ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃកម្រធ្លាក់​ភ្លៀង​ពេក​! អ្នកស្រុក​​នាំគ្នា​ឆ្លាក់​រូប​លិ.ង្គ​ដ៏​ធំ​សម្បើម ដង្ហែ​ផ្អើល​សហគមន៍ (វីដេអូ)

2 ឆ្នាំ មុន

ថៃ ៖ អ្នកស្រុក​ក្នុង​ខេត្ត​ក​ញ្ច​ន​បុរី (Kanchanaburi) ភាគ​ខាងលិច ប្រទេស​ថៃ បាន​ធ្វើ​ពិធី​ដ៏​ពិសេស​មួយ​ជាមួយនឹង​រូបចម្លាក់​លិ.ង្គ រចនា​ចេញ​ដើមឈើ​ដ៏​ធំ​សម្បើម ដើម្បី​អង្វរ​សុំ​ទឹកភ្លៀង​ពី​ទេវតា ដោយ​ពិធី​ដ៏​សំខាន់​នេះ ត្រូវ​បាន​ដង្ហែ​ជុំវិញ​សហគមន៍​ដែល​ខ្លួន​រស់នៅ​។

ចម្លាក់​រូប​លិ.ង្គ​ពី​ឈើប្រណិត​ទម្ងន់ ៦០០​គីឡូក្រាម ត្រូវ​បាន​ស្គាល់​ថា «​ប៉ា​ឡា​ត់​ឃី​ក​» (Palad Khik) ជា​ភាសា​ថៃ ដែល​មាន​តួនាទី​ជា​គ្រឿងអលង្កា​ដ៏​ពិសិដ្ឋ ដែល​ប្រជាជន​ថៃ​ជា​ច្រើន​ជាវ​រូប​តូច​ៗ​យក​ដាក់​តាម​ខ្លួន បួងសួង​សុំ​ការ​ការពារ​ពី​វិញ្ញាណ​អាក្រក់ និង​ខ្មោច​ព្រាយ​បិសាច​។ លើស​ពី​នេះ​ទៅ​ទៀត គេ​ជឿ​ថា ចម្លាក់​នេះ នាំ​មក​នូវ​សេចក្តី​មេត្តាករុណា និង​ប្រជាប្រិយភាព ដល់​បុគ្គល​ដែល​បាន​កាន់​វា​។
«​ប៉ា​ឡា​ត់​ឃី​ក​» ជា​ធម្មតា​ធ្វើ​ពី​ឈើ ហើយ​មាន​រូបរាង​តូច​ច្រឡឹង ដូច្នេះ​អ្នកមាន​ជំនឿ​អាចយ​កតាម​ខ្លួន​បាន​យ៉ាង​ងាយស្រួល​។ ទោះជា​យ៉ាងណា​ក៏​ដោយ «​ប៉ា​ឡា​ត​ឃី​ក​»​ដែល​ធ្វើ​ដោយ​អ្នកស្រុក​នៅ​ក្នុងស្រុក​សៃ​យុគ (Sai Yok) ខេត្ត​ក​ញ្ច​ន​បុរី គឺ​មាន​ទម្ងន់​រហូត​ដល់ ៦០០​គីឡូក្រាម​ឯណោះ​។

អ្នកស្រុក​ម្នាក់ ដែល​ចូលរួម​ក្នុង​ពិធី​ដ៏​ពិសេស​នេះ បាន​ពន្យល់​ប្រាប់​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ថៃ ថា អ្នកស្រុក​ភាគច្រើន​នៅ​តំបន់​នេះ ពឹងផ្អែក​លើ​សកម្មភាព​កសិកម្ម​ដូច​ជា ដាំដំឡូង​មី និង​ពោត​។ កង្វះ​ភ្លៀង​បាន​បង្ក​ការ​លំបាក​ដល់​អ្នកស្រុក ដូច្នេះ​ពួក​គាត់​ត្រូវធ្វើ​ពិធី​សុំ​ទឹកភ្លៀង​។ អ្នកស្រុក​រូប​នោះ​បន្ត​ថា យើង​ចង់ឱ្យ​ទេវតា​យកចិត្តទុកដាក់​លើ​ពួក​យើង ហើយ​ដឹង​ថា យើង​ត្រូវការ​ទឹកភ្លៀង​ខ្លាំង​ណាស់ ដូច្នេះ​យើង​បាន​បង្កើត​លិ.ង្គ​ឈើ​ដ៏​ធំ ដើម្បី​ឱ្យ​ទេវតា​កត់សម្គាល់​បាន​យ៉ាង​ច្បាស់​។

យ៉ាងណាមិញ ពិធី​នេះ​បាន​ដំណើរការ ខណៈ​ពេល​ភ្លៀង​បាន​ធ្លាក់​ភ្លាម​ៗ បន្ទាប់​ពី​ពិធី​បញ្ចប់​។ ទោះជា​យ៉ាងណា តំបន់​ដែល​មាន​ភ្លៀង​ធ្លាក់​នោះ​មិន​ស្ថិត​នៅ​លើ​ចម្ការ​ណាមួយ​ឡើយ ហើយ​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​តាម​ការ​ចង់បាន​ហើយ អ្នកស្រុក​ក៏​នាំ​គ្នា​ធ្វើ​ពិធី​ដង្ហែ​ចម្លាក់​លិ.ង្គ​ដ៏​ធំ​សម្បើម​នេះ ជុំវិញ​សហគមន៍​ខ្លួន​រស់នៅ ដើម្បី​អបអរសាទរ​ទឹកភ្លៀង និង​ដឹងគុណ​ដល់​ទេវតា​។

សូម​ជម្រាប​ថា ក្រៅពី​ការ​ឆ្លាក់​រូប​លិង្គ​ដើម្បី​សុំ​ទឹកភ្លៀង ប្រទេស​ថៃ​មាន​ពិធី​ផ្សេង​ទៀត​ក្នុង​គោល​បំណង​ដូច​គ្នា ហើយ​ត្រូវ​បាន​រៀបចំ​ខុស​ៗ​ពី​គ្នា​ទៅ​តាម​តំបន់​នីមួយ​ៗ​។ ជា​ឧទាហរណ៍ អ្នកស្រុក​នៅ​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​ថៃ នឹង​ប្រារព្ធ​ពិធីបុណ្យ​បាញ់​កាំជ្រួច​កែ​ច្នៃ ឬ​ចូលរួម​នៅ​ក្នុង​ក្បួន​ដង្ហែ​សត្វ​ឆ្មា​៕ (​ប្រភព​ពី The Thaiger)