ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចុះ​បង្ក្រាប​ឈើ​ប្រណីត​ជា​ច្រើន​ដែល​ត្រូវ​ក្រុម​ឈ្មួញ​ប្រមូល​លាក់​ទុក​ក្នុង​ព្រៃ

10 ខែ មុន
  • មណ្ឌលគិរី

ឈើ​ប្រណីត​ជា​ច្រើន​ម៉ែត្រគូប ដែល​ត្រូវ​ក្រុម​ឈ្មួញ​ប្រមូល​លាក់​ទុក​ក្នុង​ព្រៃ ហើយ​ត្រៀម​ដឹក​ជញ្ជូន​ទៅ​ប្រទេស​វៀតណាម​នោះ ត្រូវ​បាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ

ខេត្តមណ្ឌលគិរី ៖ ឈើ​ប្រណីត​ជា​ច្រើន​ម៉ែត្រគូប ដែល​ត្រូវ​ក្រុម​ឈ្មួញ​ប្រមូល​លាក់​ទុក​ក្នុង​ព្រៃ ហើយ​ត្រៀម​ដឹក​ជញ្ជូន​ទៅ​ប្រទេស​វៀតណាម​នោះ ត្រូវ​បាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ លោក យូរ ប៊ុ​ន​ស្រៀ​ង ប្រធាន​ស្នាក់​ការ​ប្រចាំការ​នៅ​ខេត្តមណ្ឌលគិរី ដឹកនាំ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​កម្លាំង​នគរបាល​ខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប រួច​ប្រមូល​ដឹក​ជញ្ជូន​យក​មក​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់ការ​បន្ត​។

ការ​បង្ក្រាប​ខាងលើ​នេះ កម្លាំង​សហការ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​ភូមិ​ឡៅ​ការ ស្ថិត​ក្នុង​សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ការ​ជំនួញ​ឈើ​ប្រណីត​នោះ មាន​ក្រុម​ឈ្មួញ​តែងតែ​រកស៊ី​ដឹក​ជញ្ជូន​ដោយ​លួចលាក់ នៅ​លើ​ដងផ្លូវ ស្ថិត​ក្នុង​ចំណុច​ភូមិសាស្ត្រ​ខាងលើ​នោះ​។ ហើយ​ជាក់ស្តែង​នៅ​យប់​នោះ ទើប​លោក យូរ ប៊ុ​ន​ស្រៀ​ង ដឹកនាំ​កម្លាំង​សហការ​ជាមួយ​ជំនាញ​ពាក់ព័ន្ធ​ចុះ​បង្ក្រាប​បាន​តែ​ម្តង​។

ក្នុង​ការ​បង្ក្រាប​ខាងលើ​នេះ កម្លាំង​ក៏​បាន​ធ្វើការ​ប្រមូល​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ទាំងនោះ ដែល​ជា​វត្ថុ​តាង​ទាំងអស់ បាន​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដើម្បី​ធ្វើ​កំណត់ហេតុ និង​ចាត់ការ​បន្ត​តាម​ច្បាប់​ព្រៃឈើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ