ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ស្លា-ប់-បន្តបន្ទាប់គ្នា គិតដល់ថ្ងៃទី២៦ មិថុនា កំពុងសង្ស័យពុលថ្នាំបា-ញ់ស្មៅ​

9 ខែ មុន
  • រតនគិរី

ខេត្តរតនគិរី​៖ កម្មករ​ធ្វើ​ចម្ការ​ឱ្យ​ក្រុមហ៊ុន​ថា មាន​អ្នក​ស្លាប់​ជា​បន្តបន្ទាប់​គ្នា​នៅ​ពេល​បញ្ជូន​មក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​កូន​មុំ ដែល​សង្ស័យ​ពុល​ស្រា​និង​ចំណីអាហារ​ដែល​លក់​នៅ​ក្នុង​ក្រុមហ៊ុន​នោះ​។ បើ​តាម​ប្រភព​ពី​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ​ថា កម្មករ​ដែល​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​រហូត​ដល់​ស្លាប់​នោះ គឺ​កើត​ចាប់តាំងពី​ថ្ងែ​ទី​១៦ មិថុនា រហូត​ដល់​ថ្ងៃ​ទី​២៧ មិថុនា…

ខេត្តរតនគិរី​៖ កម្មករ​ធ្វើ​ចម្ការ​ឱ្យ​ក្រុមហ៊ុន​ថា មាន​អ្នក​ស្លាប់​ជា​បន្តបន្ទាប់​គ្នា​នៅ​ពេល​បញ្ជូន​មក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​កូន​មុំ ដែល​សង្ស័យ​ពុល​ស្រា​និង​ចំណីអាហារ​ដែល​លក់​នៅ​ក្នុង​ក្រុមហ៊ុន​នោះ​។ បើ​តាម​ប្រភព​ពី​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ​ថា កម្មករ​ដែល​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​រហូត​ដល់​ស្លាប់​នោះ គឺ​កើត​ចាប់តាំងពី​ថ្ងែ​ទី​១៦ មិថុនា រហូត​ដល់​ថ្ងៃ​ទី​២៧ មិថុនា ២០២៣ សរុប​មាន​មនុស្ស​ស្លាប់​ចំនួន​៦​នាក់ហើយ​។

ប្រភព​បន្ត​ថា មនុស្ស​ដែល​ស្លាប់​នោះ គឺជា​កម្មករ​មក​ពី​ក្រុមហ៊ុន​ថា​កូ ស្ថិត​នៅ​ក្នុង​ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្តរតនគិរី សរុប​មាន​ចំនួន​០៦​នាក់​ហើយ ។ ទី​១-​ឈ្មោះ​សុខ មេ​សា ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ស្លាប់​ថ្ងៃ​ទី​១៦ មិថុនា នៅ​មណ្ឌល​សុខភាព ។ ទី​២-​ឈ្មោះ​ផល់ ផា​ន់​ណា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្លាប់​ថ្ងៃ​ទី​១៨ មិថុនា នៅ​មណ្ឌល​សុខភាព ។ ទី​៣-​ឈ្មោះ​ចាន់ ស៊ី​នី​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្លាប់​ថ្ងៃ​ទី​១៩មិថុនា នៅ​មន្ទីរពេទ្យ​ខេត្ត ។ ទី​៤-​ឈ្មោះ​គា ណាត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្លាប់​ថ្ងៃ​ទី​២២ តាម​ផ្លូវ​ពេល​បញ្ជូន​ចេញពី​មណ្ឌល​សុខភាព ។ ទី​៥-​ឈ្មោះ​ថុ​ង ផល់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្លាប់​ថ្ងៃ​ទី​២៦ មិថុនា នៅ​មណ្ឌល​សុខភាព និង​ទី​៦-​ឈ្មោះ​តា ថា ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ ស្លាប់​ថ្ងៃ​ទី​២៦ មិថុនា នៅ​ក្នុង​ការដ្ឋាន​ក្រុ​ន​ហ៊ុន​ថា​កូ ។

បើ​តាម​ការ​សាកសួរ​ព័ត៌មាន​ពី​មន្ត្រី​មណ្ឌល​សុខភាព​ថា អ្នកជំងឺ​ដែល​មក​ទទួល​សេវា​ទាំងនោះ​គឺ​មាន​សភាព​ធ្ងន់ធ្ងរ​ដូច​ជា​សន្លប់ ប្រកាច់ សញ្ញា​ជីវិត​ខ្សោយ ជួនកាល​ស្ទើរ​គ្មាន​សញ្ញា​ជីវិត ។ តាម​ការ​សាកសួរ​ប្រវត្តិ​អ្នកជំងឺ​មាន​រោគ​សញ្ញា​ចុកពោះ ក្អួត ហត់ អស់កំលាំង ស្រវាំងភ្នែក ភាគច្រើន​ពួក​គាត់​បាន​ទទួលទាន​ស្រា​ជា​ប្រចាំ ហើយ​គឺ​គ្មាន​ប្រវត្តិ​ជំងឺ​ប្រចាំ​កាយ​ទេ ជា​ទូទៅ​មុន​ពេល​ចេញ​រោគ​សញ្ញា​អ្នកជំងឺ​មាន​សុខភាព​ធម្មតា ក្រោយ​ចេញ​រោគ​សញ្ញា​ចន្លោះ​ពី​៤ ទៅ​៦​ម៉ោង បាន​បណ្តាល​​​ឲ្យ​អ្នកជំងឺ​ស្លាប់​តែ​ម្តង ។ តាម​ការ​សន្និដ្ឋាន​បឋម​អាច​បណ្តាល​មក​ពី​ការ​ពុល​ចំណីអា
ហារ ឬ​ពុល​សារធាតុ​គីមី​។

លោក​សេក ហៃ អភិបាលស្រុក​កូន​មុំ​បាន​ឲ្យ​តាម​ទូរស័ព្ទ​ថា កម្មករ​ទាំងនោះ​ដែល​ស្លាប់​អាច​បណ្តាល​មក​ពី​ពុល​ថ្នាំ​បាញ់​ស្មៅ មុន​ពេល​កើតហេតុ​អ្នក​ទាំងនោះ​បាញ់ថ្នាំ​ស្មៅ​រួចរាល់ ពី​ការងារ​ពួក​គេ​សំរាក់​នាំ​គ្នា​ផឹកស្រា​ដែល​ស្ថិត​ក្នុង​អាកា​រៈ​អស់កំលាំង​ផង ហេវ​ហត់ និង​មាន​សារធាតុ​ពល់​ចំហាយ​ថ្នាំ​បាញ់​ស្មៅ​នោះ​នៅ​ក្នុង​ខ្លួន​ផង ទើប​បណ្តាល​ឲ្យ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​រហូត​ដល់​ស្លាប់​បែប​នេះ ហើយ​លោក​ក៏​បាន​ចាត់​កំលាំង​ជំនាញ​ចុះ​ពិនិត្យ​និង​កំពុង​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​ដឹង​អំពី​មូលហេតុ​ច្បាស់ ។

ប្រជាពលរដ្ឋ​នៅ​ទីនោះ​ថា អាច​ពុល​ស្រារ​ដប និង​ចំណីអាហារ​ដែល​មាន​ស្តង់​លក់​នៅ​ក្នុង​ក្រុម​ហ៊ុ​នោះ​មិន​មាន​ស្តង់ដា​ត្រឹមត្រូវ​ហួស​សុពលភាព ហើយ​ក៏​បាន​សំណូមព​ដល់​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ មេត្តា​ចុះ​ពិនិត្យ​ទំនិញ​ក្នុង​ស្តង់​នោះ​ផង​ភាគច្រើន​នាំ​ចូល​ពី​ប្រទេស​វៀតណាម​មិន​មានការ​ពិនិត្យ​ច្បាស់លាស់ ។

ព័ត៌មាន​បន្ថែម​កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ