ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​នេះ ប្រពន្ធ​របស់​តារា​កំប្លែង​នាយ​ពាក់​មី​ ​ចេញពី​បន្ទប់សង្គ្រោះបន្ទាន់ ICU ហើយ

9 ខែ មុន
  • ភ្នំពេញ

មុន​នេះ​បន្តិច តារា​កំប្លែង​នាយ​ពាក់​មី ដែល​មានឈ្មោះ​ថា ចែ​ម ចាន់​តារា បាន​ធ្វើការ​បង្ហោះ​សារ​ខ្លី​មួយ​ប្រាប់​ពី​ស្ថាន​ភាព​​ជំងឺ​ប្រពន្ធ​របស់​លោក ដោយ​បាន​និយាយ​រៀបរាប់​ថា

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មុន​នេះ​បន្តិច តារា​កំប្លែង​នាយ​ពាក់​មី ដែល​មានឈ្មោះ​ថា ចែ​ម ចាន់​តារា បាន​ធ្វើការ​បង្ហោះ​សារ​ខ្លី​មួយ​ប្រាប់​ពី​ស្ថានភាព​ជំងឺ​ប្រពន្ធ​របស់​លោក ដោយ​បាន​និយាយ​រៀបរាប់​ថា «​បាន​ចេញពី​បន្ទប់សង្គ្រោះបន្ទាន់ ICU ហើយ​បងប្អូន 🙏 បន្ទាប់​ពី​នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​អស់​៣​ថ្ងៃ 🙏​អរគុណ​បងប្អូន​ដែល​ជូនពរ​ប្រពន្ធ​ខ្ញុំ 🙏 ខ្ញុំ​កំពុង​ចាំ​ដំណឹង​ពី​សមត្ថកិច្ច 🙏 »​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រោយ​ពី​ប្រពន្ធ​របស់​តារា​កំប្លែង​នាយ​ពាក់​មី​ចូល​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​បន្ទប់ ICU នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​នោះ តារា​កំប្លែង​នាយ​ពាក់​មី ក៏​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ដែរ​ថា «​ស្គាល់​មុខ ម្ចាស់​ហាង​ហើយ កុំ​គេចវេស មក​ដោះស្រាយ​ជាមួយ​សមត្ថកិច្ច​ភ្លាម​!!»​។

ចំណែក​ប្រពន្ធ​តារា​កំប្លែង​នាយ​ពាក់​មី ក៏​បាន​ប្រាប់​ពី​ស្ថានភាព​ជំងឺ​របស់​ខ្លួន​តាម​រយៈ​វី​ដេ​អូ​ខ្លី​មួយ​ផង​ដែរ​ថា «​នៅ​ពេល​ដែល​គាត់​ក្អួត​នោះ គាត់​មាន​អាកា​រៈ​ឈឺ​ដើមទ្រូង បន្ទាប់​មក​ក៏​តេ​ទៅ​មជ្ឈមណ្ឌល​កែស​ម្ភ​ស្ស យីហោ «S 88 Beauty» នោះ ប៉ុន្តែ​មជ្ឈមណ្ឌល​នោះ​មិន​លើក​ទូរស័ព្ទ​នោះ​ទេ​»​។

ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​មហាជន ក៏​ដូច​ជា​អ្នកគាំទ្រ​របស់​នាយ​ពាក់​មី​ស្ទើរតែ​ស្រក់​ទឹក​ទៅ​ទៀត​នោះ គឺ​នាយ​ពាក់​មី​បាន​ធ្វើការ​បង្ហោះ​រូប​កូនប្រុស​មួយ​សន្លឹក​នៅ​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន​របស់​លោក រួច​រៀបរាប់​ថា «😭 អាណិតកូន សួរ​រក​ម្តាយ 😭 តែ​ក្នុង​បន្ទប់ ICU កំពុង​សង្គ្រោះ​បន្ទាន់ មិន​អាច​ចូល​បាន​ទេ 🙏 អរគុណ​ក្រុម​គ្រូពេទ្យ​កាល់​ម៉ែ​ត ដែល​យកចិត្តទុកដាក់​ព្យាបាល​ប្រពន្ធ​ខ្ញុំ 🙏»​។

គួរ​បញ្ជាក់ថា ៖ គិត​ចាប់ពី​កាល​ថ្ងៃ​ម្សិលមិញ មក​ទល់​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២៣នេះ មជ្ឈ​មណ្ឌល​កែសម្ផស្ស​ដែល​មាន​យីហោ «អេស ៨៨ ប៊ី​យូ​ធី ផ្សារ​ធំ​ថ្មី» ​នៅ​ចំណុច​ផ្ទះ​លេខ ១១០ ផ្លូវ​លេខ ៥៣ ភូមិ​៤ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូវ​បាន​បិទ​ខ្ទប់​ជា​បណ្តោះអាសន្នហើយ​ ដោយ​សារ​តែ​ទីតាំងមួយ​នេះ ពុំ​មានច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​នោះ​ឡើយ ថែម​ទាំង​ធ្វើ​ឱ្យ​ប្រពន្ធ​របស់តារា​កំប្លែង​នាយ​ពាក់មី ដែលជា​ជន​រងគ្រោះត្រូវ​បញ្ជូន​ទៅ​​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​ថែម​ទៀត​ផង ។

គួរ​រំលឹក​ថា មជ្ឈមណ្ឌល​កែសម្ពស្ស​មួយ​កន្លែង មាន​ស្លាក​យីហោ «​អេស​៨៨ ប៊ី​យូ​ធី ផ្សារ​ធំ​ថ្មី​» បាន​ធ្វើ​ឱ្យ​កែសម្ពស្ស​ឲ្យ​ប្រពន្ធ​របស់​នាយ​ពាក់​មី ហើយ​ក៏​ត្រូវ​គេ​សង្ស័យ​ថា អាច​មក​ពី​ការ​ខ្វះ​បច្ចេកទេស ទើប​ធ្វើ​ឲ្យ​ស្ត្រី​ប្រពន្ធ​ពាក់​មី មាន​អាកា​រៈ​ក្អួត និង​រាក​ធ្ងន់ធ្ងរ រហូត​ដល់​ថ្នាក់​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ក្នុង​បន្ទប់ ICU បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៣ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​១១០ ផ្លូវ​៥៣ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​។

គួរ​រំលឹក​បន្ត​ថាប្រពន្ធ​នាយ​ពាក់​មី​ចូល​មជ្ឈមណ្ឌល​កែស​ម្ជ​ស្ស ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ គួរ​រំលឹក​ទៀត​ថាមុន​នេះ នាយ​ពាក់​មី​ថា ស្គាល់​មុខ​ម្ចាស់​ហាង​ហើយ កុំ​គេចវេស មក​ដោះស្រាយ​ជាមួយ​សមត្ថកិច្ច​ភ្លាម​!!ដោយ ៖ រដ្ឋា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ