ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី លាន​ជា​ បង្ហាញខ្លួនជាថ្មី ក្នុងវ័យ៦០ឆ្នាំ

10 ខែ មុន

(ហុងកុង)៖ អតីតតារាសម្តែងជើងចាស់ល្បីឈ្មោះ លោក Jet Li ដែលទស្សនិកជនកម្ពុជាស្គាល់ថា លី លាន​ជា​ ថ្មីៗនេះបានបង្ហាញមុខជាសាធារណៈជាមួយនឹងរូបរាងទ្រុឌទ្រោមក៏ព្រោះតែមានជំងឺប្រចាំកាយ។ នៅថ្ងៃទី៣១…

(ហុងកុង)៖ អតីតតារាសម្តែងជើងចាស់ល្បីឈ្មោះ លោក Jet Li ដែលទស្សនិកជនកម្ពុជាស្គាល់ថា លី លាន​ជា​ ថ្មីៗនេះបានបង្ហាញមុខជាសាធារណៈជាមួយនឹងរូបរាងទ្រុឌទ្រោមក៏ព្រោះតែមានជំងឺប្រចាំកាយ។

នៅថ្ងៃទី៣១ ខែឧសភា សារព័ត៌មាន HK01 បានរាយការណ៍ថា Jet Li ដែលបច្ចុប្បន្នមានវ័យ៦០ឆ្នាំ បានមានខ្លួនដ៏កម្រនៅទីសាធារណៈដោយគាត់បានធ្វើការផ្សាយពាណិជ្ជកម្ម TVC សម្រាប់ម៉ាកយីហោមួយ។

រូបភាពថ្មីរបស់តារាក្បាច់គុនជើងចាស់នេះបានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើល ដោយទឹកមុខរបស់លោក Jet Li ពុំសូវស្រស់បស់ ​​មាន​ស្នាម​ជ្រីវជ្រួញ​ជា​ច្រើន។

សារព័ត៌មានចិន SINA បានលើកឡើងថា រូបរាងវ័យចំណាស់របស់ លោក Jet Li អាចបណ្តាលមកពីលោកធ្លាប់មានជំងឺក្រពេញទីរ៉ូអ៊ីត និងរងការខូចខាតរាងកាយជាច្រើនពេលកំពុងថតភាពយន្តបែបក្បាច់គុនជាច្រើនឆ្នាំ។

ក្រោយការចាកចេញលោកបានផ្លាស់ទៅរស់នៅក្រៅប្រទេស ហើយម្តងម្កាលបានត្រលប់ទៅប្រទេសចិនវិញដើម្បីជួបជុំ និងសួរសុខទុក្ខមិត្តភក្តិ។

មួយរយៈចុងក្រោយនេះ តារាប្រុសរូបនេះបានជ្រើសរើសរស់នៅបែបឯកជន ដោយធ្វើដំណើរជុំវិញពិភពលោក ចិញ្ចឹមបីបាច់ថែរក្សាប្រពន្ធកូន។ លោកធ្លាប់បានចែករំលែកថា លោកចូលចិត្តធ្វើសមាធិនៅលើភ្នំ ឆ្ងាយពីឧបករណ៍បច្ចេកវិទ្យា និងបណ្តាញសង្គម។

Jet Li គឺជាតារាក្បាច់គុនកំពូលរបស់ពិភពលោក ក្នុងឆ្នាំ២០១០ លោកបានប្រកាសលាឈប់ពីការសម្តែងសិល្បៈក្បាច់គុន ដោយសារតែជំងឺក្រពេញទីរ៉ូអ៊ីត គាត់ក៏ទទួលរងពីបញ្ហាសុខភាពផ្សេងទៀតដូចជារបួសឆ្អឹងខ្នងជាដើម។

លោកក៏បានបង្ហាញខ្លួនម្តងទៀត បន្ទាប់​ពី​បញ្ចប់​ការថតរឿង Hua Mulanនៅឆ្នាំ២០២០៕