ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ជន​រង​គ្រោះ​ឡើង​ដល់​៨​នាក់​ហើយ​ដែល​ជាប់​គាំង​ ក្រោយ​ភ្លើង​ឆាបឆេះ​អតីត​ក្លិប​​កម្សាន្ត

10 ខែ មុន
  • ភ្នំពេញ

គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២៣ វេលា​ម៉ោង​៨​និង​៣០​នាទី​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​ជន​រង​គ្រោះ​ដែល​បាត់​ជីវិត​នៅ​ក្នុង​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​អតីត​ក្លិប​កម្សាន្ត ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​១ បាន​កើ​ន​ឡើង​រហូត​ដល់​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២៣ វេលា​ម៉ោង​៨​និង​៣០​នាទី​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​ជន​រង​គ្រោះ​ដែល​បាត់​ជីវិត​នៅ​ក្នុង​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​អតីត​ក្លិប​កម្សាន្ត ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​១ បាន​កើ​ន​ឡើង​រហូត​ដល់​៨​នាក់​ហើយ ក្នុង​នោះ​មាន​ប្រុស​ចំនួន​៥​នាក់ ក្នុង​ស្រី​ចំនួន​៣​នាក់ សុទ្ធសឹងតែ​ជនជាតិ​ចិន និង​មាន​ជនជាតិ​ខ្មែរ​ម្នាក់​ជា​អ្នកបកប្រែ​ផង​ដែរ​។

សេចក្តីរាយការណ៍​បន្ត​ថា ទីតាំង​ក្លិប​កម្សាន្ត​ខាងលើ​នេះ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់លាស់​ថា តើ​ជាទី​តាំង​អ្វី​ពិតប្រាកដ​នោះ​ទេ? ព្រោះថា ដំបូង​ឡើយ​ទីតាំង​នេះ គឺជា​អតីត​ខារ៉ាអូខេ ហើយ​ប​ច្ចុ​ប្ប​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ទីតាំង​នេះ​បើក​អ្វី​ឱ្យ​ពិតប្រាកដ? ព្រោះតែ​ទីតាំង​កើតហេតុ​មួយ​នេះ គឺ​លាប​ពណ៌​ខ្មៅ​តែ​ម្តង​។ ប៉ុន្តែ​នា​ពេល​កន្លង​មក ទីតាំង​កើតហេតុ​នេះ ​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ជនជាតិ​ចិន​ជា​បន្តបន្ទាប់​ផង​ដែរ​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ដោយ​ចំពោះ​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​ឆាបឆេះ​ទីតាំង​កើតហេតុ បណ្ដាល​ឱ្យ​មនុស្ស​មនុស្ស​៨​នាក់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​នេះ នៅ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​នៅឡើយ​ទេ ខណៈ​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​នៅឡើយ​។ ហើយ​បច្ចុប្បន្ន ស​.​ព​ជន​រង​គ្រោះ សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ត្រួតពិនិត្យ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​មូលហេតុ​បន្ត​ទៀត​។

គួរ​រំលឹក​ថា អតីត​ក្លិប​កម្សាន្ត​មួយ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០៦ កែង​ផ្លូវ​លេខ​២១៥ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក ត្រូវ​អណ្ដាតភ្លើង​ឆាបឆេះ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង បណ្តាល​អោយ​មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​នាក់​បាត់បង់​ជីវិត ។

អគ្គិភ័យ​ខាងលើ​នេះ ត្រូវ​សមត្ថកិច្ច​អោយ​ដឹង​ថា បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៣ ហើយ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​អន្តរាគមន៍ រហូត​មក​ដល់​ម៉ោង​ប្រមាណ​ជិត​៩​យប់​ក៏​នៅ​មិន​ទាន់​ចប់​ឡើយ ។

ទាក់ទិន​នឹង​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ គេ​នៅ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​អ្វី​ឡើយ​។ ប៉ុន្តែ​តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​ខ្មួល​ខ្មា​.​ញ់​ពី​ជាន់​ខាងលើ ហើយ​ភ្លាម​ៗ​នោះ​នគរបាល​ក៏​បាន​ចេញ​រថយន្ត​ទៅ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ប៉ុន្តែ​ដោយសារ​ទីតាំង​អគារ​ខ្ពស់ ហើយ​ពុំ​អាច​ទប់ស្កាត់​ឡើយ ជា​ហេតុ​បណ្តាល​អោយ​មនុស្ស​ជា​.​ប់​គាំង​នៅ​ក្នុង​នោះ​អគារ​នោះ​តែ​ម្តង​។

គួរ​រំលឹក​ទៀត​ថា ឆេះ​អតីត​ក្លឹ​ប​កម្សាន្ត​មួយ​កន្លែង នៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​០៦​នាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ