តារាសម្តែង Jessica Alexander ទទួលបានមតិវិជ្ជមានជាច្រើនពីទស្សនិកជន ទោះបីជាក្នុងរឿង The Little Mermaid នាងពុំសូវមានប្លង់សម្ដែងច្រើនក៏ដោយ នាងបង្ហាញខ្លួនតែក្នុងឈុតតូចៗមួយចំនួនប៉ុណ្ណោះនៅចុងសាច់រឿង។ យ៉ាងណាមិញ សម្រស់របស់តារាស្រីវ័យក្មេងរូបនេះបានបន្សល់ទុកនូវការចាប់អារម្មណ៍ជាវិជ្ជមាន បើទោះជានាងដើរតួជាចិត្តអាក្រក់ក៏ដោយ។
Jessica Alexander កើតនៅឆ្នាំ១៩៩៩ នៅប្រទេសអង់គ្លេស នាងបានចូលប្រឡូកក្នុងវិស័យសិល្បៈនៅអាយុ១៤ឆ្នាំ នៅឆ្នាំ២០១៣ និងបានសម្តែងក្នុងខ្សែភាពយន្តខ្នាតធំ ព្រមទាំងរឿងភាគទូរទស្សន៍ជាច្រើន។ សមត្ថភាពរបស់ Jessica Alexander លើសពីការសម្ដែង ដោយក្នុងឆ្នាំ២០១៨ នាងបានចាប់អារម្មណ៍លើ Select Model Management និងចាប់ផ្តើមអាជីពជាតារាម៉ូដែលដ៏ជោគជ័យ។ បច្ចុប្បន្ននាងត្រូវបានចុះហត្ថលេខាជាមួយ United Agents, Next Models, និង Public Eye Communications ដោយបង្ហាញពីជំនាញ និងសម្រស់ដ៏គួរឱ្យទាក់ទាញរបស់នាង។
នៅខែមីនា ឆ្នាំ២០២១ ប្រភពជាច្រើនបានបញ្ជាក់ថា Jessica Alexander នឹងចូលរួមក្នុង គម្រោងរបស់ Disney ដែលមានឈ្មោះថា The Little Mermaid ។ នាងទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនយ៉ាងច្រើនជុំវិញពិភពលោកយ៉ាងឆាប់រហ័ស នៅពេលនោះ តួអង្គរបស់ Jessica មិនត្រូវបានបង្ហាញឱ្យដឹងនោះទេ។ ទស្សនិកជនជាច្រើនក៏គិតថានាងនឹងដើរតួជានាងមច្ឆា Ariel ក្នុងរឿងនេះ។
ភាពយន្ត របស់ Disney រឿង «នាងមច្ឆាតូច» ឬ The Little Mermaid បានបើកសម្ពោធបញ្ជាំងជាផ្លូវការនៅថ្ងៃទី២៦ ខែឧសភា។ ភាពយន្តនេះគឺជាការថតឡើងវិញនៃកំណែគំនូរជីវចលរឿងព្រេងនិទានដែលបានចេញផ្សាយនៅឆ្នាំ១៩៨៩។
ចែករំលែកព័តមាននេះ