauty នៅ​ថ្ងៃ​ពុធ ទី​២ វេលា​ម៉ោង​១​រសៀល​😭 តើ​ម្ចាស់ S88 Beauty ទាំង​13​សាខា ជា​នរណា?​»​។

គួរ​រំលឹក​ថា មជ្ឈមណ្ឌល​កែសម្ពស្ស​មួយ​កន្លែង មាន​ស្លាក​យីហោ «​អេស​៨៨ ប៊ី​យូ​ធី ផ្សារ​ធំ​ថ្មី​» បាន​ធ្វើ​ឱ្យ​កែសម្ពស្ស​ឲ្យ​ប្រពន្ធ​របស់​នាយ​ពាក់​មី ហើយ​ក៏​ត្រូវ​គេ​សង្ស័យ​ថា អាច​មក​ពី​ការ​ខ្វះ​បច្ចេកទេស ទើប​ធ្វើ​ឲ្យ​ស្ត្រី​ប្រពន្ធ​ពាក់​មី មាន​អាកា​រៈ​ក្អួត និង​រាក​ធ្ងន់ធ្ងរ រហូត​ដល់​ថ្នាក់​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ក្នុង​បន្ទប់ ICU បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៣ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​១១០ ផ្លូវ​៥៣ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​។

គួរ​រំលឹក​ទៀត​ថា ៖ ប្រពន្ធ​នាយ​ពាក់​មី​ចូលមជ្ឈមណ្ឌល​កែស​ម្ជ​ស្ស ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ