ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ សុំ​ឱ្យ​ម្ចាស់​បុរី​យោគយល់​ការ​លំបាក​ពលរដ្ឋយឺតយ៉ាវ​បង់ប្រាក់ និង​រៀបចំ​ឡើង​វិញ​ចំពោះ​ការ​បង់​រំលស់​ផ្ទះ

10 ខែ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​មាន​ប្រសាសន៍ ពាក់ព័ន្ធ​ទៅ​នឹង​ម្ចាស់​បុរី ថា សុំ​ឱ្យ​ម្ចាស់​បុរី​ទាំងអស់ មានការ​យោគយល់​ចំពោះ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ…

ខេត្តកណ្ដាល ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​មាន​ប្រសាសន៍ ពាក់ព័ន្ធ​ទៅ​នឹង​ម្ចាស់​បុរី ថា សុំ​ឱ្យ​ម្ចាស់​បុរី​ទាំងអស់ មានការ​យោគយល់​ចំពោះ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ ដែល​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​បង់ប្រាក់ និង​ត្រូវ​រៀបចំ​ឡើង​វិញ​ចំពោះ​ការ​បង់​រំលស់​ផ្ទះ ។

ថ្លែង​ក្នុង​ពិធី​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចុះ​ជួប​សំណេះ សំ​ណា​ល​ជាមួយ​កម្មករ កម្មការិនី​សរុប ៦,២៧២​នាក់ មក​ពី​រោងចក្រ​សហគ្រាស​ចំនួន​១២ នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៣​នេះ ។

ទន្ទឹម​នឹង​នោះ សម្តេច​តេ​ជោ ក៏​បាន​ប្រកាស​លើកទឹកចិត្ត​អោយ​មានការ​រឹបអូស​ផ្ទះសម្បែង​បុគ្គល​ប្រឆាំង​ណា​ក៏​ដោយ​ដែល​ធ្វើ​តាម​នយោបាយ អាក្រក់​របស់​ជន​ក្បត់ជាតិ ៣​ជំនាន់ មាន​ចេតនា​មិន​បង់ប្រាក់​ទៅ​ម្ចាស់​បុរី ។

សម្តេច​តេ​ជោ ហ៊ុន សែន នៅ​តែ​បន្ត​បញ្ជាក់​ពី​តម្លៃ​នៃ​សន្ដិភាព ដែល​សន្តិភាព​នេះ ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​ទាំងអស់​នៅ​លើ​សកលលោក ខណៈ​ដែល​ប្រទេស​មួយ​ចំនួន​មិន​មាន​សន្តិភាព គឺ​មាន​សង្គ្រាម​ហែកហួរ​គ្នា គឺ​ធ្វើ​ឲ្យ​បាត់បង់​អ្វី​ៗ​ទាំងអស់ ជា​ពិសេស​បាត់បង់​ការងារ បាត់បង់​ប្រាក់​ចំណូល ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ដូច្នេះ​យើង​ត្រូវ​រួម​គ្នា​ថែរក្សា​សន្តិភាព​ឲ្យ​បាន​គង់វង្ស ។

កាលពីម្សិលមិញ ​សម្តេច​តេ​ជោ ហ៊ុន សែន​ បានមានប្រសាសន៍ ក្នុងស្រុក​កំពង់ត្រឡាច និង​ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំងដោយ​សង្ឃឹមថា ម្ចាស់​បុរី​ទាំងឡាយ នឹង​រៀបចំ​ឥណទាន ឡើង​វិញ ព្រោះ​មិន​មាន​អ្វី​ខាត​ទេ​។ ហើយ​កន្លង​ទៅ ឯកឧត្តម អូន ព័ន្ធ​មុនី​រ័​ត្ន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​បាន​ធ្វើការ​រៀបចំ សម្រាប់​សម្រួល​ដល់​អ្នក​វិនិយោគ លើ​វិស័យ​អចលនទ្រព្យ ។​ ​សម្តេច​បាន​ដាក់​សំណួរ តើ​យើង​គួរ​មាន​លក្ខខណ្ឌ អនុគ្រោះ​នោះ ក៏​គួរ​បាន​ផ្ដល់ សម្រាប់​ម្ចាស់​បុរី​ដែរ​ឬទេ ?​

​សម្តេច​តេ​ជោ បាន​ថ្លែង​ថា​៖​ការ​គ្រប់គ្រង​ប្រទេស​មួយ គឺ​យើង​ត្រូវ​មើល​អ្នក​ណា ក៏​ជា​មនុស្ស នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​យើង​ត្រូវ​មានការ​ទទួលខុសត្រូវ​»​។​សូម​ជម្រាប​ថា​ការ​លើក​ឡើង​របស់​សម្តេច​បន្ទាប់​ពី​សម្តេច​ទទួល​បាន​ព័ត៌មាន​ថា​មាន​ករណី​ម្ចាស់​អចលនទ្រព្យ​មួយ​ចំនួន​បាន​រឹបអូស​ផ្ទះ​ម្ចាស់​កូនបំណុល​ខ្លួន​បាន​បង់​រំ​លួស​ប្រចាំខែ​ដោយ​អាក់ខាន​ប៉ុន្មាន​ខែ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ