ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! WHO បញ្ជាក់​ថា ជាតិ​ផ្អែម​ម្យ៉ាង​ប្រើ​សម្រាប់​​អ្នក​ទឹកនោមផ្អែម ជា​សារធាតុបង្កមហា​រីក

9 ខែ មុន

ស្វី​ស ៖ នៅ​ទីបំផុត អង្គការ​សុខភាព​ពិភពលោក ហៅ​កាត់​ថា WHO បាន​បញ្ជាក់​ថា ជាតិ​ផ្អែម

ស្វី​ស ៖ នៅ​ទីបំផុត អង្គការ​សុខភាព​ពិភពលោក ហៅ​កាត់​ថា WHO បាន​បញ្ជាក់​ថា ជាតិ​ផ្អែម Aspartame ដែល​តែងតែមាន​ក្នុង​ផលិតផល​ភេសជ្ជៈ​សូ​ដា​គ្មាន​ជា​ស្ករ សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ឬ​អ្នក​តម​ផ្អែម គឺជា​សារជាតិ​អាច​បង្ក​ជំងឺមហារីក​ដល់​មនុស្ស​។ នេះ​យោង​តាម​ប្រភព​ពី LADbible ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៣​។ គួររំលឹកថា WHO ព្រ​មា​.​ន​អំពី​ជាតិ​ផ្អែម​ម្យ៉ាង ជា​សារធាតុ​បង្ក​ជំងឺ​មហា​រី​.​ក

Aspartame គឺជា​ជាតិ​ផ្អែម​សិប្បនិម្មិត ដែល​បង្កើត​ឡើង​មាន​កាឡូរី​ទាប និង​ផ្អែម​ជាង​ស្ករ​ធម្មតា ២០០​ដង​។ Aspartame គឺជា​ម្សៅ​ពណ៌​ស ដែល​គ្មាន​ក្លិន និង​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​អា​រេ (Array) ដែល​មាន​ជា​ញឹកញាប់​នៅ​ក្នុង​ទឹកដោះគោ​ជូរ ស្ករ​កៅស៊ូ និង​ផលិតផល​ផ្សេង​ទៀត​ដែល​គ្មាន​ជាតិ​ស្ករ សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ត្រូវ​បាន​ចុះបញ្ជី​ជា​ផ្លូវការ​ថា មាន​សក្តានុពល​ក្នុង​ការ​បង្ក​ជំងឺមហារីក​។

យោង​តាម​ប្រភព​ស្និទ្ធ​នឹង​រឿង​នេះ បាន​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters ថា សេចក្តីសម្រេច​នា​ពេល​ថ្មី​ៗ​នេះ ទទួល​បាន​មក​ពី​ទីភ្នាក់ងារ​អន្តរជាតិ សម្រាប់​ការ​ស្រាវជ្រាវ​លើ​ជំងឺមហារីក ហៅ​កាត់​ថា IARC ដែល​ជា​ដៃ​ស្រាវជ្រាវ​ជំងឺមហារីក​របស់​អង្គការ​សុខភាព​ពិភពលោក​ផ្ទាល់​តែ​ម្តង​។
ការ​រក​ឃើញ​ចុង​ក្រោយ​របស់ WHO គឺ​ផ្អែក​លើ​ការ​សិក្សា​ចំនួន ៣ ផ្សេង​គ្នា ដែល​បង្ហាញ​ថា សារធាតុ​ផ្អែម​ដែល​អាច​បង្ក​ជំងឺមហារីក ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ជំងឺមហារីក​ថ្លើម​។

ការ​សិក្សា​ដំបូង​មិន​អាច​បង្ហាញ​ថា ជាតិ​ផ្អែម Aspartame បណ្តាល​ឱ្យ​មានការ​កើនឡើង​ហានិភ័យ​នៃ​ជំងឺមហារីក​នោះ​ទេ ប៉ុន្តែ​ការ​ស្រាវជ្រាវ​លើក​ទី​២ បាន​រាយការណ៍​ថា មេរោគ​មហារីក​មួយ​ចំនួន​នៅ​ក្នុង​សត្វ​កណ្តុរ​ពិសោធន៍ ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ជាតិ​ផ្អែម Aspartame​។ ការ​សិក្សា​លើក​ទី​៣ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​បារាំង នៅ​ក្នុង​ឆ្នាំ ២០២២ បាន​បង្ហាញ​ថា មនុស្ស​ពេញវ័យ​ដែល​ប្រើ​សារធាតុ​ផ្អែម​សិប្បនិម្មិត​ក្នុង​បរិមាណ​ច្រើន រួម​ទាំង​ជាតិ​ផ្អែម Aspartame គឺ​មាន​ហានិភ័យ​ជំងឺមហារីក​ខ្ពស់​។

វេជ្ជបណ្ឌិត​មក​ពី​ទីភ្នាក់ងារ​អន្តរជាតិ​របស់ WHO សម្រាប់​ការ​ស្រាវជ្រាវ​ជំងឺមហារីក គឺ​លោកស្រី​វេជ្ជបណ្ឌិត Mary Schubauer-Berigan មាន​ភស្តុ​តាង​កំណត់ ដែល​ទាក់ទង​នឹង​ជាតិ​ផ្អែម Aspartame ប៉ុន្តែ​សារធាតុ​គីមី​នេះ គឺ​មាន​សក្តានុពល​ក្នុង​ការ​បង្ក​ជំងឺមហារីក​ថ្លើម​។

យ៉ាងណាមិញ បើ​ទោះបីជា​មានការ​អះអាង​បែប​នេះ​ក្តី ប៉ុន្តែ​លោកស្រី Frances Hunt-Wood អគ្គលេខាធិការ​នៃ​សមាគម​អ្នកជំងឺ​ទឹកនោមផ្អែម​អន្តរជាតិ ហៅ​កាត់​ថា ISA បាន​និយាយ​ថា «IARC មិនមែន​ជា​ស្ថាប័ន​សុវត្ថិភាព​ចំណីអាហារ​នោះ​ទេ ហើយ​ការ​ពិនិត្យ​ឡើង​វិញ​របស់​ពួក​គេ​អំពី​សារធាតុ Aspartame គ្មាន​លក្ខណៈ​ទូលំទូលាយ​តាម​បែប​វិទ្យាសាស្ត្រ​ទេ និង​ផ្អែក​លើ​ការ​ស្រាវជ្រាវ ដែល​មានការ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​»​។ ISA ក៏​បាន​បន្ថែម​ថា មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ជាមួយ​ការ​ពិនិត្យ​របស់ IARC ដែល​អាច​ធ្វើ​ឱ្យ​អតិថិជន​មានការ​យល់​ច្រឡំ​។

ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ចុះបញ្ជី​ជាតិ​ផ្អែម Aspartame គឺជា​សារធាតុ​បង្ក​ជំងឺមហារីក ត្រូវ​បាន​គេ​គិត​ថា នឹង​ជំរុញ​ឱ្យ​មានការ​ស្រាវជ្រាវ​បន្ថែម​ទៀត ទៅ​លើ​សារធាតុ​ផ្អែម​សិប្បនិម្មិត​។ ប្រភព​ស្និទ្ធ​នឹង IARC បាន​លើក​ឡើ​ថា ការ​ពិចារណា​បន្ថែម​ទៀត នឹង​ជួយ​ដល់​ភ្នាក់ងារ អ្នក​ប្រើប្រាស់ និង​ក្រុមហ៊ុន​ផលិត ទាញ​ការ​សន្និដ្ឋាន​កាន់តែ​រឹង​មាំ​។

យោង​តាម​របាយការណ៍​ដាច់​ដោយឡែក​ពី គណៈកម្មាធិការ​អ្នកជំនាញ​រួម​របស់​អង្គការ FAO/WHO ស្តី​ពី​សារធាតុ​បន្ថែម​លើ​អាហារ​បញ្ជាក់​ថា ដែន​កំណត់​ប្រចាំ​ថ្ងៃ​ដែល​មាន​ស្រាប់​លើ​សារធាតុ Aspartame សម្រាប់​អ្នក​ទទួលទាន ដែល​បញ្ជាក់​ថា មាន​សុវត្ថិភាព គឺ ៤០​មី​លី​ក្រាម​ក្នុង​មួយ​គីឡូក្រាម​នៃ​ទំងន់​រាង​កាយ​មនុស្ស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ