ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទល្មើស​នេសាទ​នៅ​តែ​កើត​មាន​ក្នុង​រដូវ​បិទ​នេសាទ

10 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើ​ទោះបីជា​រដូវ​បិទ​នេសាទ​យ៉ាងណា​ក្តី ក៏​បទល្មើស​នេសាទ​នៅ​តែ​កើត​មាន​ឡើង

ខេត្តកំពង់ឆ្នាំង ៖ បើ​ទោះបីជា​រដូវ​បិទ​នេសាទ​យ៉ាងណា​ក្តី ក៏​បទល្មើស​នេសាទ​នៅ​តែ​កើត​មាន​ឡើង មិន​ឈប់​ឈរ​។​ជាក់ស្ដែង​នៅ​ថ្ងៃ​ទី 28 ខែមិថុនា ​ឆ្នាំ2023 កម្លាំង​សមត្ថកិច្ច​ចម្រុះ នគរបាល អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជលផល បាន​សហការ​ជាមួយនឹង​សហគមន៍​នេសាទ សរុប​មាន​គ្នា​13​នាក់ ប្រើប្រាស់​មធ្យោបាយ​កាណូត​3​គ្រឿង ចុះ​បង្ក្រាប​បទល្មើស​នៅ​ភូមិសាស្ត្រ ឃុំ​កំពង់​អុស ស្រុក​ជល​គី​រី​។

លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ថា​ ជា​លទ្ធផល បាន​បង្ក្រាប​បទល្មើស របាំង​សាច់​អួន​5​កន្លែង ដែល​មាន​ប្រ​វែង​300 ម៉ែត្រ លប​លូ​សាច់​អួន​5​លូ​ប បង្គោល​150​ដើម​ និង​ចាក់​លែង​ត្រី​ចម្រុះ​ចូល​ទន្លេ​វិញ​ជាង​10​គីឡូក្រាម​។ បង្ក្រាប​របាំង​ស្បៃ​មុង​15​កន្លែង​ស្មើនឹង​450​ម៉ែត្រ លប​លូ​ស្បៃ​មុង​16​មាត់ បង្គោល 200 ដើម​និង​ចាក់​លែង​កូន​ត្រី​តូច​ៗ​ជាង 30 គីឡូក្រាម ចូល​បឹង​ធម្មជាតិ​វិញ​។ ចំណែក​គោលដៅ​នៃ​ការ​បង្ក្រាប​មាននៅ ជា​ចំណុច​បឹង​ធំ នៅ​និង​ក្រោយ​ភូមិ​កំពុង​អូស ឃុំ​កំពុង​អុស ស្រុក​ជល់​គី​រី​។

ជាមួយ​គ្នា​នេះ ​លោក​ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ សូម​បញ្ឈប់​ការ​នេសាទ​ដោយ​ខុសច្បាប់ ក្នុង​រដូវ​បិទ​នេសាទ​ជា​ដាច់ខាត ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ