ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​ឆក់​កាបូប​ជនបរទេស មិន​សម្រេច ក្នុង​សង្កាត់​ទន្លេ​បាសាក់

9 ខែ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​ជនបរទេស ប៉ុន្តែ​មិន​បាន​សម្រេច នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​នេះ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​ជនបរទេស ប៉ុន្តែ​មិន​បាន​សម្រេច នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​នេះ ខណៈ​កម្លាំង​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន នៅ​វេលា​ម៉ោង​២៤​និង​១៥​នាទី អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ចំណុច​មុខ​ក្លិប EDM3 ផ្លូវ​ចៃ​កា សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ចំនួន​០២​នាក់ រួម​មាន ៖
១-​ឈ្មោះ​ស្រ៊ុ​ន ប៊ុ​ន​លាភ ភេទ​ប្រុស ជនជាតិ ខ្មែរ ស្នាក់​នៅផ្ទះ​៣១០ ផ្លូវ​៣៥៧ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ មុខរប​សិស្ស (​ជា​អ្នក​បើក​ម៉ូតូ​)​។
២-​ឈ្មោះ​ញឹ​ប តុលា ហៅ​ពៅ ភេទ​ប្រុស ជនជាតិ ខ្មែរ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​ច្រាំង​ទន្លេ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ មុខរបរ​គ្មាន (​ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់​កាបូប​)​។

វត្ថុ​តាង​ចាប់​យក រួម​មាន ៖ ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ​សេរី​២០០៤ ទ្បើ​ង​តែម​២០១៤ ពាក់​ស្លាក​លេខ​ពោធិសាត់​1B.1329 ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់ ត្រូវ​បាន​បញ្ជូន​ខ្លួន​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​បន្ត​តាម​និ​តី​វិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ