បុរសឥណ្ឌូនេស៊ីម្នាក់ជួបគ្រោះ នៅទឹកដីកាស៊ីណូ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ បុរសជនជាតិម្នាក់ត្រូវបានក្រុមហ៊ុនកាស៊ីណូមួយ នៅក្រុងប៉ោយប៉ែតដឹក
ខេត្តបន្ទាយមានជ័យ ៖ បុរសជនជាតិម្នាក់ត្រូវបានក្រុមហ៊ុនកាស៊ីណូមួយ នៅក្រុងប៉ោយប៉ែតដឹក
ខេត្តបន្ទាយមានជ័យ ៖ បុរសជនជាតិម្នាក់ត្រូវបានក្រុមហ៊ុនកាស៊ីណូមួយ នៅក្រុងប៉ោយប៉ែតដឹកតាមរថយន្តបញ្ជូនទៅកាន់គ្លិនីគឯកជន និងមន្ទីរពេទ្យរដ្ឋ ក្រោយរងរបួសធ្ងន់ តាមប្រភពថា ធ្លាក់ពីលើអគារកាស៊ីណូ ប៉ុន្តែមិនទាន់ដឹងមូលហេតុ ។ ករណីខាងលើបានកើតឡើងកាលពីម៉ោងប្រហែល១០យប់ថ្ងៃទី២៧ មិថុនា ឆ្នាំ២០២៣ លើទឹកដីកាស៊ីណូហ្គោលដឹន ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
តាមប្រភពព័ត៌មានថា ជនរងគ្រោះមានអាយុ២៤ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី រងរបួសក្បាលនឹងដៃខាងស្តាំធ្ងន់ធ្ងរ ។ ប្រភពបន្តថា ដំបូងខាងក្រុមហ៊ុនកាស៊ីណូបានដឹកជនរងគ្រោះទៅកាន់គ្លីនិគឈ្នួលក្នុងភូមិកើតហេតុនៅម៉ោងជាង១០ លុះក្រុមគ្រូពេទ្យនៅទីនោះឃើញសភាពជនរងគ្រោះធ្ងន់ធ្ងរមិនហ៊ានទទួលមើល ក៏ណែនាំឲ្យដឹកបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។
តាមប្រភពពីមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតប្រាប់ថា ជនរងគ្រោះនឹងត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុនមង្គលបូរីនៅរសៀលថ្ងៃទី២៨នេះព្រោះសភាពធ្ងន់ធ្ងរ។សាកសួរករណីខាងលើលោកសុខកុសល់ដែលប្រភពថាជាប្រធានផ្នែករដ្ឋបាលនៃក្រុមហ៊ុនកាស៊ីណូខាងលើបានធ្វើកាបដិសេធន៍សុំមិនធ្វើកាបកស្រាយបន្ទាប់មកក៍ផ្តាច់ទូរស័ព្ទតែម្តង។
ជុំវិញករណីនេះ លោកវរៈសេនីយ៍ឯកសៅសារឿនអធិការនគរបាលក្រុងប៉ោយប៉ែតប្រាប់តាមបណ្តាញសង្គមវ៉សអាប់ថាលោកមិនទាន់ដឹងពីមូលហេតុពិតប្រាកនេះដែរដឹងត្រឹមថាធ្លាក់ពីលើអគារហើយកំពុងឲ្យកម្លាំងជំនាញចុះជួបជនរងគ្រោះដើម្បីសួរនាំរកមូលហេតុ៕
ចែករំលែកព័តមាននេះ