ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​លោក កែវ វាសនា បង្ហោះ​រូប​កាលពី​ជាង​១០​ឆ្នាំ​មុន ធ្វើ​ឱ្យ​អ្នកគាំទ្រ​ផ្ទុះសំណើច

2 ឆ្នាំ មុន
  • ភ្នំពេញ

កំពូល​តារាចម្រៀង​ប្រុស សំឡេង​មុត​ស្រួច និង​មានឈ្មោះ​ល្បីល្បាញ​មិន​ដែល​ថមថយ រហូត​មក​ដល់​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​លោក កែវ វាសនា ម្ចាស់​បទ «​ខ្លាច​គេ​ឈឺ មិន​ខ្លាច​បង​ទឹកភ្នែក​» រូប​នេះ ស្ងាត់​ៗ​ក៏​បញ្ចេញ​នៅ​រូបភាព​របស់​ខ្លួន​មួយ​សន្លឹក ធ្វើ​អោយ​អ្នកគាំទ្រ​ជា​ច្រើន​

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៣​នេះ កំពូល​តារាចម្រៀង​ប្រុស សំឡេង​មុត​ស្រួច និង​មានឈ្មោះ​ល្បីល្បាញ​មិន​ដែល​ថមថយ រហូត​មក​ដល់​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​លោក កែវ វាសនា ម្ចាស់​បទ «​ខ្លាច​គេ​ឈឺ មិន​ខ្លាច​បង​ទឹកភ្នែក​» រូប​នេះ ស្ងាត់​ៗ​ក៏​បញ្ចេញ​នៅ​រូបភាព​របស់​ខ្លួន​មួយ​សន្លឹក ធ្វើ​អោយ​អ្នកគាំទ្រ​ជា​ច្រើន​មានការ​ភ្ញាក់ផ្អើល និង​ស្រឡាំងកាំង ព្រមទាំង​អស់សំណើច​សើច​ចុកពោះ​ស្ទើរតែ​គ្រប់​ៗ​គ្នា​តែ​ម្ដង​។

ដោយ​តារា​ប្រុស​មាន​មន្ត​ស្នេហ៍​សម្ដី​ផ្អែម​ស្រទន់​ប្រចាំ​ផលិតកម្ម​សាន់​ដេ លោក កែវ វាសនា រូប​នេះ បាន​បង្ហោះ​រូប​សក់​វែង​របស់​ខ្លួន​វែក​មក​មួយ​ចំហៀង ជំនាន់​គេ​ពេញ​និយម​លេងខ្លួន​ស្ទាវ​ៗ​កាលពី​ជាង​១០​ឆ្នាំ​មុន អោយ​អ្នកគាំទ្រ​របស់​លោក​នាំ​គ្នា​ទាយ​ថា តើ​ម៉ូត​សក់​ខ្លួន​នៅ​ក្នុង​បទ​ចម្រៀង​អ្វី?​។ ក្នុង​នោះ​ផង​ដែរ លោក​ក៏​បាន​សរសេរ​សារ​ប៉ុន្មាន​ម៉ាត់​ទៅ​កាន់​អ្នកគាំទ្រ​បែប​នេះ​ថា «​សក់​ដែល​ពេញ​និយម​កាលពី​ជាង​១០​ឆ្នាំ​មុន តើ​រូប​នេះ​នៅ​ក្នុង​បទ​អ្វី​បងប្អូន?»​។

ភ្លាម​ៗ​នោះ​ផង​ដែរ បន្ទាប់​ពី​តារា​ប្រុស​រូប​នេះ បង្ហោះ​រូប​អោយ​ហ្វេ​ន​ៗ​ធ្វើការ​ទាយ​រួច​មក ពួក​គេ​ក៏​បាន​នាំ​គ្នា​ចូល​ទៅ​ខ​មិន​បញ្ចេញមតិ​ម្នាក់​មួយ​ៗ​យ៉ាង​ដូច្នេះ​ថា «​បទ​រា​ហ៊ូ​ចាប់​ច័ន្ទ បង​ណ​ប់​»​។ ខ្លះ​ទៀត​ក៏​បាន​ទាយ​ថា «​បើ​ខ្ញុំ​និយាយ​មិន​ខុស​ទេ​នោះ គឺ​បទ អង្គរក្ស​បេះដូង​»​។ ចំណែក​ហ្វេ​ន​ឯទៀត​ក៏​និយាយ​ដែរ​ថា «​នឹក​អូន​ឡើង​គ្រុន ធី​ម​ខ្ញុំ​ពេញ​លេង​កាល​១០​ឆ្នាំ​មុន Idol»​។ «​បង​ឈប់​ធ្វើ​ព្រា​.​ន​នារី​យូរណាស់​មក​ហើយ អាល​ដល​»​។

យ៉ាងណាមិញ ក្រោយ​ពី​ធ្វើការ​ទាយ​បទ​ចម្រៀង​រួច​ហើយ ក៏​មាន​ហ្វេ​ន​មួយ​ចំនួន​ទៀត​នាំ​គ្នា​លើក​ឡើង​​ចំ​ៗ​ថា «​ខ្ញុំ​ចេះ​ច្រៀង​បទ​ចម្រៀង​របស់​បងគ្រប់​បទ​ម៉​ង កាលពី​ជាង​១០​ឆ្នាំ​មុន​»​។ «​ម៉ូត​សក់​នឹង​ល្បី​អស់​មួយ​ស្រុក​ខ្មែរ កានុង​ទុក​សក់​តាម​បង​»​។ «​សក់​ម៉ូត​នឹង​ហើយ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​ថា ជា​បង កែវ វាសនា នឹង​ចាប់ផ្ដើម​ស្ដាប់​បទ​បង​ឡើង​មួយ​ព្រឹក​ទាល់​ល្ងាច​លឺ​តែ​បទ កែវ វាសនា​»​។

ហើយ​អ្វី​ដែល​ធ្វើ​អោយ​គ្រប់​គ្នា​នឹក​ស្មាន​មិន​ដល់​នោះ តារាចម្រៀង​ប្រុស លោក កែវ វាសនា មិន​ត្រឹម​តែ​ជា​តារាចម្រៀង​ដ៏​មាន​ទេព​កោសល្យ​នោះ​ទេ រាល់​បទ​ចម្រៀង​របស់​លោក​ជា​ច្រើន​តែងតែ​ទទួល​បាន​នូវ​ការ​គាំទ្រ និង​មាន​ជា​ប្រិយភាព​យ៉ាង​ពេញទំហឹង មិន​ថា​បទ​ចេញ​មក​បែប​ញាក់ បទ​មនោ​សញ្ចេតនា បទ​បែ​បក​ន្ត្រឹ​ម ឬ​មួយ​ក៏​បទ​ចេញ​មក​អ្វី​នោះ​ទេ សុទ្ធសឹងតែ​ជា​ពេញ​និយម​សម្រាប់​យុវវ័យ​ធ្វើ​តាម ជា​ពិសេស​ម៉ូ​ដស​ក់រប​ស់លោក​កាលពី​ជាង​១០​មុន​តែ​ម្ដង​។

ហើយ​រាល់​បទ​របស់​លោក​នីមួយ​ៗ​គ្រាន់តែ​ចេញ​មិន​ទាន់​បាន​ប៉ុន្មាន​ម៉ោង​ផង ក៏​ផ្ទុះ​នៅ​ការ​សរសើរ​មិន​ដាច់​ពី​មាត់ ព្រោះតែ​សំឡេង​ដ៏​ពីរោះ​រណ្ដំ​របស់​លោក ព្រោះថា ចេញ​មក​ម្ដងណា គឺ​មិន​ដែល​ធ្វើ​អោយ​អ្នកគាំទ្រ​ខកចិត្ត​សូ​ម្បី​តែ​ម្ដង​។

មិនតែប៉ុណ្ណោះ ក៏​ឃើញ​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ លោក​កាន់តែ​ស្រស់​សង្ហា​ឡើង​ៗ​ទ្វេ​ដង រក្សា​រូបរាង​បាន មិន​ខុស​គ្នា​ប៉ុន្មាន​កាលពី​លោក​នៅ​កំលោះ​នោះ​ទេ និយាយ​រួម មិនឃើញ​ចាស់​ទៅ​ណា​សោះ បើ​ទោះបីជា​លោក​បាន​រៀប​ការ​បញ្ចប់​ភាព​នៅ​លីវ មាន​ប្រពន្ធ​កូន​រស់នៅ​យ៉ាង​មាន​ក្ដី​សុខ សុភមង្គល ជាមួយនឹង​កូនប្រុស​របស់​ខ្លួន​ម្នាក់ និង​ស្រី​ម្នាក់ ដែល​មាន​រូបរាង និង​សម្រស់​ស្រស់​ស្អា​តទៅ​ហើយ​ក្ដី​។ ហើយ​បើ​និយាយ​អំពី​សម្រស់​ដ៏​ស្រស់​ផូរផង់​របស់​ភរិយា​លោក​វិញ គឺ​ពិតជា​ស្រស់​ស្អាត​មិនធម្មតា អាច​និយាយ​បាន​ថា មិន​ចាញ់​អ្នកសិល្បៈ​នោះ​ឡើយ​៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ