ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រស់​រមណីយដ្ឋាន «​ទឹកធ្លាក់​ពាក់​ស្នែង​-​អង្គរធំ» ធ្វើ​ឱ្យ​ភ្ញៀវ​ស្រស់ថ្លា​បាត់​អស់​ទុក្ខ​កង្វល់

1 ឆ្នាំ មុន
  • សៀមរាប

តំបន់​រមណីយដ្ឋាន ជាតិ​បែប​កែ​ច្នៃ ទេសចរ​ធម្មជាតិ ជា​គោលដៅ​ទេសចរណ៍វប្ប​ធម៌​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ ក្រោយ​មាន​ភាព​ធូរស្រាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​កម្ពុជា ហើយ​រមណីយ​ដ្ឋាន ទឹកធ្លាក់​ពាក់​ស្នែង​-​អង្គរធំ នេះ គឺជា​

ខេត្តសៀមរាប ៖ តំបន់​រមណីយដ្ឋាន ជាតិ​បែប​កែ​ច្នៃ ទេសចរ​ធម្មជាតិ ជា​គោលដៅ​ទេសចរណ៍វប្ប​ធម៌​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ ក្រោយ​មាន​ភាព​ធូរស្រាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​កម្ពុជា ហើយ​រមណីយ​ដ្ឋាន ទឹកធ្លាក់​ពាក់​ស្នែង​-​អង្គរធំ នេះ គឺជា​តំបន់​រមណីយដ្ឋាន​ទេសចរ​ធម្មជាតិ​បែប​កែ​ច្នៃ ព្រោះថា វា​មាន​កន្លែង​ថតរូប​អនុស្សាវរីយ៍​ជា​ច្រើន ហើយ​ម្ចាស់​រមណីយដ្ឋាន​ក៏​មានការ​រៀបចំ​កន្លែង​ថ្មី​ៗ​ស្ទើរ​ជា​រៀងរាល់ថ្ងៃ ក្នុង​គោលបំណង​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ទៅ​កម្សាន្ត​នៅ​ទីនោះ​ជា​លក្ខណៈ​ក្រុម​គ្រួសារ ឬ​ក៏​ឯកជន ដែល​ជាទី​កន្លែង​ស្អាត​ប្រកបដោយ​ផា​សុខភាព និង​មាន​សេវាកម្ម​សមរម្យ​។

រមណីយដ្ឋាន «​ទឹកធ្លាក់​ពាក់​ស្នែង​-​អង្គរធំ​» នេះ ស្ថិត​នៅ​ក្នុងភូមិ​សណ្តាន់ ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្តសៀមរាប ប៉ែក​ខាងជើង​នៃ​ប្រាសាទ​ព្រះ​ខណ្ឌ មាន​ចម្ងាយ​១០​គីឡូម៉ែត្រ ពី​ប្រាសាទ គឺ​ផ្លូវ​ឆ្លងកាត់​តាម​សាលាស្រុក​អង្គរធំ ឆ្ពោះទៅ​កាន់​ផ្សារ​ពាក់​ស្នែង​ថ្មី ។

បើ​តាម​លោក យុក សុ​វង្ស​ទោ ដែល​ជា​ភ្ញៀវ​រស់នៅ​ខេត្តសៀមរាប បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​កាល​ពី​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៣​នេះ​ថា «​នៅ​ពេល​ដែល​លោក​បាន​មក​ដល់​រមណីយដ្ឋាន​ទឹកធ្លាក់​ពាក់​ស្នែង ស្រុក​អង្គរធំ​នេះ គឺ​មាន​អារម្មណ៍​សប្បាយ​រីករាយ ស្រស់ថ្លា ដោយសារ​នៅ​ទី​នេះ​ម្ចាស់​រមណីយដ្ឋាន​បាន​រៀបចំ​ឱ្យ​មាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​ផង​ដែរ​»​។

លោក​បាន​បន្ត​ទៀត​ថា «​រមណីយដ្ឋាន ទឹកធ្លាក់​ពាក់​ស្នែង​-​អង្គរធំ​នេះ ដែល​មាន​ទំហំ​ផ្ទៃដី​សរុប​ជាង​៤​ហិ​កតា ហើយ​មាន​រៀបចំ​អាង​ហែល​ទឹក មាន​ទឹកធ្លាក់ មានផ្ទះ​បុរាណ មាន​ស្ពាន​អាកាស​ជួប​ស្នេហ៍ មាន​ភ្នំ​ស្តេច​ឆ្មា មាន​ភ្នំ​ព្រះអាទិត្យ មាន​ព្រះ​ច័ន្ទ មាន​ភ្នំ​បាតដៃ មាន​ម្រាមដៃ​ផុស​ចេញពី​ដី មានផ្ទះ​ជនជាតិភាគតិច មាន​ផ្លូវ​អាថ៌​កំបាំង មាន​កន្លែង​បាញ់​ធ្នូរ និង​នៅ​មាន​កន្លែង​ផ្សេង​ៗ​ជា​ច្រើន​ថែម​ទៀត ជា​ពិសេស​នៅ​ក្នុង​នោះ ក៏​មានកូន​កោះ​មួយ ហើយ​មាន​ស្ពាន​យោល​ចេញចូល​ជាដើម​។ ហើយ​ពាក់ព័ន្ធ​នឹង​សេវាកម្ម​នានា ចំពោះ​ការ​បម្រើ​សេវាកម្ម​ភ្ញៀវ គឺ​បុគ្គលិក​មាន​ភាព​រុះ​រាយ​រាក់ទាក់ មាន​ម្ហូប​បែប​ខ្មែរ​ឆ្ងាញ់​ៗ តម្លៃ​សមរម្យ ដោយឡែក​ចាប់ពី​ខែមិថុនា​រហូត​ដល់​ខែកក្កដា គឺ​ហ្វ្រី​ចំពោះ​តម្លៃ​សំបុត្រ​ចូល​ទស្សនា ទាំង​ចាស់ ទាំង​ក្មេង​ទៀត​ផង​។

សូម​ញ្ជា​ក់​ផង​ដែរ​ថា ភ្ញៀវ​ទេសចរ​ជា​ច្រើន​ដែល​បាន​មក​ទស្សនា និង​មក​កម្សាន្ត ដើម្បី​លំហែកាយ​ជា​លក្ខណៈ​ក្រុម​ៗ ឬ​ក៏​ក្រុម​គ្រួសារ នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ពាក់​ស្នែង​នេះ​។ នៅ​មុន​ពេល​ដែល​រាជរដ្ឋា​ភិបាល​មិន​ទាន់​ប្រកាស​ឲ្យ​បិទ​នៅ​រមណីយដ្ឋាន​ទេសចរ​នានា​ទូ​ទាំង​ប្រទេស​នោះ សម្រាប់​រមណីយដ្ឋាន ទឹកធ្លាក់​ពាក់​ស្នែង​-​អង្គរធំ​នេះ គឺ​តែងតែមាន​ភ្ញៀវ​ចូល​មក​កម្សាន្ត​ចំនួន​១​ពាន់​នាក់​ក្នុង​ថ្ងៃ ។ ក្រោយ​ពេល​ប្រទេស​កម្ពុជា មាន​ភាព​ធូរស្រាល​នៃ​ជំងឺ​កូ​វី​ដ​១៩ រមណីយដ្ឋាន​ទឹកធ្លាក់​ពាក់​ស្នែង ក៏​ចាប់ផ្តើម​មាន​ភ្ញៀវ​ចូល​មក​កម្សាន្ត​ជា​បន្តបន្ទាប់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ